ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងបន្ដកើនឡើងជាមួយអត្រាប្រមាណ៧%ជារៀងរាល់ឆ្នាំ ដោយសារការរីកចម្រើនខ្លាំងនៅគ្រប់វិស័យទាំងអស់រួមមាន កសិកម្ម កាត់ដេរ និង ជាពិសេសវិស័យអចនល ទ្រព្យ ថ្មីៗនេះការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានធ្វើការឲ្យមានការធ្លាក់ចុះនៃវិស័យទេសចរណ៍នៅទូទាំង ពិភពលោក។
ក្រុមហ៊ុន Realestate.com.kh មិនមានព័ត៌មានផ្លូវការចុងក្រោយអំពីចំនួនភ្ញៀវទេសចរណ៍ចូលមក ក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការផ្ទុះនៃវីរុសកូរូណាថ្មីនេះទេ តែបើយោងតាមការរាយការណ៍របស់ សារព័ត៌មានមួយចំនួនបញ្ជាក់ថាចំនួនអ្នកទេសចរណ៍មានការធ្លាក់ចុះ។
ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះ ក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh នឹងចែករំលែក អំពីព័ត៌មានវិជ្ជមានអំពីកម្ពុជា ពោលគីប្រទេសកម្ពុជានៅតែបន្តបើកទា្វរស្វាគមន៍ការវិនិយោគ និងឳកាសពាណិជ្ជកម្មជាមួយបណ្ដាប្រទេសផ្សេងៗ។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Realestate.com.kh បានចាប់ផ្ដើមការផ្សាយផ្ទាល់ (Live)អំពីទីផ្សារអចល នទ្រព្យរបស់កម្ពុជានៅលើគេហទំព័រអចលនទ្រព្យដ៏ល្បីមានមូលដ្ឋាននៅប្រទេសចិន Fang.com។
ការផ្សាយផ្ទាល់ជាភាសាចិននេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដោយមានចំនួនអ្នកគាំទ្ររហូត ទៅដល់៤ម៉ឺននាក់ អ្នកទស្សនាច្រើនជាង១ម៉ឺននាក់ក្នុងពេលតែមួយ និងមានអ្នកចុច (like) ច្រើនជាង៨ពាន់សម្រាប់ការផ្សាយផ្ទាល់ជាលើកដំបូង។
ការជួយនាំយកព័ត៌មានអំពីទីផ្សារអចលនទ្រព្យរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈការផ្សាយផ្ទាល់ដ៏មានគំនិតច្នៃប្រឌិតខ្ពស់នេះគឺជាកិច្ចការងារមួយក្នុងចំណោមកិច្ចការងារសំខាន់ៗជាច្រើនដែល ក្រុមហ៊ុន Realestate.com.kh កំពុងធ្វើជាប្រចាំក្នុងការបន្ដជួយទៅដល់អតិថិជនរបស់យើង និងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា។
ក្រុមការងាររបស់ Realestate.com.kh នឹងធ្វើការពិភាក្សាគ្នាជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកអភិវឌ្ឍគម្រោង និងភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅកម្ពុជាដើម្បីធ្វើ បច្ចុប្បន្នភាពអំពីទីផ្សារអចលនទ្រព្យ និងចំណេះដឹងទូទៅអំពីប្រទេសកម្ពុជា។
ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការផ្សាយផ្ទាល់ជារៀងរាល់សប្ដាហ៍នៅថ្ងៃអង្គារ វេលាម៉ោង ៣ ល្ងាច នៅលើគេហទំព័រ Fang.com។
សម្រាប់អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ ដែលមានគោលបំណងចង់ផ្សព្វផ្សាយអំពីវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកអាចចូលរួមជាមួយក្រុមការ ងាររបស់យើងបាន។
ប្រសិនបើអ្នកជាអតិថិជនរបស់ក្រុមហ៊ុន Realestate.com.kh សូមធ្វើការទាក់ទងទៅកាន់ក្រុមការងារ ផ្នែកទំនាក់ទំនងរបស់យើង ឬក៏អាចធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់បុគ្គលិករបស់យើងដូចមានរាយ នាមខាងក្រោមនេះ
Nin Kang (Chinese / Khmer)
+855 (0)78 637323
nin.kang@realestate.com.kh
Alex Sing - English (Real Estate Agency)
+855 (0)15 583420
alex.sing@realestate.com.kh
Tyler Stuart - English (Property Developer)
+855 (0)12 599669
tyler.stuart@realestate.com.kh
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
អត្ថបទដោយ
Comments