+855 92 92 1000
Logo
ក្រុមហ៊ុន Realestate.com.kh និងក្រុមហ៊ុន HuiOne Pay ប្រកាសអំពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា
Updated on: June 7, 2022, 3:21 a.m.
Published on: July 16, 2020, 9:59 a.m.

ក្រុមហ៊ុន Realestate.com.kh និងក្រុមហ៊ុន HuiOne Pay ប្រកាសអំពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា


ភ្នំពេញ, ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Realestate.com.kh និង ក្រុមហ៊ុន HuiOne Pay ប្រកាសនៅថ្ងៃនេះ អំពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលដៅពង្រឹងអាជីវកម្មរបស់ខ្លួន ក៏ដូចជាចាប់យកគុណប្រយោជន៍រួម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុន Realestate.com.kh បានរីកលូតលាស់ទៅមុខឥតឈប់ឈរ ក្លាយទៅជាបណ្ដាញផ្សព្វផ្សាយអចលទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្ដុំព័ត៌មានស្ដីអំពីអចលនទ្រព្យសម្រាប់លក់និងជួល ច្រើនជាង ២០,០០០ អចលនទ្រព្យមកពីទូទាំងប្រទេស ដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារអចលនទ្រព្យឈានមុខគេ និងក្រុមហ៊ុនអភិវឌ្ឍន៍ធំៗមកពីទូទាំងប្រទេសកម្ពុជា ហើយគេហទំព័រនិងកម្មវិធីទូរស័ព្ទដៃរបស់ Realestate.com.kh បានទទួលស្វាគមន៍អ្នកស្វែងរកទិញអចលនទ្រព្យជាតិនិងអន្តរជាតិច្រើនសែននាក់ ជារៀងរាល់ខែ។

ក្រុមហ៊ុន HuiOne Pay គឺជាកម្មវិធីទូទាត់ប្រាក់តាមបណ្ដាញអ៊ីនធឺណិត ដែលប្រកាន់ខ្ជាប់នូវគុណតម្លៃនៃភាពច្នៃប្រឌិត និងនវានុវត្តន៍លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ក្នុងនាមជាកម្មវិធីទូទាត់ប្រាក់អនឡាញ ក្រុមហ៊ុនមួយនេះមើលឃើញយ៉ាងច្បាស់ពីកំណើនឥតឈប់ឈរនៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់អនឡាញនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនមួយនេះប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុអនឡាញប្រកបដោយគុណភាព សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា។ ដើម្បីអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុអនឡាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HuiOne Pay បានពាំនាំមកនូវភាពប៉ិនប្រសប់ និងបទពិសោធជាយូរឆ្នាំរបស់ខ្លួននៅក្នុងវិស័យសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសចិន។

ភាពជាដៃគូយុទ្ធសាស្រ្តរវាងក្រុមហ៊ុន Realestate.com.kh និង ក្រុមហ៊ុន HuiOne Pay នឹងនាំមកនូវគុណប្រយោជន៍ជាអតិបរមាសម្រាប់ភាគីទាំងពីរនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ទន្ទឹមគ្នានេះដែរ កិច្ចសហប្រតិបត្តិមួយនេះនឹងបង្កើតនូវឱកាសអាជីវកម្មថ្មី តាមរយៈការបន្តកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តពាក់ព័ន្ធ និងការបំពេញតម្រូវការអាជីវកម្មទៅវិញទៅមក។

ភាពជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំង២ គ្របដណ្ដប់លើសកម្មភាពសំខាន់ៗ ដូចជា៖

  • យុទ្ធនាការទីផ្សាររួមគ្នា ទាំំងលើបណ្ដាញនិងក្រៅបណ្ដាញ
  • ព្រឹត្តិការណ៍ទីផ្សាររួមគ្នា (ក្រៅបណ្ដាញ)
  • កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយ
  • កិច្ចសហប្រតិបត្តិការលើអាជីវកម្មបង់ប្រាក់

ក្រុមហ៊ុន Realestate.com.kh និងក្រុមហ៊ុន HuiOne Pay ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនទាំងពីរក្នុងការបង្កើនវិសាលភាពអាជីវកម្ម ចាប់យកឱកាសទីផ្សារថ្មី ពិសេសជម្រុញការលូតលាស់របស់ភាគីទាំងសងខាងនៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា៕

ក្រុមហ៊ុន Realestate.com.kh
ទំនាក់ទំនងផ្នែកលក់និងទីផ្សារ
លោក តាំង ណារ៉ា
+៨៥៥ ៨៦ ៦៤៤ ៩០៣
nara.tang@realestate.com.kh

ក្រុមហ៊ុន HuiOne Pay
ទំនាក់ទំនងផ្នែកលក់និងទីផ្សារ
លោក James Hu
+៨៥៥ ២៣ ២៣០ ៨០០
182828621@huione.com

Comments