+855 92 92 1000
Logo
គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ
Updated on: June 7, 2022, 6:53 a.m.
Published on: December 2, 2018, 10:00 p.m.

គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ


គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបាន​សម្ភោធជា​ផ្លូវការ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នក​វិនិយោគ

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័នជាង ១០០ នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ផ្តោត​មក​លើគម្រោងតារាសាគរនៃ​ទីក្រុង​រមណីយដ្ឋានឈូងសមុទ្រវែង ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​បញ្ចឹម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

នៅ​ថ្ងៃ​តែមួយ​នោះ​ដែរ ពួក​គេ​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គំរូ​ទេសចរណ៍ពិភពលោក និង​ការ​គូរ​ឡើង​វិញ​នូវ​ផែនទី​ទេសចរណ៍​ពិភព​លោក ដែល​កើត​ចេញ​ពីគំនិត​នៃ​អ្នក​វិនិយោគ​ចិន​ដ៏​គួរ​ឲ្យ​កោត​សរសើរ។

យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមូយ» របស់​ប្រទេស​ចិន កំពុង​តែ​ត្រូវ​បាន​កសាង​ឡើង​តាម​រយៈ​ការ​បង្កើតបណ្តាតំបន់រដ្ឋបាល​ពិសេសនៅ​កម្ពុជា ដែល​តម្រង់សម្រេច​ឲ្យ​បាន​នូវជោគជ័យ​ថ្មីៗ។ ទន្ទឹម​គ្នា​នេះ គម្រោង​តារា​សាគរ​គឺ​ជា​ផ្នែក​ទីមួយ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ខេត្ត​កោះ​កុង ដែល​ត្រូវ​បាន​ប្រគល់សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​វិនិយោគិនចិន​កាល​ពី ១០ ឆ្នាំ​មុន។ បន្ទាប់​ពី​សន្និសីទសម្ភោធ​ជា​សកល និង​ពិធីបញ្ចុះបឋមសិលា គម្រោង​តារាសាគរ​បាន​ចូល​ជា​ផ្លូវការ​ទៅ​ក្នុង​ឆាក​ពិភពលោក។

គម្រោង​ដ៏​សំខាន់​នៃ​ «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» សម្រាប់​មនុស្ស​ទូទាំង​ពិភព​លោក

នៅវេលា​ម៉ោង ៥ ល្ងាច​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា គំរូ​កិច្ច​សហប្រតិបត្តិ​ការ ចិន-កម្ពុជា និងគម្រោង​ចម្បង​នៃយុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ Zhengheng Development បាន​នាំ​ឈាន​ទៅ​រកពិធី​សម្ភោធ​ជា​សកល​នូវ​គម្រោងតារាសាគរ-ឈូងសមុទ្រ​វែង ដែល​ជា​គម្រោង​ទីមួយនៃតំបន់សេដ្ឋកិច្ច​ពិសេស​តារាសាគរដែល​ត្រូវ​បាន​បង្ហាញទៅ​ដល់​សាធារណជន។ នេះ​ក៏​ជា​គម្រោង​ទេសចរណ៍​វប្បធម៍​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

សន្និសីទក៏​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ផង​ដែរ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បណ្តាថ្នាក់ដឹកនាំ​ជាតិ។

ដោយ​បាន​មើល​ឃើញ​នូវឱកាស​ដ៏​សំខាន់​ដើរ​ឈាន​ទៅ​រក​កំណើន​សេដ្ឋកិច្ចខ្ពស់ និង​កិច្ច​សហប្រតិបត្តិការជាមួយ​នឹង​យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»របស់​ប្រទេស​ចិន នៅ​ឆ្នាំ ២០០៨ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងជួលដី និង​អភិវឌ្ឍន៍សម្រាប់​តំបន់រមណីយដ្ឋាន​ទេសចរណ៍​ពិសេស តារាសាគរ។

បន្ទាប់​ពី​បាន​កសាង​នូវហេដ្ឋារចនាសម្ព័ន្ត​អស់​រយៈ​ពេល​មួយ​ទសវត្សន៍ គម្រោងតារាសាគរ​ត្រូវ​បាន​បើក​ប្រកាសទៅ​ដល់​ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាវិនិយោគិន​ទូទាំង​សកលលោក។ ថ្នាក់ដឹកនាំ​នៃ​ប្រជាជាតិ​កម្ពុជា ប្រមុខ​ក្រុមហ៊ុន Zhengheng Development បណ្តា​ដៃ​គូសហការ និង​អ្នក​សារព័ត៌មាន​ចិន និង​កម្ពុជា ជាង ១០០​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​កម្មវិធី​ដ៏​អធិកអធម​នេះ។

គោលដៅទេសចរណ៍ និង​លំហែកាយទំហំ ២០០ ហិកតា ព្រមទាំង​តំបន់ឧស្សាហកម្មទំហំ ៥៥ ហិកតា

នៅវេលាម៉ោង ៥:៣០ ល្ងាច អម​ទៅ​ដោយ​សម្លេង​សូរតន្រ្តី​កំដរ​បរិយាកាស សន្និសីទសម្ភោទ និង​ពិធីបញ្ចុះបឋមសិលាបាន​ចាប់ផ្តើម​ឡើង។ ប្រធានក្រុមហ៊ុន Zhengheng Development និង​ដៃ​គូសហការ​ដទៃទៀត​បាន​ថ្លែងសន្ទរកថា និង​ធ្វើ​បទ​បង្ហាញទៅ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់ ស្តី​ពី​គម្រោងនៃ​អាណាចក្រ​សមុទ្រ​ដែល​មាន​ទំហំ ៣៦០ គីឡូម៉ែត្រ​ការេ និងគោលដៅទេសចរណ៍ និងវិស្សមកាល​លំដាប់​ដ្នាក់​ពិភពលោក ដែល​មាន​ទំហំ ២០០ ហិកតា។

គម្រោង​តារាសាគរ-ឈូងសមុទ្រវែង មានទីតាំង​ស្ថិត​នៅ​ស្នូល​នៃ​តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។ គម្រោង​នេះ​គ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធ​ដោយភ្នុំ​និងសមុទ្រ។ គម្រោង​នេះ​មាន​ឆ្នេរ​សមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ ហើយ​ឈរ​នៅ​ជា​មជ្ឈមណ្ឌលនៃ​ទេសចរណ៍ ទីក្រុង​រណបតូចៗ និង​ការ​ធ្វើ​ដំណើរដើម្បី​ស្វែងយល់​ពីវប្បធម៍ ក៏ដូចជាដើមទុន​ហិរញ្ញវត្ថុរួម​បញ្ចូល​គ្នា ធនធាន​ក្នុង​ស្រុកនិង​ក្រៅស្រុក និងសេវាកម្មនានាជាដើម។

គម្រោង​នេះ​នឹង​បង្កើត​នូវ​គោលដៅ​ថ្មី​មួយសម្រាប់​ការ​ធ្វើដំណើរ​និង​វិស្សមកាលលំដាប់ថ្នាក់​ពិភពលោក តាមរយៈ​ការ​បង្កើត​ឡើង​នូវឧទ្យាន​ឧស្សាហកម្ម​ឆ្លាតវៃ តំបន់សង្កាត់រចនាបថ​ពាណិជ្ជកម្មដែល​ជា​ផ្នែក តំបន់ស្នូល​នៃទេសចរណ៍វប្បធម៍ អាផាតមែនមើលឃើញ​សមុទ្រ វីឡារីសត រមណីយដ្ឋាន​កំពង់ផែទូកក្តោង តំបន់លំហែកាយ​មាត់សមុទ្រ និងតំបន់​មុជទឹក​សមុទ្រ​ដ៏​ស្ងប់ស្ងាត់។

គម្រោងតារាសាគរ-ឆ្នេរសមុទ្រវែង​បានចាប់ផ្តើម​នូវនៃ​តំបន់ឧស្សាហកម្ម​ឆ្លាតវៃ ជា​ផ្នែក​នៃ​តំបន់​ពាណិជ្ជកម្មឆ្លាតវៃដែលរចនា​ឡើងផ្តាច់មុខ​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ ក្រុមការងារ​អភិវឌ្ឍន៍​របស់​យើង​ដែល​បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​ជា​ច្រើនដើម្បី​សិក្សាស្រាវជ្រាវ យល់​យ៉ាង​ច្បាស់​ពីបទបញ្ញត្តិ​ឧស្សាហកម្ម និង​បាន​វិភាគ​នូវ​ចំណុចសំខាន់ៗ​នៃ​ឧស្សាហកម្ម ជា​ពិសេស​«សន្តិសុខ​សុវត្ថិភាព​កំពូល» និង​ «ការ​ផ្គត់​ផ្គង់​គ្រប់​តាម​តម្រូវការ»។ ​

គម្រោង​តារាសាគរ-ឈូង​សមុទ្រ​វែងទើប​តែ​បាន​សម្ភោធ ប៉ុន្តែ​បាន ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​វិនិយោគិន

បណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​គម្រោង​នេះ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចែក​រម្លែក ក្រោម​សាក្ខី​កម្ម​នៃ​ថ្នាក់នាំកម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុនZhengheng Development ព្រម​ទាំងបណ្តា​អ្នក​កាសែត​កម្ពុជា និង​ចិន​ជា​ច្រើនរូប ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោងរបស់បណ្តាវិនិយោគិនបាន​ចាប់​ផ្តើម​ឡើង។​

សន្និសីទសម្ភោធគម្រោង​តារាសាគរ-ឈូងសមុទ្រវែង និង​ពិធី​បញ្ចុះបឋមសិលាគឺ​ជា​ជោគជ័យ​មួយដ៏​ធំ​សម្បើម ដែលបង្ហាញ​ពីពីជោគជ័យនៃគម្រោង​ជាទូទៅ​នៃយុទ្ធសាស្រ្ត​ «ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ» នៅកម្ពុជា។ នេះ​មិន​មែន​ត្រឹម​តែ​ជា​គំរូអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Zhengheng Development ប៉ុណ្ណោះនោះទេ តែ​ក៏ជា​របស់រដ្ឋាភិបាល​ចិនផង​ដែរ។

បទពិសោធន៍ដ៏​កម្រ ការ​រុករក និង​ការ​អភិវឌ្ឍ គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​លោក និង​គំរូអភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ ហើយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ទូទាំង​សកល​លោក!

ព័ត៌មានបន្ថែម:carina.cai@realestate.com.kh  (+855) 012 426 538

 

Comments