+855 92 92 1000
Logo
ក្រុមហ៊ុន Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុន Fazwaz Cambodia
Updated on: June 7, 2022, 6:32 a.m.
Published on: November 16, 2020, 8:52 a.m.

ក្រុមហ៊ុន Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុន Fazwaz Cambodia


គេហទំព័រអចលនទ្រព្យ Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia ក្នុងកិច្ចសហប្រតិបត្តិការលើទីផ្សារកម្ពុជា។​ ការសហការនេះ ដែលអាចទាក់ទាញអតិថិជនរបស់ក្រុមហ៊ុន Realestate.com.kh ដែលកំពុងស្វែងរកអចលនទ្រព្យ ក្នុងនោះរួមមានក្រុមហ៊ុន​ ឬភ្នាក់ងារអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗដែលឈានមុខគេនៅប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុនទាំងពីរផ្តោតសំខាន់លើការបង្កើតដំណោះស្រាយផ្សេងៗទៅលើបញ្ហាដែលកើតមាននៅក្នុងវិស័យអចលនទ្រព្យ ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យជាច្រើនរួមមាន ដែលក្នុងនោះរួមមានការស្វែងរក អចលនទ្រព្យសម្រាប់លក់ រឺជួលដែលនៅទំនេរ ក៍ដូចជាផ្តល់ព័ត៌មានចាំបាច់រួមមានរូបភាព តម្លៃ ទីតាំង និងពិព័រនាពីអចលនទ្រព្យ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រៀបធៀប និងជ្រើសរើសមុនពេលសម្រេចចិត្ត។​

តាមរយៈការសហការនេះ ក្រុមហ៊ុនអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែអាចទទួលបាននូវផលប្រយោជន៍ជាច្រើនរួមមានការកើនឡើងនៃចំនួនអតិថិជនរួមពីក្រុមហ៊ុនទាំងពីរ ជាពិសេសគឺក្រុមហ៊ុន Fazwaz Cambodia ដែលមានបណ្តាញអន្តរជាតិនៅច្រើនប្រទេសដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងផ្សេងៗទៀត។ ចំពោះក្រុមហ៊ុន Fazwaz Cambodia ចំនុចផ្តោតរបស់ខ្លួនគឺទៅលើការលក់គម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗ ដូច្នេះដៃគូដែលជាក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យផ្សេងៗនៅតែអាចបន្តចាប់យកឱកាសបន្ថែមពីអតិថិជនដែលចូលមកតាមក្រុមហ៊ុនពីរទាំងនេះ។​

តើការសហការនេះមានន័យយ៉ាងដូចម្ដេចចំពោះក្ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា?

ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យដែលកំពុងតែធ្វើការជាមួយក្រុមហ៊ុន Realestate.com.kh ក៏អាចរួមសហការជាមួយក្រុមហ៊ុន Fazwaz Cambodia បានដូចគ្នា ដោយលោកអ្នកនឹងទទួលបានការផ្សព្វផ្សាយអចលនទ្រព្យដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃនៅលើគេហទំព័ររបស់ Fazwaz Cambodia។ លើសពីការផ្សព្វផ្សាយ លោកអ្នកក័អាចទទួលបានអតិថិជនដែលស្វែងរកអចលនទ្រព្យតាមគេហទំព័ររបស់ក្រុមហ៊ុន Fazwaz Cambodiaផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន FazWaz Cambodia ក៏កំពុងស្វែងរកក្រុមហ៊ុនអចលនទ្រព្យដៃគូនៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ខុនដូ និងគម្រោងអភិវឌ្ឍន៍ថ្មី។

តើការសហការនេះមានន័យយ៉ាងដូចម្ដេចចំពោះអ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជា?

ស្រដៀងគ្នាទៅនឹងក្រុមហ៊ុនអចលនទ្រព្យដែរ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងតែសហការជាមួយក្រុមហ៊ុន Realestate.com.kh លោកអ្នកក៏អាចទទួលបានការសហការជាមួយក្រុមហ៊ុន Fazwaz Cambodia ដើម្បីឱ្យក្រុមហ៊ុននេះជួយផ្សព្វផ្សាយ និងលក់គម្រោងជូនបានដោយគ្រាន់តែ​ចុះកិច្ចព្រមព្រៀងសហការ។ នេះជាសញ្ញាណវិជ្ជមានមួយដែលនឹងជួយឱ្យការលក់គម្រោងរបស់លោកអ្នកកាន់តែបញ្ចប់ទៅដោយរហ័ស។​

ការជួបជុំគ្នារវាងអតីតបុគ្គលិក

អគ្គនាយករបស់ក្រុមហ៊ុន Realestate.com.kh លោក Thomas O’Sullivan បានបញ្ជាក់ថា “ខ្ញុំសូមកោតសរសើរចំពោះអ្វីដែលក្រុមហ៊ុន Fazwaz Cambodia បានធ្វើលើទីផ្សារអចលនទ្រព្យនៅប្រទេសថៃ ជាច្រើនឆ្នាំកន្លងមក។ ជាមួយនឹងការឈានចូលមកទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៩ របស់ក្រុមហ៊ុននេះ ពួកយើងបានសំណះសំណាលគ្នាថា តើពួកយើងគួរសហការយ៉ាងណាដើម្បីអាចផ្តល់ជាប្រយោជន៍ឱ្យដល់ដៃគូដែលពាក់ព័ន្ធក្នុងវិស័យនេះទាំងអស់។ ជាលទ្ធផល យើងបានមើលឃើញពីចំនុចពិសេសរបស់គេហទំព័រ Realestate.com.kh និង ក្រុមហ៊ុន Fazwaz Cambodia គ្រប់អតិថិជនដែលមាននៅក្នុងទិន្នន័យរបស់ក្រុមហ៊ុនទាំងពីរ ដែលបង្ហាញថាវាជាឱកាសមិនធ្លាប់មានក្នុងការជួយពង្រីកប្រតិបត្តិការលើវិស័យអចលនទ្រព្យកម្ពុជា។ ដូច្នេះខ្ញុំសង្ឃឹមថាកាសហការនេះនឹងជាព័ត៌មានដែលល្អបំផុតចំពោះដៃគូអាជីវកម្មរបស់ពួកយើង ជាពិសេសក្នុងអំឡុងពេលកូវីត១៩ ដែលជាហេតុបណ្តាលឱ្យវិស័យនេះមានការដំណើរការយឹតជាងមុ​ន។

លោក O’Sullivan បានបន្ថែមថា “ការចុះអនុសារណៈយោគយល់គ្នានេះត្រូវបានសម្របសម្រួលដោយលោក លោក Jovany (Antonio) ចំនែកឯនាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Fazwaz Cambodia គឺលោក James Whitehead ដែលជាអតីតប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Realestate.com.khកាលពីឆ្នាំ២០១៨កន្លែមក។ ខ្ញុំបានក្តីសមនស្សយ៉ាងខ្លាំងដែលបានធ្វើការជាមួយគ្នាយ៉ាងជិតស្និតម្ដងលោក Whiteheadម្តងទៀត។”

លោក James Whitehead ប្រធានប្រតិបត្តិក្រុមហ៊ុន Fazwaz Cambodia បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំងដែលបានត្រលប់មកប្រទេសកម្ពុជាវិញ។ ខ្ញុំបានស្គាល់ក្រុមការងាររបស់ Realestate.com.kh យ៉ាងជិតស្និតតាមរយៈបទពិសោធន៍បម្រើការនាពេលមុន ហើយពួកយើងមានកិត្តិយសដែលមានលោក ម៉ឹក ចិន្ដា ជាអគ្គនាយករបស់ក្រុមហ៊ុន Realestate.com.kh មកចូលរួមក្នុងតំណែងជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Fazwaz Cambodia ដែរ។ ខ្ញុំក៏កំពុងទន្ទឹងរង់ចាំទីផ្សារជាមួយវេទិកាអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេស ដើម្បីកសាង ឈ្មោះរបស់យើង និងស្វែងរកអតិថិជនសម្រាប់គម្រោងអភិវឌ្ឍន៍ ថ្មីៗដែលយើងបានសហការជាមួយ។

អំពីក្រុមហ៊ុន Realestate.com.kh

បង្កើតឡើងនៅឆ្នាំ២០០៩, ក្រុមហ៊ុនRealestate.com.kh គឺជាគេហទំព័រអចលនទ្រព្យឈានមុខលេខ១ក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុននេះបានទាក់ទាញអតិថិជនជាង២០០,០០០ រៀងរាល់ខែចូលមកស្វែងរកមើលអចលនទ្រព្យតាមរយៈគេហទំព័រ​ បណ្ដាញសង្គម និងកម្មវិធីផ្សេងៗរបស់ខ្លួន។

អំពីក្រុមហ៊ុន Fazwaz Group

Fazwaz Group ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីសម្របសម្រួលប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ដោយឈរលើគោលការណ៍ស្តង់ដារថ្មី នៅក្នុងទីផ្សារកំពុងរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍និងទីផ្សារអន្តរជាតិ។

ទំនាក់ទំនង៖

Thomas O’Sullivan
CEO
Realestate.com.kh
tom.osullivan@realestate.com.kh

James Whitehead
CEO
Fawaz Cambodia
james@fazwaz-kh.com

Comments