+855 92 92 1000
Logo
បទបញ្ញត្តិស្ដីពីអចលនទ្រព្យ និង​ការរៀបចំផែនការក្នុងប្រទេសកម្ពុជាដែលវិនិយោគិនគួរយល់ដឹង...
Updated on: June 6, 2022, 5:05 p.m.
Published on: December 9, 2016, 10:50 p.m.
Realestate News

បទបញ្ញត្តិស្ដីពីអចលនទ្រព្យ និង​ការរៀបចំផែនការក្នុងប្រទេសកម្ពុជាដែលវិនិយោគិនគួរយល់ដឹង...


វិស័យសំណង់បានរីកចម្រើននិងបានក្លាយជាកត្តាលីករតែមួយគត់នៃកំណើនសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយម្ចាស់ភាគហ៊ុនជាច្រើនបានស្នើឱ្យមានការការពារស្របច្បាប់ក្នុងវិស័យនេះ តួយ៉ាងការរៀបចំដែនដីជាមួយការការពារបន្ថែម និងគោលនយោបាយរយៈពេលវែងដើម្បីឱ្យមានស្ថិរភាពនៃការវិនិយោគក្នុងវិស័យនេះចាំបាច់ត្រូវតែមាន។

ផែនការមេរៀបចំទីក្រុងភ្នំពេញក្នុងឆ្នាំ២០៣៥សំដៅទៅលើការការរៀបចំគម្រោងទីក្រុងទំាងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័នថ្មីដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននាពេលបច្ចុប្បន្ន។ សម្រាប់នៅពេលបច្ចុប្បន្ននេះផែនការមេអភិវដ្ឍន៍ទីក្រុងមិនបានកំណត់នូវតំបន់អភិវឌ្ឍន៏​ជាក់លាក់ណាមួយឡើយ។

ការអនុវត្តន៍ផែនការមេមានភាពយឺតយ៉ាវដែលធ្វើឲ្យមានការព្រួយបារម្មណ៏ ជាក់ស្តែងការកកស្ទះចរាចរនិងគុណភាពហេដ្ឋារចនាសម្ព័ន្ធទូទៅនៅក្នុងខណ្ឌសំខាន់ៗមួយចំនួន ស្របពេលដែលខណ្ឌទំាងនោះត្រូវបានគេមើលឃើញថាកំពុងតែមានការអភិវឌ្ឍន៍​នូវគម្រោង​ខុនដូជាច្រើន។

លោក Ross Wheble នាយកគ្រប់គ្រងនៃក្រុមហ៊ុន Knight Frank ​ បានលើកឡើងថា “ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៏ និងនៅតែប្រឈមនឹងបញ្ហាក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៏ដែលស្ថិតនៅក្នុងការរំពឹងទុកនៅឡើយ។ ទោះជាយ៉ាងនេះក្ដីប្រទេសកំពុងអភិវឌ្ឍន៏កត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់គឺហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ ផ្លូវថ្នល់ ប្រព័ន្ធរថភ្លើង ប្រព័ន្ធរថយន្តសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចម្រុះ៖ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធហិរញវត្ថុ។ ទំាងអស់នេះវាគឺជាការចងក្រងឯកសារមួយដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍។ ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់មិនត្រឹមតែធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងកាត់បន្ថយភាពក្រីក្រផងដែរ ជាងនេះទៅទៀតថែមទាំងបង្កើនតម្រូវការអចលនទ្រព្យរយៈពេលវែងទៀតផង។

លោកបានបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំធ្វើឱ្យមានការរីកចម្រើនក្នុងវិស័យនេះផងដែរដោយបានអភិវឌ្ឍន៏​​នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន។ សំណង់ដែលបានសាងសង់រួច និងសំណង់ដែលកំពុងតែសាងសង់ ឬស្ថិតនៅក្នុងផែនការសាងសង់កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ុន្តែទាំងនេះតម្រូវឱ្យមានគោលការណ៍រៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់មួយដើម្បី​ឱ្យមានគុណភាព និងគុណតម្លៃ។”

លោក Wheble បានបន្ថែមថា “មានវិធីមួយដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងទាក់ទងនឹងការអភិវិឌ្ឍន៍ ដើម្បីធ្វើឱ្យប្រសើរឡើងរវាងការអភិវឌ្ឍន៍ និងការវិនិយោគ។ មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះគឺត្រូវរៀបចំផែនការដែលជាចំនុចសំខាន់មួយ នៅពេលម្ចាស់គម្រោងអភិវឌ្ឍន៍បានអភិវឌ្ឍន៍នៅកន្លែងណាមួយ ម្ចាស់គម្រោងត្រូវតែរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។ ធ្វើបែបនេះដើម្បីបង្កើនតម្លាភាពនៅក្នុងទីផ្សារ ជាធម្មតានៅក្នុងទីផ្សារអភិវឌ្ឍន៍ អ្នកអភិវឌ្ឍន៍ត្រូវតែបែងចែកឱ្យបានច្បាស់លាស់ចំពោះការស្តារឡើងវិញ ឬសាងសង់ថ្មីដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍នោះ។ ក៏ដូចជាធានាពីភាពប៉ះពាល់នៃគោលដៅអភិវឌ្ឍន៍ទៅលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ ជាមួយកំណើននៃគម្រោងអភិវឌ្ឍន៏ដែលបានមកបោះទុន​វិនិយោគ​​ក្នុងទីក្រុងត្រូវតែគិតគូរពីបញ្ហានេះ។”

លោក Sunny Soo​ ជាអគ្គនាយក្រុមហ៊ុន Keystone Property Consultants Co., Ltd., ដែលមានការសហការអន្តរជាតិជាមួយក្រុមហ៊ុន Savills លោកបានបន្ថែមថា “ច្បាប់ និងគោលនយោបាយនៃទីក្រុង និងការរៀបចំផែនការឲ្យបានត្រឹមត្រូវចាំបាច់ត្រូវអនុវត្តន៏ឱ្យបានលឿន ហើយត្រូវតែបង្កើនការអនុវត្តន៏ដោយឥតឈប់ឈរ។ តម្លាភាពនៅក្នុងទីផ្សារ និងការពង្រឹងផែនការច្បាប់វានឹងធ្វើឱ្យចង្ខុវិស័យធំទូលាយនៅពេលអនាគត។  មិនមានជម្រើសដទៃក្រៅពីនេះទេផែនការច្បាស់លាស់ និងការពង្រឹងច្បាប់ដ៏ល្អមួយវាពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យទីផ្សារកាន់តែឆ្ពោះទៅរកការអភិវឌ្ឍន៏ដ៏រុងរឿង។ នៅពេលដែលមានការអភិវឌ្ឍន៍ទីក្រុងរណបកាន់តែមានការកើនឡើងវិស័យហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែរីកចម្រើន ហើយថែមទំាងជួយបង្កើនឲ្យទីផ្សារអចលនទ្រព្យកាន់តែមានភាពរឹងមាំទៀតផង។

តំបន់ផ្សេងទៀតដែលត្រូវបង្កើនហេដ្ឋារចនាសម្ព័ន្ធចម្រុះផងដែរ មានន័យថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសត្រូវធ្វើឱ្យមានភាពងាយស្រួក្នុងការរស់នៅដូចជា៖ ស្ថាប័ណ្ណអប់រំ មណ្ឌលសុខភាព និងផ្សារជាដើម។ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះកំពុងតែរីកចម្រើននៅក្នុងប្រទេសកម្ពុជា ស្របនឹងរចនាបថរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងដែលអាចជាហេតុធ្វើឲ្យវិនិយោគិនងាកមកកាន់ប្រទេសកម្ពុជា។

លោក Marc Townsend​ ជាអគ្គនាយកក្រុមហ៊ុន CBRE កម្ពុជា និងវៀតណាមបាននិយាយថា កម្ពុជាគឺជាប្រទេសដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ។ នេះក៏ព្រោះតែប្រទេសកម្ពុជាមានតម្លៃនៃការរស់នៅទាបជាងប្រទេសកំពុងអភិវឌ្ឍន៏មួយចំនួន។

ប៉ុន្តែលោកបានព្រមានថាប្រទេសកម្ពុជានៅតែត្រូវពង្រឹងរាល់ក្តីបារម្ភដូចជា៖ ផ្នែកវេជ្ជសាស្រ្ត ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងដើម្បីប្រកួតប្រជែងនឹងប្រទេសដែលមានភាពចាស់ទុំដូចជាប្រទេសម៉ាឡេស៊ីជាដើម។ លោកបានថ្លែងទៀតថា “យើងមិនបានព្យាយាមដើម្បីបញ្ជាក់ពីចំណុចអវិជ្ជមាននោះទេ យើងគ្រាន់តែព្យាយាមរកឲ្យឃើញថាតើមានទីផ្សារដែល​មាននិរន្តរភាពដែរឬទេ? ប្រទេសម៉ាឡេស៊ីបានមានបទពិសោធន៍ជាយូរមកហើយក្នុងការទាក់ទាញនិវត្តជនជាមួយទិដ្ឋាការ​សម្រាប់មនុស្សចាស់។ ហើយប្រទេសកម្ពុជាកំពុងចាប់ផ្តើមធ្វើបែបនេះដែរ ដើម្បីទាក់ទាញនិវត្តជនដោយប្រើប្រាស់វិធីសាស្រ្តមួយសម ស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់។”

លោកបានពន្យល់ថាការចំណាយលើការរស់នៅគឺជាផ្នែកមួយនៃចំណុចពិសេសសម្រាប់ជនបរទេសទូទៅឲ្យងាកមកចាប់អារម្មណ៍​ប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនគ្រប់ករណីទាំងអស់សម្រាប់មនុស្សគ្រប់វ័យនោះទេ លោកបាននិយាយថា “យើងគ្រប់គ្នាមិនអាចជៀសផុតពីការឈឺថ្កាត់បាននោះទេ។ ជាក់ស្តែងនៅពេលអ្នកឈឺអ្នកត្រូវទៅមន្ទីរពេទ្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ហើយអ្នកត្រូវដឹងថាឱសថដែលអ្នកទិញនៅកន្លែងណាមានសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ថានេះគឺជាបញ្ហាមួយដែលកម្ពុជាមិនទាន់បានដោះស្រាយនៅឡើយ។”

ស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា!
borey-ads-580-x-90-khmer

Comments