+855 92 92 1000
Logo
ក្រុមហ៊ុន Realestate.com.kh បើកដំណើរការសេវាកម្មប្រាក់កម្ចីដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញអចលនទ្រព្យនៅកម្ពុជា
Updated on: June 6, 2022, 5:00 p.m.
Published on: February 10, 2021, 5:16 a.m.

ក្រុមហ៊ុន Realestate.com.kh បើកដំណើរការសេវាកម្មប្រាក់កម្ចីដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញអចលនទ្រព្យនៅកម្ពុជា


ធនាគារហ្វីលីពនិងធនាគារ ប្រេដ បានសហការជាមួយក្រុមហ៊ុន Realestate.com.kh ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យក្នុងការគណនាប្រាក់កម្ចីទិញផ្ទះនៅពេលដែលពួកគេស្វែងរកនៅក្នុងបញ្ជីអចលនទ្រព្យ។

ក្រុមហ៊ុន Realestate.com.kh ជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យធំជាងគេនៅកម្ពុជា ដែលបានដំណើរការកម្មវិធីថ្មីមួយ ផ្ដល់ជាមធ្បោបាយដ៏ងាយស្រួលនិងទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការស្វែងរកប្រាក់កម្ចីទិញផ្ទះ។

អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានថ្មីអាចធ្វើការគណនាប្រាក់កម្ចីទិញផ្ទះដែលឃើញមាននៅរាល់អចលនទ្រព្យបានដាក់លក់នៅលើគេហទំព័រ ហើយអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីដោយផ្ទាល់ពីបូ៊តុងគណនាកម្ចីប្រាក់នៅលើគេហទំព័រ Realestate.com.kh តែម្ដង។

ដោយឡែកអតិថិជនក៏អាចចូលមើលគេហទំព័រ Homeloan.com.kh និងចូលទៅផ្ទៀងផ្ទាត់សំណួរចម្លើយជាច្រើនដែលអាចជួយផ្គូរផ្គងលោកអ្នកជាមួយធនាគារដែលសាកសមនឹងតម្រូវការរបស់លោកអ្នក។

គេហទំព័រអចលនទ្រព្យឈានមុខគេមួយនេះបានចាប់ដៃគូជាមួយធនាគារហ្វីលីព និងធនាគារ ប្រេដ ដើម្បីបើកដំណើរការប្រាក់កម្ចីទិញផ្ទះនៅលើគេហទំព័រនេះតែម្ដង។

ធនាគារ ហ្វីលីព ជាសមាជិករបស់ហ្វីលីពកាពីតាល់គ្រុបដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ធនាគារនេះត្រូវបានចាប់បើកដំណើរការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ និងបានធ្វើឲ្យ ធនាគារ ពាណិជ្ជមួយនេះពង្រីកវិសាលភាពប្រតិបត្តិការសាខារបស់ខ្លូន រហូតដល់ ៨៩ សាខា នៅទូទាំងប្រទេស។

ធនាគារ ប្រេដ បានបើកដំណើរការជាផ្លូវការនៅកម្ពុជាក្នុងឆ្នាំ២០១៧។ វាត្រូវបានគ្រប់គ្រងនិងដំណើរការដោយ BRED Banque Populaire ដែលជាក្រុមហ៊ុនធនាគារធំបំផុតទី ២ របស់បារាំង។​ ធនាគារ ប្រេដ មានភាពសកម្មក្នុងការពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជាហើយកាន់តែមានការចាប់អារម្មណ៍នៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh លោក Tom O’Sullivan បានមានប្រសាសន៍ថា “នេះជាការបោះជំហ៊ានរបស់ក្រុមហ៊ុន Realestate.com.kh ព្រោះជាធម្មតានៅពេលណាដែលនរណាម្នាក់ចង់ទិញអចលនទ្រព្យ ពួកគេតែងតែត្រូវការប្រាក់កម្ចីទិញផ្ទះ។ លើសពីនេះទៅទៀតមានធនាគារជាង ៤០ នៅក្នុងប្រទេសកម្ពុជា ដូច្នេះវាអាចនឹងពិបាកសម្រាប់អតិថិជនដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនិងធ្វើការជាមួយធនាគារដែលគួរឱ្យទុកចិត្តបំផុតហើយអ្វីដែលសំខាន់បំផុតនោះគឺថាធនាគារផ្តល់នូវសេវាកម្មត្រឹមត្រូវដែលសមនឹងបុគ្គលនោះ។ យើងបានដាក់ចេញនូវជម្រើសធនាគារទាំងពីរនេះហើយយើងនឹងបន្តពង្រីកនូវសេវាកម្មនិងប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ ២០២១បន្ថែមទៀត។”

ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាបានរីកលូតលាស់អស់រយៈពេលមួយទសវត្សចុងក្រោយនេះ។ ប៉ុន្តែមិនមានគេហទំព័រមួយណាដែលអាចបានផ្តល់ជូនអ្នកស្វែងរកអចលនទ្រព្យកម្ពុជានូវមធ្យោបាយងាយស្រួលក្នុងការស្វែងរកប្រាក់កម្ចីទិញផ្ទះនិងការទូទាត់សងប្រាក់កម្ចីមានទ្រព្យបញ្ចាំនោះទេ។ ក្រុមហ៊ុន Realestate.com.kh បានដាក់បញ្ចូលកម្មវិធីគណនាប្រាក់កម្ចីទិញផ្ទះរាល់អចលនទ្រព្យសម្រាប់
លក់និងបានក្លាយជាបណ្ដាញឌីជីថលដំបូងគេនៅក្នុងប្រទេសដែលអនុញ្ញាតឱ្យអ្នកដែលស្វែងរកអចលនទ្រព្យគណនាផែនការប្រាក់កម្ចីទិញផ្ទះបានត្រឹមត្រូវ។

ការគណនាប្រាក់កម្ចីទិញផ្ទះរួមបញ្ចូលទាំងតារាងបង្ហាញតម្លៃងាយស្រួលដែលអនុញ្ញាតឱ្យអ្នកទិញធ្វើការកែតម្រូវកត្តាផ្សេងៗគ្នាដែលកំណត់គ្រោងការណ៍ហិរញ្ញប្បទានរួមមាន៖ តម្លៃអចលនទ្រព្យ ប្រាក់បញ្ញើ ចំនួនប្រាក់បញ្ញើ អត្រាការប្រាក់ និងល័ក្ខខ័ណ្ឌប្រាក់កម្ចីដែលគិតជាឆ្នាំ។

លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “ការកម្ចីប្រាក់ទិញផ្ទះពីធនាគារ ប្រេដ មិនត្រឹមតែផ្ដល់ជូន អតិថិជនរបស់យើងនូវភាពរីករាយនឹងការផ្លាស់ប្តូរទៅរស់នៅកន្លែងថ្មីដ៏អស្ចារ្យ ប៉ុណ្ណោះទេប៉ុន្តែពួកគេក៏ទទួលបានអត្ថប្រយោជន៍ពីអត្រាប្រាក់កម្ចីទិញផ្ទះដែលមានតំលៃសមរម្យបំផុតនៅកម្ពុជានិងស្តង់ដារល្អបំផុតក្នុងការផ្តល់សេវាកម្មដល់អតិថិជនរបស់យើងពីធនាគារ ប្រេដ។”

ធនាគារ ហ្វីលីពមានប្រសាសន៍ថា“ ទីផ្សារអចលនទ្រព្យបច្ចុប្បន្ននៅតែមានការប្រកួតប្រជែងហើយវាផ្តល់នូវវិធីស្រដៀងគ្នាសម្រាប់អតិថិជនក្នុងការទិញអចលនទ្រព្យយ៉ាងងាយស្រួល។ កម្មវិធីប្រាក់កម្ចីទិញផ្ទះ ៩០ ភាគរយរបស់យើងគឺជាជំហានដំបូងក្នុងការសម្រេចគោលដៅរបស់យើងក្នុងការជួយលោកអ្នកឲ្យមានឱកាសទិញផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នកនៅឆ្នាំនេះ។” 

Comments