+855 92 92 1000
Logo
Residence L: កន្លែងដែលហៅថាផ្ទះ
Updated on: June 6, 2022, 5:05 p.m.
Published on: July 14, 2016, 2:46 a.m.
Realestate News

Residence L: កន្លែងដែលហៅថាផ្ទះ


ResiL

Residences L ផ្តល់ជូនគម្រោងលំនៅដ្ឋានប្រភេទខុនដូចំនួន២ដែលមានទីតំាងនៅក្នុងក្រុងភ្នំពេញ គម្រោងទំាងពីរនេះមានឈ្មោះថា Residence L BKK3 ស្ថិតនៅសង្កាត់បឹងកេងកង៣ និងResidence L Boeung Trabek 2 ស្ថិតនៅសង្កាត់បឹងត្របែក២។

គម្រោងទំាងពីរនេះបច្ចុប្បន្នស្ថិតនៅក្រោមការសាងសង់សម្រេចបានប្រមាណ២៥ភាគរយក្រោមការវិនិយោគ និងរៀបចំផែនការដោយ L.C.P.P Residence Co.,Ltd  ដែលមានទីស្នាក់ការ នៅក្នុងក្រុងភ្នំពេញ។

មិនត្រឹមតែមានគម្រោងពីរនេះប៉ុណ្ណោះទេ នៅមានគម្រោងជាច្រើនទៀតផងដែរមានដូចជា៖ Residence L Boeung Trabek Residence L Sovan គម្រោងទំាងពីរនះបានសាងសង់រួចរាល់ហើយ និង Residence L Olympic នឹងត្រូវសាងសង់ចប់នៅចុងឆ្នំា២០១៦។

គម្រោងរបស់ Residence L ការលក់មានភាពប្រសើរដោយសារគម្រោងនីមួយៗមានគុណភាព នៃការសាងសង់ខ្ពស់ ហើយផ្តល់ជូនទំនុកចិត្តដល់អ្នកទិញ Residence L ស្ថិតនៅជួរមុខក្នុងចំណោមគម្រោងផ្សេងទៀតក្នុងទីផ្សារខុនដូប្រទេសកម្ពុជា។

បន្ទាប់ការសាងសង់ចប់សព្វគ្រប់ Residence L នឹងបង្កើនចំនួនខុនដូសរុបប្រមាណ៨០០យូនីត នៅក្នុងទីផ្សារខុនដូប្រទេសកម្ពុជា។

គម្រោងមួយទៅគម្រោងមួយ Residence L បន្តលក់នូវគម្រោងរបស់ខ្លួនបានយ៉ាងរលូន!

មនុស្សសម័យថ្មីចង់រស់នៅបែបប្រណិត សុវត្ថិភាព និងទំនើបជាពិសេសទីតំាងស្ថិតនៅទីប្រជុំជនកណ្តាលក្រុងភ្នំពេញ នេះគឺជាអ្វីដែល Residence Lផ្តល់ជូន។

ResiL2

Residence L BKK3 មាន២១ជាន់ និងResidence L Boeung Trabek 2 មានចំនួន២០ជាន់ គម្រោងទំាងពីរមានបន្ទប់គេង១ បន្ទប់គេង២មានទំហំច្រើនខ្នាតសម្រាប់ធ្វើការជ្រើសរើស។ គ្រប់យូនីតទំាងអស់ត្រូវបានរចនាឡើងដោយផ្ចិតផ្ចង់និងប្រណិតសាកសម្យនឹងជីវិតសម័យថ្មី។ គ្រប់យូនីតនីមួយៗមានគ្រឿងបរិក្ខាទំនើប ហើយមានអាងហែលទឹក ក្លឹបហាត់ប្រាណ សុវត្តិភាពខ្ពស់ និងកន្លែងចតឡានធំទូលាយ។

Residence L ខុនដូនីមួយមានតម្លៃចន្លោះពី $40,000 និង $100,000 អាស្រ័យទៅលើទំហំយូនីត នីមួយៗ។

ResiL3

គម្រោងទំាងពីរមានទីតំាងនៅជិតតំបន់ពាណិជ្ជកម្ម ផ្សារទំនើប និងនៅជិតផ្សារទួលទំពុង ស្ថានទូតចិន ធនាគារ មន្ទីរពេទ្យ និងកន្លែងកំសាន្ត និងក្លឹបកីឡា។

កញ្ញា Sok Kim Sour តំណាងផ្នែកលក់របស់ Residence L បាននិយាយថា “អ្នកទិញគម្រោងនេះ មានទំាងប្រជាជនក្នុងតំបន់ និងជនបរទេស អ្នកទិញទំាងនោះបានទិញខុនដូសម្រាប់ធ្វើការទុកជួលទៅថ្ងៃមុខដើម្បីបានប្រាក់ចំណូលប្រចំាខែ”

ប្រាកដណាស់អ្នកអាចរស់នៅយ៉ាងកក់ក្តៅនៅក្នុងលំនៅដ្ឋានមួយនេះប៉ុន្តែសម្រាប់អ្នកដែល ចង់ទិញសម្រាប់ធ្វើការវិនិយោគដើម្បីបានប្រាកកម្រៃប្រចំាខែ លោកអ្នកអាចទទួលប្រាក់ប្រចំាខែពីការជួលផ្ទះចាប់ពី $400 ទៅ $1000 ក្នុងមួយខែក្នុងមួយយូនីតនេះជាអត្រាតម្លៃជួលផ្ទះក្នុងតំបន់នោះ។

Residence L ជាគម្រោងខុនដូដែលផ្តល់ជូនអ្នកស្នាក់នៅនូវរសនិយមរស់នៅបែបស៊ីវិល័យ ហើយស្ថិតនៅតំបន់ដែលមានការអភិវឌ្ឍន៍លូតលាស់បំផុត។

Residence L ជាកន្លែងដែលយើងហៅថាផ្ទះ……ស្វែងរកព័ត៍មានបន្ថែមនៅថ្ងៃនេះ

Residence L BKK3 ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ និងResidence L Boeung Trabek 2 ស្ថិតនៅក្នុងសង្កាត់បឹងត្របែក២

Comments