+855 92 92 1000
Logo
មូលហេតុដែលជំរុញឲ្យសិស្សនិស្សិតកម្ពុជាជ្រើសរើសការបន្តការសិក្សានៅចក្រភពអង់គ្លេស
Updated on: June 7, 2022, 6:53 a.m.
Published on: February 2, 2021, 8:47 a.m.

មូលហេតុដែលជំរុញឲ្យសិស្សនិស្សិតកម្ពុជាជ្រើសរើសការបន្តការសិក្សានៅចក្រភពអង់គ្លេស


ការបន្តការសិក្សានៅបរទេសគឺជានិន្នាការដ៏ពេញនិយមមួយសម្រាប់សិស្សនិស្សិតដែលស្ថិតក្នុងគ្រួសារដែលមានជីវភាពធូរធារមួយ។ ចក្រភពអង់គ្លេសត្រូវបានគេចាត់ទុកជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេ និងជាជម្រើសរើសដំបូងបង្អស់សម្រាប់និស្សិតដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេ។ ក្រៅពីនោះក៏នៅមានប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលីផងដែរ។ ខាងក្រោមនេះជាមូលហេតុដែលនិស្សិតសម្រេចចិត្តជ្រើសរើសការបន្តការសិក្សានៅបរទេស៖

មូលហេតុដែលចក្រភពអង់គ្លេសជាជម្រើសដ៏ពេញនិយមសម្រាប់សិស្ស​និស្សិតកម្ពុជា៖

ជាច្រើនឆ្នាំកន្លងមក ចក្រភពអង់គ្លេស បានស្វាគមន៍សិស្សនិស្សិតជាច្រើនដែលមានបំណងមកបន្តការ សិក្សារបស់ខ្លួនតាមរយៈកម្មវិធីសិក្សា និងដៃគូសហការសាលាផ្សេងៗ។

យោងតាមរបាយការណ៍ពី ឆ្នាំ២០១៨​/២០១៩របស់ the House of Commons បានបញ្ជាក់ថានិស្សិតបរទេសចំនួន 485,000 នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស ក្នុងចំណោមនោះ 350,000 នាក់មិនមែនមកពីសហភាពអឺរ៉ុប។ ដូចនេះការទៅសិក្សានៅទីនោះមិនមែនជាក្ដីកង្វល់ សម្រាប់លោកអ្នកជាអាណាព្យាបាល ឬនិស្សិតដែលជាជនជាតិអាស៊ីនោះទេ។ ហើយការដែលមានឱកាសបន្តការសិក្សានៅចក្រភពអង់គ្លេសគឺជាជម្រើសល្អបំផុត។

  • កម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិ

ចក្រភពអង់គ្លេសគឺជាកន្លែងដែលសំបូរទៅដោយវិទ្យាល័យ មហាវិទ្យាល័យ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវជាច្រើន ដែលផ្តល់ជូននូវកម្មវិធីសិក្សាពិសេស សម្រាប់និស្សិតអន្តរជាតិក្នុងនោះក៏មានប្រជាជនកម្ពុជាផងដែរ។ វិទ្យាស្ថានទាំងនោះក៏មានផ្តល់នូវ កម្មវិធីសិក្សាពិសេសសម្រាប់និស្សិត ក៏ដូចជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផងដែរ។ ក្រៅពីនេះនិស្សិតដែលបន្តនិងបញ្ចប់ការសិក្សា ក៍អាចទទួលបាននូវឱកាសការងារមួយចំនួន ដោយមើលលើភាពឧស្សាហ៍ព្យាយាម និងពេលវេលារបស់ពួកគេ។ រដ្ឋាភិបាលអង់គ្លេសបានផ្ដល់ឱកាសសម្រាប់និស្សិតកម្ពុជាក្នុងការស្វែងរកប្រាក់ចំណូលខ្លះក្នុងអំឡុងពេលដែលស្នាក់នៅចក្រភពអង់គ្លេស ឬទីផ្សារការងារក្នុងសហគមន៍អឺរ៉ុបថែមទៀតផង។

  • គ្រឿងសម្ភារៈសិក្សាលំដាប់កំពូល

នៅតាមបណ្ដាវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស បំពេញបន្ថែមនូវកម្មវិធីសិក្សាពិសេស ដោយបំពាក់សម្ភារៈដែលមានគុណភាព ទំនើបៗ ដើម្បីជួយសម្រួលដល់ការសិក្សាឲ្យកាន់តែប្រសើឡើង។ វគ្គសិក្សាដែលពេញនិយម ដូចជាបច្ចេកវិទ្យា វិទ្យាសាស្រ្ត វេជ្ជសាស្រ្ត គណិតវិទ្យា ភាសា សិល្បៈនិងការរចនា ធនាគារនិងហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្ម ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ម៉ត់ចត់ និងមានការណែនាំពីគ្រូដែលមានចំណេះដឹង ជំនាញច្បាស់លាស់។

  • សិក្សាភាសាអង់គ្លេសបែបចក្រភពអង់គ្លេស

ដោយភាសាអង់គ្លេសត្រូវបានគេមើលឃើញថាជាភាសាដែលត្រូវបានប្រើប្រាស់ជាសកល ទន្ទឹមនឹងនោះដែរភាសាអង់គ្លេសបែបចក្រភពអង់គ្លេសមានភាពលេចធ្លោជាងគេ មិនថាជាទម្រង់នៃការនិយាយ សរសេរ និងសន្ទនា។ និស្សិតកម្ពុជាដែលជ្រើសរើសទៅបន្តការ សិក្សានៅចក្រភពអង់គ្លេសប្រាកដជានិយាយភាសាអង់គ្លេសដោយសង្កេតសំឡេង និងសរសេរតាមបែបជនជាតិអង់គ្លេស។ មូលហេតុនេះមិនមែនគ្រាន់តែជាចំនុចពិសេស ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យវាជាផ្លូវសម្រាប់ឱកាសការងាររបស់អ្នក។

  • ដំណើរកម្សាន្ត

ច្បាស់ណាស់ក្ដីស្រមៃរបស់យុវវ័យសម័យថ្មីនេះ គឺការបានទៅដើរកម្សាន្តទៅគ្រប់ កន្លែងដែលពួកគេមិនធ្លាប់បានទៅដល់ ។ ការបានធ្វើដំណើរទៅកន្លែងជាច្រើនប្លែកៗ បានឃើញអ្វីថ្មីៗ ទទួលបានបទពិសោធន៍ជាមួយវប្បធម៍ខុសគ្នា និងស្វែងយល់ពីវា ទាំងអស់នោះសុទ្ធតែជាអ្វីដែលចាត់ទុកថាជាក្ដីបំណងក្នុងជីវីតមួយរបស់ពួកគេ។​

ការសិក្សានៅចក្រភពអង់គ្លេសគឺជាក្តីសុបិន្តរបស់និស្សិតកម្ពុជា ដែលអាចឲ្យពួកគេជួប នូវអ្វីដែលលើសពីអ្វីដែលពួកគេធ្លាប់បានជួប។ ជាក់ស្ដែងការទទួលបានបទពិសោធន៍ជីវិតថ្មីៗ ជាកត្តាមួយដ៏សំខាន់ដែរមនុស្សភាគច្រើនមើលរំលង ទាំងដែរនោះក៏អាចជាមូលហេតុមួយនៃភាព ជោគជ័យក្នុងការសិក្សារបស់អ្នកផងដែរ។

  • ឱកាសរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេស

ការបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសូម្បីតែវិទ្យាល័យនៅចក្រភពអង់គ្លេស ក៏អាចផ្តល់អត្ថប្រយោជន៍ដល់និស្សិតយ៉ាងច្រើន។ ពួកគេអាចទទួលបានការងារដែលមានប្រាក់កម្រៃខ្ពស់។ ប្រសិនបើនិស្សិតខិតខំប្រឹងប្រែងក្នុងការសិក្សា សាកលវិទ្យាល័យជាច្រើននៅចក្រភព អង់គ្លេសនឹងផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការរស់នៅ និងធ្វើការនៅក្នុងប្រទេសបន្ទាប់ពីបញ្ចប់ការសិក្សាដោយមិនមានការរឹតត្បិតលើមុខវិជ្ជាដែលពួកគេសិក្សានោះទេ។ នោះអាចជាផ្លូវមួយក្នុងការបានទទួលទិដ្ឋាការរស់នៅអចិន្រ្តៃយ៍នៅក្នុង ចក្រភពអង់គ្លេស។

តើនឹងមានអ្វីកើតឡើងក្រោយពេលអ្នកបញ្ចប់ការសិក្សា?

 

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដ៏មានកិត្យានុភាពនេះ លោកអ្នកនឹងមានគុណសម្បត្តិមួយ គឺអ្នកមានឱកាសក្នុងការទាញយកគុណប្រយោជន៍ក្នុងនាមជានិស្សិត! អ្វីដែលអ្នកត្រូវការឥឡូវនេះគឺជាកន្លែងសម្រាប់ស្នាក់នៅ។ ជាសំណាងសម្រាប់ប្រជាជនកម្ពុជាមួយដែរ ដែលទទួលបានឱកាសវិនិយោគលើអចលនទ្រព្យនៅចក្រភពអង់គ្លេស។

ក្រុមហ៊ុន Leander Group ជាក្រុមហ៊ុនវិនិយោគឯកជនមួយដែលគ្រប់គ្រងធុរៈកិច្ចរបស់ខ្លួនទាំងនៅចក្រភពអង់គ្លេស និងប្រទេសសកម្ពុជា បច្ចុប្បន្ននេះបានសហការជាមួយក្រុមហ៊ុន API Global ដែលត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានមូលដ្ឋានគ្រឹះនៅប្រទេសអង់គ្លេស មានជំនាញក្នុងការផ្ដល់ជូននូវដំណោះស្រាយសម្រាប់អ្នកវិនិយោគលើបញ្ហាដែលពួកគេកំពុងជួបប្រទះលើវិស័យរបស់ពួកគេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទាំងពីរ បានប្រកាសពីភាពជាដៃគូ ដើម្បីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការក្លាយជាម្ចាស់ និងអាចកាន់កាប់ទ្រព្យសម្បត្តិនៅក្នុង តំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ នៅអង់គ្លេសគឺទីក្រុងBirmingham។

ហេតុអ្វីរស់នៅ និងសិក្សានៅទីក្រុង Birmingham?

ទីក្រុងឡុងត្រូវបានគេស្គាល់យ៉ាងច្បាស់នូវពេលដែលនិយាយអំពីរាជធានីរបស់ប្រទេសអង់គ្លេស និងជាកន្លែងផ្តល់ឱកាសដល់ប្រជាជនជាច្រើនក្នុងការទទួលបានការអប់រំ និងឱកាសការងារល្អបំផុតនៅចក្រភពអង់គ្លេស។ ប៉ុន្តែដូចគ្នានឹងទីក្រុងភ្នំពេញដែរ ទីក្រុង Birmingham កំពុងតែមើលឃើញពីភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់មួយសម្រាប់ទសវត្សខាងមុខ។ សូមក្រឡេកមើលអំពីមូលហេតុដែលប្រជាជនកម្ពុជាគួរពិចារណាលើទីក្រុងBirmingham សម្រាប់ការសិក្សា៖

នៅទីក្រុង Birmingham ការចំណាយលើការរស់នៅមានចំនួនតិច

ការចំនាយលើការស្នាក់នៅទីក្រុង Birmingham មានតម្លៃទាបជាងបើធៀបនឹងទៅទីក្រុងឡុង។ លំនៅដ្ឋានមានតម្លៃសមរម្យសម្រាប់ទីក្រុងដែលកំពុងមានការរីកចម្រើន។ វិនិយោគិនលើវិស័យអចលនទ្រព្យកំពុងមានចំណាប់អារម្មណ៍ និងគិតថាទីក្រុង Birmingham ទំនងជានឹងមានសក្តានុពលដ៏អស្ចារ្យនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ប្រាក់ឈ្នួលគឺជាប្រភពសំខាន់មួយសម្រាប់ការចំណាយប្រចាំថ្ងៃ រាល់ពេលដែរគេពិភាក្សាអំពីជីវភាពរស់នៅក្នុងទីក្រុងណាមួយ។ ខណៈពេលដែលនៅទីក្រុងឡុង គឺជាទីក្រុងដែលទាន់សម័យ ស៊ីវិល័យ រីឯការចំណាយក្នុងការរស់ក៏មានតម្លៃខ្ពស់ទៅតាមនឹងដែរ រហូតដល់ពេលខ្លះប្រាក់ឈ្នួលសឹងមិនគ្រប់ គ្រាន់សម្រាប់ការចំណាយប្រចាំនៅក្នុងទីក្រុងធំមួយនេះទេ។ នេះជាអ្វីដែលប្រជាជនមួយចំនួនដែល រស់នៅទីក្រុងឡុងកំពុងរអ៊ូរទាំ។

ម៉្យាងវិញទៀតទីក្រុង Birmingham បានផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនដែលរស់នៅទីនោះ។ ការរស់នៅទីនោះមិនសូវមានមមាញឹកប៉ុន្មានទេ លោកអ្នកក៏មិនមានអារម្មណ៍ ធុញថប់ជាមួយការកកស្ទះចរាចរណ៍នោះដែរ។ ភោជនីយដ្ឋានលំដាប់ Michelin និងមជ្ឍមណ្ឌលកម្សាន្តដទៃទៀតភាគច្រើនស្ថិតនៅជុំវិញ Digbeth ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលរថភ្លើង HS2 ថ្មីនៅកែងផ្លូវ Curzon ។

ការដឹកជញ្ជូននៅក្នុងទីក្រុង Birmingham

បើនិយាយអំពីការធ្វើដំណើរនៅក្នុងទីក្រុងវិញរឹតតែមានភាពងាយស្រួល វាមានជម្រើសជាច្រើន សម្រាប់លោកអ្នកជ្រើសរើស។ លោកអ្នកអាចជ្រើសរើសការធ្វើដំណើរដូចជារថភ្លើង ឡានក្រុង និងឡានតាក់ស៊ី។ ទីក្រុង Birmingham មានផ្លូវសម្រាប់ធ្វើចរាចរណ៍យ៉ាងស្រស់ស្អាតដែល មានបែងចែកសម្រាប់អ្នកជិះកង់ផងដែរ សាកសមបំផុតសម្រាប់លោកអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តដោយជិះកង់។ អ្នកអាចទៅកាន់កន្លែងផ្ដល់ព័ត៌មានរបស់ពួកគេដើម្បីស្វែងយល់បន្ថែម អំពីមធ្យោបាយធ្វើដំណើរដែលមាននៅទីក្រុង Birmingham

ដោយសារយើងផ្តោតលើប្រធានបទនៃការដឹកជញ្ចូន វាជាការសំខាន់ដែលត្រូវនិយាយអំពី Digbeth យើងដឹងហើយថាទីក្រុង Birmingham ត្រូវបានគេកំណត់ថាជាកន្លែងមជ្ឈមណ្ឌលរថភ្លើង HS2 ថ្មីនៅកែងផ្លូវ Curzon ។ មជ្ឈមណ្ឌលរថភ្លើងថ្មី នេះត្រូវបានគេប៉ាន់ស្មានថានឹងនាំទីក្រុងឡុងកាន់ តែមានចំងាយជិតដោយកាត់បន្ថយពេលវេលាធ្វើដំណើររយៈពេល ២ ម៉ោងមកនៅត្រឹមតែ ៤៩ នាទី ។

គេហទំព័ររបស់មជ្ឈមណ្ឌល HS2 ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីៗប្រមាណ ១,៥ កោដិដុល្លារ និងអាចបង្កើតការងារចំនួន ២២,០០០ នៅក្នុងតំបន់ ដើម្បីបន្ថែមលើសក្តានុពលដែលកំពុងរីកលូតលាស់របស់ទីក្រុង Birmingham សម្រាប់ជាគោលដៅវិនិយោគ។

សាលា និងសកលវិទ្យាល័យនៅទីក្រុង Birmingham

ប្រជាជនកម្ពុជានឹងទទួលបានជម្រើសជាច្រើននៅពេលដែលនិយាយអំពីការទៅបន្តការសិក្សានៅទីក្រុង Birmingham។ នេះជាការសង្ខេបនៃសាលា/សាកលវិទ្យាល័យឈានមុខគេនៅទីក្រុង Birmingham៖

លើសពីនេះទៅទៀតមានសាលាបឋមសិក្សាជាង ៣៦០ សាលាអនុវិទ្យាល័យចំនួន ១៦៥ និងមហាវិទ្យាល័យជាង ១០០ ដែលកំពុងប្រតិបត្តិការនៅក្នុងក្រុង​។

ដូចដែលបានរៀបរាប់នៅក្នុងផ្នែកដំបូងនៃអត្ថបទនេះ និស្សិតអន្តរជាតិដែលជាជនអន្តោប្រវេសន៍មាននាមជានិស្សិត និងបញ្ចប់កម្មវិធីថ្នាក់បរិញ្ញាបត្រ ឬលើសពីនេះនៅតាមសាលាអង់គ្លេសត្រូវបានអនុញ្ញាតឱ្យធ្វើការ / ស្វែងរកការងារនៅក្នុងអាជីពណាមួយ ឬទីតាំងតាមជំរើសរបស់ពួកគេសម្រាប់រយៈពេលមួយពីរ​ឆ្នាំ។

ក្រោយរយៈពេលពីរឆ្នាំ ពួកគេអាចប្តូរទិដ្ឋាការរបស់ពួកគេទៅជាទិដ្ឋាការជំនាញការងារ ប្រសិនបើពួកគេរកការងារដែលត្រូវតាមជំនាញ។ សម្រាប់ព័ត៌មានលំឥតបន្ថែមអំពីទិដ្ឋាការនិស្សិត/ការងារនៅចក្រភពអង់គ្លេសអ្នកអាចទស្សនាគេហទំព័រទិដ្ឋាការនិស្សិតនៃចក្រភពអង់គ្លេស

ភាពជាម្ចាស់ទ្រព្យសម្បត្តិសម្រាប់ជនបរទេសនៅBirmingham ចក្រភពអង់គ្លេស

ជនបរទេសរួមទាំងជនជាតិខ្មែរត្រូវបានអនុញ្ញាតឱ្យធ្វើជាម្ចាស់ និងវិនិយោគលើវិស័យអចលនទ្រព្យ នៅអង់គ្លេស ប្រសិនបើវាកំពុងសាងសង់ថ្មីឬលក់បន្ត។ ក្រុមហ៊ុន Leander គ្រុបដែលមានឯកទេសក្នុង ការវិនិយោគមានមូលដ្ឋាននៅចក្រភពអង់គ្លេស កត់សម្គាល់ថា ទោះបីជាមិនមានការគិតថ្លៃបន្ថែមលើអតិថិជនបរទេសក៏ដោយក៏នៅតែមានការ ចំណាយលើសេវាកម្មច្បាប់ ការស្វែងរក និងរបាយការណ៍និងថ្លៃចុះឈ្មោះផ្សេងៗផងដែរ។

តម្លៃដែលត្រូវយកមកពិចារណាគឺពន្ធលើដីទំនេរ (SDLT) ។  SDLT ត្រូវបានបូកបញ្ចួលបន្ទាប់ពីកំរិតតម្លៃជាក់លាក់អាស្រ័យលើប្រភេទនៃទ្រព្យនោះ។ យោងតាមរដ្ឋាភិបាលចក្រភពអង់គ្លេសកម្រិត SDLT គឺ ១២៥.០០០ ផោនសម្រាប់ទ្រព្យសម្បត្តិលំនៅដ្ឋាន (ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១) ។

ឱកាសល្អសម្រាប់ចំណេញនៅពេលអនាគត! 

ចក្រភពអង់គ្លេសផ្តល់នូវឱកាសជាច្រើនមិនថាលោកអ្នកជាអាណាព្យាបាល ឬនិស្សិតដែលកំពុង សំឡឹងមើលការបន្តការសិក្សានៅក្រៅប្រទេសកម្ពុជា សម្រាប់ភាពជោគជ័យនាពេលអនាគតរបស់អ្នក / កូនអ្នក។ លោកអ្នកបានដឹងរួចមកហើយអំពីតម្លៃសញ្ញាប័ត្រដែលចេញពីសាលាដែលមានកេរ្តិ៍ឈ្មោះនៅចក្រភពអង់គ្លេស វាផ្តល់ឱកាសឲ្យនិស្សិតដែលបញ្ចប់ការសិក្សានូវផលប្រយោជន៍ជាច្រើន ដូចជាទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់ជាច្រើន។ ការសិក្សានៅចក្រភពអង់គ្លេសគឺជារឿងមួយ តែចំណុចពិសេសមួយទៀតគឺការធានាសុវត្ថិភាពរបស់អ្នក។

អត្ថបទខាងក្រោមនេះមិនមែនបង្ហាញលោកអ្នកត្រឹមតែតម្លៃសញ្ញាប័ត្រ និងភាពល្បីល្បាញនៃសាលារៀនប៉ុណ្ណោះទេ លោកអ្នកក៏អាចពិចារណាលើការវិនិយោគអចលនទ្រព្យនៅចក្រភពអង់គ្លេសផងដែរ ជាពិសេសនៅទីក្រុង Birmingham ។ ​

Comments