+855 92 92 1000
Logo
Realestate.com.kh ចាប់ផ្ដើមការផ្សាយផ្ទាល់នៅលើទំព័រ Facebook ដើម្បីផ្សព្វផ្សាយពីទីផ្សារអចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:01 p.m.
Published on: March 30, 2020, 7:29 a.m.

Realestate.com.kh ចាប់ផ្ដើមការផ្សាយផ្ទាល់នៅលើទំព័រ Facebook ដើម្បីផ្សព្វផ្សាយពីទីផ្សារអចលនទ្រព្យកម្ពុជា


កាលពីពេលថ្មីៗនេះក្រុមហ៊ុន Realestate.com.kh បានចាប់ផ្ដើមដំណើរការការផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយទៅដល់អ្នកដែលចាប់អារម្មណ៍លើវិស័យអ ចលនទ្រព្យអំពីទីផ្សារបច្ចុប្បន្ននៃវិស័យអចនទ្រព្យកម្ពុជា។

កម្មវិធីផ្សាយផ្ទាល់នេះត្រូវបានសម្របសម្រួលដោយក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh ផ្ទាល់ ដោយពួកគេបានចាប់ផ្ដើមការផ្សាយផ្ទាល់ដំបូងកាលពីសប្ដាហ៍មុនជាមួយភ្ញៀវពិសេសគឺអ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia។ អ្នកនាងបានពិភាក្សាអំពីប្រធានបទ “ឥទ្ធិពលរបស់វីរុស COVID-19 មកលើវិស័យអចលទ្រព្យកម្ពុជា និងផលប៉ះពាល់មកលើ់ការទិញដូរអចលនទ្រព្យក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃវីរុសនេះ” ប្រសិនបើលោកអ្នកខកខានមិនបានទស្សនាការផ្សាយផ្ទាលកាលពីសប្ដាហ៍មុនសូមចុចត្រង់នេះដើម្បីធ្វើការទស្សនា។

ការផ្សាយផ្ទាល់នេះនឹងត្រូវធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង១រសៀលនៅលេីទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន Realestate.com.kh​ ។

រាល់ការផ្សាយផ្ទាល់នីមួយៗនឹងត្រូវបានធ្វើឡើងជាមួយការអញ្ចើញ ចូលរួមរបស់អ្នកជំនាញផ្នែកអចលនទ្រព្យដែលមានកេរិ៍្តឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពួកគេ នឹងពិភាក្សា និងចែករំលែកចំណេះដឹងដ៏មានតម្លៃលើប្រធានបទផ្សេងៗគ្នាជាច្រើនរួមមាន៖ ការទិញលក់អចលនទ្រព្យនៅកម្ពុជា របៀបជ្រើសរើសភ្នាក់ងារអចលនទ្រព្យ ការស្នើសុំប្រាក់កម្ចីពីធនាគារ និងចំណេះដឹងទូទៅផ្សេងៗអំពីវិស័យអចលនទ្រព្យ។

ការផ្សាយផ្ទាល់នេះនឹងត្រូវធ្វើឡើងជា ភាសាខ្មែរ អង់គ្លេស និង ចិន ដោយអាស្រ័យទៅតាមប្រធានបទ និងវាគ្មិនចូលរួម។

កាលបរិច្ឆេទ និងប្រធានបទសម្រាប់សប្ដាហ៍នេះ និងសប្ដាហ៍ក្រោយៗទៀត

កាលបរិច្ឆេទ ប្រធានបទ
២ មេសា ការស្វែងរកអចលនទ្រព្យដោយប្រើប្រាស់គេហទំព័រ Realestate.com.kh
៩​ មេសា លក្ខណៈពិសេស និងមុខងារថ្មីៗនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh
១៦ មេសា របៀបសួរព័ត៌មានអំពីអចលនទ្រព្យតាមរយៈមុខងារ Direct Chat និង Home Finder
២៣​ មេសា ការទិញផ្ទះដំបូងនៅក្នុងគម្រោងបុរី ឬគម្រោងខុនដូ
៣០ មេសា ការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យក្នុងការស្វែងរកអចលនទ្រព្យដែលអ្នកចង់បាន
៧​ ឧសភា តើអ្នកគួរទិញបុរី ឬខុនដូរ?
១៤ ឧសភា របៀបស្វែករកអចលនទ្រព្យជួលនៅលើគេហទំព័រ Realestate.com.kh
២១​ ឧសភា ការវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា
២៨ ឧសភា គន្លឹះសំខាន់ៗក្នុងការលក់អចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh
៤ មិថុនា របៀបស្វែងរកអាផាតមិនដែលរួមមានជាមួយសេវាកម្មផ្សេងៗ តាមរយៈគេហទំព័រ Realestate.com.kh

ប្រសិនបើអ្នកមានប្រធានបទផ្សេងៗដែលអ្នកគិតថាយើងគួរតែធ្វើការពិភាក្សា សូមទាក់ទងមកកាន់យើងតាមរយៈលេខ ០៩២ ៩២ ១០០០ ឬអ៊ីម៉ែល info@realestate.com.kh ។ 

ប្រសិនបើអ្នកជាអ្នកជំនាញផ្នែកអចលនទ្រព្យ ហើយមានបំណងចង់ចូលរួមជាមួយពួកយើងក្នុងការ ផ្សាយផ្ទាល់នេះសូមទាក់ទងមកកាន់បុគ្គលិករបស់យើងតាមរយៈព័ត៌មានខាងក្រោមនេះ

គឹម វឌ្ឍនា (ភាសាខ្មែរ)
+៨៥៥ ១២ ៨៧៩៤១៣
vatana.kim@realestate.com.kh

Alex Sing (English)
+855 15 583420
+61 434 644 957 (WhatsApp)
Alex.sing@realestate.com.kh

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

 

Comments