+855 92 92 1000
Logo
Realestate.com.kh ចាប់ដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ដើម្បីចេញផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធ
Updated on: June 6, 2022, 5:06 p.m.
Published on: December 20, 2016, 4:04 a.m.
Realestate News

Realestate.com.kh ចាប់ដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ដើម្បីចេញផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធ


សូមណែនាំខ្លួនពួកយើងជូនអ្នកអានសារព័ត៌មានខ្មែរថាមស៍ឲ្យបានដឹងថា "ក្រុមហ៊ុផ្សព្វផ្សាយអចលនទ្រព្យ Realestate.​com​.​kh បានបង្កើតឡើងនៅឆ្នាំ​២០០៩ ហើយគឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យដែលឈានមុខគេសម្រាប់អ្នកទិញ និងអ្នកលក់ក្នុងប្រទេសកម្ពុជា។"

គេហទំព័ររបស់យើងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកអចលនទ្រព្យតាមអនឡាញដោយផ្អែកទៅលើទីតាំង (សង្កាត់ និងខណ្ឌ) ប្រភេទអចលនទ្រព្យ និងតម្លៃ។ សម្រាប់អ្នកដែលចាប់អារម្មណ៏ក្នុងការទិញ ឬជួលអាចមើលរូបភាព ការរៀបរាប់ពីលក្ខណៈពិសេស ប្លង់ វីដេអូ  ទស្សនាផ្ទះគំរូជាមួយកាមេរ៉ា៣៦០ដឺក្រេ និងព័ត៌មានសំខាន់ៗដ៏ទៃទៀតដែលពួកគេត្រូវការមុននឹងទៅមើលអចលនទ្រព្យដោយផ្ទាល់។ នៅពេលដែលពួកគេចង់ស្វែងរកអចលនទ្រព្យ និងព័ត៌មានបន្ថែមពួកគេអាចធ្វើការហៅទូរស័ព្ទ ឬអ៊ីម៉ែលទៅកាន់ម្ចាស់អចលនទ្រព្យតាមរយៈគេហទំព័ររបស់យើង។

ពួកយើងមិនមែនជាភ្នាក់ងារអចលនទ្រព្យនោះទេ ហើយពួកយើងក៏មិនយកកំរៃជើងសារពីការលក់នោះដែរយើងគ្រាន់តែភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញតែប៉ុណ្ណោះ។

Realestate.com.kh​ ក៏ជាដៃគូជាមួយធនាគារក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនច្បាប់ និងអ្នកវាយតម្លៃជាច្រើនដើម្បីផ្ដល់នូវព័ត៌មានគ្រប់គ្រាន់ជូនដល់អ្នកប្រើប្រាស់របស់យើង។ យើងមានអចលនទ្រព្យជាង ៤៥,០០០  រួមទាំងគម្រោងអភិវឌ្ឍន៏ថ្មីៗ ខុនដូថ្មីៗជាង៣០០ ការិយាល័យ និងគម្រោងបុរីជាច្រើនផ្សព្វផ្សាយក្នុងគេហទំព័ររបស់យើងដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរកតាមតម្រូវការ។ 

អ្នកអានប្រហែលអាចនឹងភ្ញាក់ផ្អើលជាមួយនឹងការចាប់ដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ដើម្បីសហការដើម្បីបង្កើត ព្រឹត្តិ​បត្តិ ព័ត៌​មានអចលនទ្រព្យជាលើកដំបូង។ ពួកយើងនៅតែបន្តធ្វើការជាមួយគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យរបស់យើង តាមប្រព័ន្ធអនឡាញដែលជាអនាគតទីផ្សារមួយដ៏មានប្រសិទ្ធិភាពបំផុត។

ទោះជាយ៉ាងណាក៏ដោយបេសកម្មរបស់ Realestate.com.kh នៅតែផ្ដល់ឱ្យសាធារជនជាមួយនឹងធនធាន និងសេវាកម្មដ៏មានប្រសិទ្ធិភាពក៏ដូចជាការផ្ដល់ជូននូវព័ត៌មានអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលក្នុងប្រទេសកម្ពុជា ដែលជួយជម្រុញការលក់ និងការជួលឲ្យកាន់តែមានប្រសិទ្ធិភាព។ ការផ្សព្វផ្សាយអចលនទ្រព្យតាមរយៈប្រព័ន្ធឌីជីធលដែលជាបច្ចេកវិទ្យាទំនើបនៃយុទ្ធសាស្រ្តទីផ្សារមួយដ៏ល្អសម្រាប់អចលនទ្រព្យ។ តួយ៉ាងពួកយើងបានបោះពុម្ពផ្សាយទស្សនាវដ្តីដែលមានឈ្មោះថាទស្សនាវដ្តីអចលនទ្រព្យកម្ពុជាដែលធ្វើការបោះពុម្ពផ្សាយចំនួន១៥,០០០ក្បាលហើយធ្វើការចែកចាយពាសពេញប្រទេសកម្ពុជា។

យើងដឹងអំពីសារៈសំខាន់ទីផ្សារក្នុងប្រទេសកម្ពុជា និងទីផ្សារអចលនទ្រព្យកម្ពុជានៅក្រៅប្រទេសដើម្បីទាក់ទាញវិនិយោគិនបរទេស។ ការបង្កើតទីផ្សារអនឡាញគឺពិតជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ហើយមានតម្លៃថោកសមរម្យទៀតផង។  ប៉ុន្តែពួកយើងក៏ដឹងដែរថាអតិថិជនរបស់យើងចង់ទាក់ទាញទាំងទីផ្សារក្នុងស្រុក និងជនបរទេសរស់នៅក្នងប្រទេសកម្ពុជា។ ហើយជាក់ស្ដែងគឺថាទោះបីជាពួកយើងកំពុងតែមានការរីកចម្រើន និងមានបទពិសោធន៍ក្នុងទីផ្សារប្រទេសកម្ពុជាក៏ដោយ យើងនៅតែផ្ដោតសំខាន់ទៅលើអតិថិជនជាអ្នកទិញ និងអ្នកជួលក្នុងស្រុកដដែល។

យើងពិតជាមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ដែលបានដើរតួនាទីជាអ្នកអប់រំទីផ្សារអចលនទ្រព្យដល់ប្រជាជនកម្ពុជា ទន្ទឹមនឹងនេះផងដែរយើងបានក្លាយជាដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ផងដែរ ដែលនេះជាវិធីមួយទៀតដែលយើងអាច​ឈានទៅរកបេសកម្មរបស់យើង។ ជាងនេះទៅទៀតប្លុកព័ត៌មានរ​​បស់គេហទំព័រ Realestate.com.kh គឺជាប្រភពព័ត៌មាន​អនឡាញ​ស្ដីពីអចលនទ្រព្យដែលឈានមុខគេនិងជាព័ត៌មានដែលផ្តល់អនុសាស្រ្តន៍ល្អសម្រាប់អ្នកទិញ និងអ្នកលក់អចលនទ្រព្យ។

ដូច្នេះហើយនៅពេលដែលអតិថិជនរបស់អ្នកទៅអង្គុយផឹកកាហ្វេនៅហាងកាហ្វេប្រ៊ោនពួកគេអាចអានព័ត៌មានខ្មែរថាមស៍ ដូច​គ្នានោះផងដែរពួកគេក៏អាចតាមដានព័ត៌មានទាំងស្រុងស្ដីពីអចលនទ្រព្យតាមអនឡាញផងដែរ។ ការផ្តល់ជម្រើសទាំងពីរនេះសម្រាប់អ្នកអាន ដោយសារយើងមានគោលបំណងដើម្បីផ្តល់ជូននូវបទពិសោធដ៏មានភាពងាយស្រួល និងការផ្តល់ជូនចំណេះដឹងក្នុងវិស័យនេះតាមតែអាចធ្វើទៅបាន។ បេសកម្មរបស់ Realestate.com.kh តាមរយៈការផ្ដល់ជូន​នេះធ្វើឱ្យអតិថិជនកាន់តែរីករាយ អតិថិជនអាចទទួលបានព័ត៌មានបានត្រឹមត្រូវ  និងមានគុណភាពខ្ពស់ និងជម្រុញការលក់បានលឿន។

ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចាប់ផ្ដើមទំនាក់ទំនងជាមួយសារព័ត៌មានខ្មែរថាមស៍ ហើយនៅតែរងចាំដើម្បីទទួលបានការគោរព និងព័ត៌មានអចលនទ្រព្យដែលអាចជឿទុកចិត្តបានពីប្រជាជនកម្ពុជាទាំងតាមប្រព័ន្ធអនឡាញ និងព្រឹត្តិបត្តិព័ត៌មាន។

សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ Realestate.com.kh ឬកាសែតខ្មែរថាមសិ៍ សូមទំនាក់ទំនងមកកាន់សហការីយើងខ្ញុំតាមរយៈទូរស័ព្ទ៖  +855 017 436 756 / 069 436 756
borey-ads-580-x-90-khmer

Comments