+855 92 92 1000
Logo
តើ​ពេលមានវិបត្តិសេដ្ឋកិច្ចគឺជាឳកាសល្អបំផុតសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យមែនទេ?
Updated on: June 5, 2022, 4:23 a.m.
Published on: April 30, 2020, 6:55 a.m.

តើ​ពេលមានវិបត្តិសេដ្ឋកិច្ចគឺជាឳកាសល្អបំផុតសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យមែនទេ?


បញ្ហានៃការរីករាតត្បាតនៃជម្អឺផ្លូវដង្ហើមថ្មី ឬ វីរុសកូរ៉ូណាកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចនៃប្រទេសជាច្រើននៅលើពិភពលោក។ វិស័យជាច្រើនត្រូវបានរងផលប៉ះពាល់ពីបញ្ហានេះដែលបណ្ដាលឲ្យក្រុមហ៊ុន និងអាជីវកម្មជាច្រើនផ្អាកដំណើរការ ឬកាត់បន្ថយប្រតិបត្តិការ​។

​ក្នុងចំណោមវិស័យជាច្រើនវិស័យសំណង់ និងអចលនទ្រព្យក៏រងផលប៉ះពាល់ច្រើនពីបញ្ហានៃវីរុសថ្មីនេះផងដែរ។​ វាធ្វើឲ្យទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះ។ ដោយឡែក លោក ឈឹម បញ្ញា​ អ្នកជំនាញផ្នែកអចលនទ្រព្យ និង អគ្គនាយក គម្រោង បុរី ច័ន្ទខាស់សលបានមានប្រសាសន៍ថា សម្រាប់អ្នកដែលមានបំណងចង់ប្រឡូកក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ពេលវេលានេះគឺល្អបំផុតពីព្រោះគម្រោងជាច្រើនកំពុងផ្ដល់ជូននូវការបញ្ចុះតម្លៃ និងប្រម៉ូសិនជាច្រើន។ ដូច្នេះពួកគេមានឳកាសចំណេញខ្ពស់ពេលលក់ចេញនៅពេលដែលទីផ្សារអចលនទ្រព្យងើបឡើងវិញ។

លោក ឈឹម បញ្ញា មានប្រសាសន៍ថា “បើទោះបីជាវីរុសកូវីដ១៩ កំពុងបង្កផលប៉ះពាល់ទៅដល់ទីផ្សារអចលនទ្រព្យក៏ពិតមែន។ ក្នុងនាមជាវិនិយោគិន យើងមើលឃើញវាជាឳកាស។ នេះជាពេលវេលាមួយដែលមានការបញ្ចុះតម្លៃ និងប្រម៉ូសិនជាច្រើន។ ដូច្នេះការវិនិយោគក្នុងវិស័យអចលនទ្រព្យគឺប្រសើរបំផុតនៅពេលមានវិបត្តិសេដ្ឋកិច្ច មិនមែននៅពេលដែលវាកំពុងរីកលូតលាស់នោះទេ។”

ស្របជាមួយការលើកឡើងខាងលើ លោក ឈឹម បញ្ញា បានបន្ថែមថាដើម្បីជម្រុញការលក់ខណៈដែលពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរកំពុងព្យាយាមគ្រប់គ្រងការរីករាលដាលនៃវីរុសថ្មីនេះ គម្រោងបុរី ច័ន្ទខាស់សល​មានផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់រួមជាមួយការ​ផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ល្អប្រសើរ និងមានភាពបត់បែនពុំធ្លាប់មានពីមុនមក។

បញ្ចុះតម្លៃរហូតទៅដល់៥ម៉ឺនដុលារ និងបង់រំសល់ដោយគ្មានការប្រាក់រយៈពេល៥ឆ្នាំ

គម្រោង បុរី ច័ន្ទខាស់សល មានការបញ្ចុះតម្លៃរហូតទៅដល់៥ម៉ឺនដុល្លារសម្រាប់ផ្ទះចំនួនប្រាំខ្នង ក្នុងពេលដែលមានវិបត្តិកូវីដ១៩នេះ។ ជាមួយគ្នានេះដែរ អ្នកអាចបង់រំលស់រហូតទៅដល់រយៈពេល ៥ឆ្នាំ ដោយគ្មានការប្រាក់ជាមួយប្រាក់កម្ចីរហូតទៅដល់៩០ភាគរយ។

អ្វីដែលកាន់តែពិសេសចំពោះប្រម៉ូសិនពេលមានវិបត្តិកូវីដ១៩នេះ ម្ចាស់គម្រោងបុរី ច័ន្ទខាស់សល ក៏មានផ្ដល់ជូននូវការបង់រំលស់ ១០០ ភាគរយរយៈពេល១២ឆ្នាំដោយគ្មានប្រាក់កក់មុន។

អំពីគម្រោង បុរី ច័ន្ទខាស់សល​

បុរី ច័ន្ទខាស់សល គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ​ កាលពីខែមីនា ឆ្នាំ២០២០។  គម្រោងលំនៅដ្ឋានថ្មីមួយនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ ដែលមានទំហំទទឹង រហូតទៅដល់៥០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍ផ្លូវក្រុងដ៏ធំព័ទ្ធជុំវិញទីក្រុង។ បុរី ច័ន្ទខាស់សល ផ្តល់ជូននូវជម្រើសលំនៅដ្ឋានចំនួន៣ប្រភេទ រួមមាន ផ្ទះអាជីវកម្ម ផ្ទះល្វែង និងវីឡាភ្លោះយ៉ាងប្រណីត។

គម្រោងនេះមានលំនៅដ្ឋានសរុបចំនួន ១១៩ខ្នង ដែលសាងសង់លើផ្ទៃដីសរុបរហូតដល់ទៅ ២០,០០០ ម៉ែត្រការ៉េ។ ដូច្នេះមិនថាលោកអ្នកដែលរស់នៅជាលក្ខណៈគ្រួសារ ឬ លក្ខណៈឯកជនទេគម្រោងនេះនឹងផ្ដល់ជូនទីធ្លាសាធារណ គ្រប់គ្រាន់សម្រាប់សកម្មភាពហាត់ប្រាណ និងសម្រាកលម្ហែកាយ។

រចនាបថផ្ដល់ជូននូវបរិយាកាសរស់នៅទំនើប

គ្រប់លំនៅដ្ឋានរបស់គម្រោងច័ន្ទខាស់សលមានទីធ្លាធំទូលាយ មានពន្លឺគ្រប់គ្រាន់ និងបានតុបតែងយ៉ាងល្អ ប្រណីតលក្ខណះលំនៅដ្ឋានលំដាប់ខ្ពស់ដែលអាចផ្ដល់ជូននូវការរស់នៅដ៏ស៊ីវីល័យប្រកបដោយឧត្តមភាព។ ការរចនាផ្នែកខាងក្នុងផ្តោតសំខាន់លើតុល្យភាពនៃសោភ័ណ្ឌភាពគេហដ្ឋាន និងមុខងារនៃបន្ទប់នីមួយៗ។ ចំណែកឯជញ្ជាំង ពិដាន និងកម្រាលវិញត្រូវបានតុបតែងលម្អដោយគ្រឿងតុបតែងធ្វើពីឈើ និងបេតុងដែលនាំមកនូវអារម្មណ៍រស់រវើក ផាសុកភាព និងសុភមង្គល។

អ្វីដែលកាន់តែពិសេសនោះគឺគម្រោងនេះបានបំពាក់រួចជាស្រេចនូវឧបករណ៍ និងសម្ភារសំខាន់ៗ ដូចជា ជើងទម្រទូរទស្សន៍ ទូរតាំង ទូរផ្ទះបាយ និងគ្រឿងបរិក្ខារបន្ទប់ទឹក ដែលបង្កភាពងាយស្រួលសម្រាប់ការ រើចូលនៅ និងចាប់ផ្តើមទំព័រជីវិតថ្មីដ៏ស្រស់បំព្រង។

ម៉្យាងទៀត គម្រោងនេះក៏រួមបញ្ចូលផងដែរនូវទីតាំងអាជីវកម្ម និងសួនច្បារដ៏ស្រស់ស្អាតដែលអាចឲ្យ លោកអ្នក និងគ្រួសារលម្ហែកាយជុំវិញបរិយាកាសខាងក្រៅដ៏ស្រស់ថ្លា។ ទន្ទឹមនឹងនេះលោកអ្នកលែងមានការលំបាកក្នុងការស្វែងរកសេវាកម្មប្រចាំថ្ងៃ ឬការកំសាន្តនាពេលរាត្រីទៀតហើយពោលគឺគម្រោងនេះហ៊ុំព័ទ្ធទៅដោយ ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងកាហ្វេ ឱសថដ្ឋាន និងសេវាកម្មដទៃទៀត ដើម្បីបំពេញរាល់តម្រូវការរបស់អ្នក។ អ្វីៗគ្រប់យ៉ាងដែលអ្នកធ្លាប់តែងស្រមៃចង់បានពីគេហដ្ឋានសម័យទំនើប មាននៅបុរី ច័ន្ទខាស់សល។

គម្រោងស្ថិតនៅលើទីតាំងល្អប្រសើរ

ក្រៅពីលក្ខណៈពិសេសខាងលើ បុរី ច័ន្ទខាស់សល ក៏មានទីតាំងដ៏ល្អប្រសើរផងដែរ គឺស្ថិតនៅតាម បណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ទំហំ៥០ម៉ែត្រក្នុងខណ្ឌដង្កោ ដែលបង្កភាពងាយស្រួលក្នុងការចេញចូល និងធ្វើដំណើរជុំវិញក្រុង។ គម្រោងនេះស្ថិតនៅក្បែរទីតាំងសំខាន់ៗ ដូចជា ផ្សារចំការដូង (មានចម្ងាយត្រឹម៣នាទី) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (មានចម្ងាយត្រឹម២០នាទី) និងពិសេសបំផុតគឺគម្រោងផ្សារទំនើប AEON 3 ដែលមានចម្ងាយត្រឹមតែ១០នាទីតែប៉ុណ្ណោះ។

បុរី ច័ន្ទខាស់សលនឹងបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ផ្ទះជាផ្លូវការនៅឆ្នាំ២០២៣ គឺចំពេលដែលគម្រោងអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀតកំពុងរីកដុះដាលក្នុងតំបន់។ បច្ចុប្បន្នក្រុមហ៊ុនមានការផ្ដល់ជូនពិសេសទៅដល់អតិថិជនគឺការកាត់ប្លង់ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលទិញលំនៅដ្ឋានក្នុងពេល​ឥឡូវនេះ។

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

 

 

 

Comments