+855 92 92 1000
Logo
Realestate.com.kh នាំមកជូនការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday  Property Sale ដំបូងគេនៅកម្ពុជា
Updated on: June 6, 2022, 5:01 p.m.
Published on: April 23, 2020, 6:07 a.m.

Realestate.com.kh នាំមកជូនការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅកម្ពុជា


ការរាតត្បាតនៃវីរុសកូរ៉ូណាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចនៃស្ទើរគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ វិស័យមួយចំនួនរងផលប៉ះពាល់ខ្លាំងជាងវិស័យដ៏ទៃទៀតតួយ៉ាងដូចជា វិស័យអាកាសចរណ៍ បដិសណ្ឋារកិច្ច កំសាន្ដ ផលិតកម្ម រួមទាំងវិស័យអចលនទ្រព្យ និង សំណង់ផងដែរ។

ដើម្បីធ្វើការទប់ស្កាត់នូវការចម្លង និងរីករាលដាលនៃវីរុសកូរ៉ូណារដ្ឋាភិបាលនៅក្នុងប្រទេសជាច្រើនបានដាក់ចេញនូវវិធានការក៏ដូចជាការរីតបណ្ដឹងមួយចំនួនដែលតម្រូវឲ្យអាជីវកម្មទាំងអស់ត្រូវធ្វើការផ្លាស់ប្ដូរទំលាប់នៃការធ្វើប្រតិបត្តិការរបស់ពួកគេដើម្បីសម្របជាមួយបរិបទបច្ចុប្បន្ននេះ។

ដើម្បីជួយបង្កើនការលក់ទៅដល់អតិថិជនរបស់ខ្លួនជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងធំៗក៏ដូចជាភ្នាក់ងារអចលនទ្រព្យឈានមុខគេជាច្រើននៅក្នុងប្រទេសកម្ពុជា ខណៈដែលមនុស្សជាច្រើនជាពិសេសអ្នកទិញអចលនទ្រព្យសក្ដានុពលមិនអាចចេញទៅក្រៅបាននោះ ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនទីផ្សារអចលនទ្រព្យឈានមុខគេនៅកម្ពុជាមានមោទកភាពនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday ដំបូងគេមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale 

ចំពោះអតិថិជនដែលចូលរួមទិញអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីគម្រោងអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជាដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh។

កម្មវិធីលក់បញ្ចុះតម្លៃនៃគម្រោងអចលនទ្រព្យមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ជាភាសាអង់គ្លេស Black Friday Property Sale លើកដំបូង​ និងមានតែមួយគត់នេះនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដោយមានរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ដូច្នេះកំុឲ្យឳកាសដ៏កម្រនេះកន្លងហួសឲ្យសោះ។

ការលក់បញ្ចុះតម្លៃនៃគម្រោងអចលនទ្រព្យដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានេះនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀលទៅដល់ម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។

តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានការបញ្ចុះតម្លៃនេះ?

ជាមួយនឹងការបញ្ចុះតម្លៃពុំធ្លាប់មាន និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហុ៊នអភិវឌ្ឍគម្រោងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជា យើងរំពឹងថាព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកមានបំណងទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាច្រើន។ ដោយការផ្ដល់ជូនមានកំណត់ ដូច្នេះដើម្បីធ្វើឲ្យប្រាកដថាអ្នកទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មាននេះ អ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនដោយសេរី និងធ្វើការបង់ប្រាក់កក់មុនចំនួន៥០០​ដុល្លារ។

*បញ្ជាក់ប្រាក់ដែលបានកក់រួចអាចដកវិញបានគ្រប់ពេលវេលា

សូមចុចត្រង់នេះដើម្បីធ្វើការចុះឈ្មោះ

ដំណើរការនៃចុះឈ្មោះ កក់ទុក និងឈានទៅដល់ការបិទប្រតិបត្តិការទិញលក់

ដំណាក់កាលទី១

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពីក្រុមហ៊ុនអភិវឌ្ឍគម្រោងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជាអ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនដែលការចុះឈ្មោះនេះអាចធ្វើទៅបានដោយសេរី និង មិនគិតប្រាក់។ ដើម្បីអាចចុះឈ្មោះបានអ្នកចាំបាច់ត្រូវប្រើប្រាស់លេខកូដ (code) ដែលអ្នកទទួលបានពីបណ្ដាដៃគូរបស់យើងរួមមាន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យល្បីឈានមុខគេនៅកម្ពុជា សារព័ត៌មាននានា ឬពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្ទាល់។

ដំណាក់កាលទី២

ក្រុមហ៊ុន Realestate.com.kh និងដៃគូ នឹងផ្ញើព័ត៌មានចាំបាច់មួយចំនួនទៅដល់អ្នកដែលបានចុះឈ្មោះរួចរាល់មុនពេលនៃការបើកលក់ជាផ្លូវការ។ សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនានាដែលនឹងត្រូវដាក់លក់រួមជាមួយការបញ្ចុះតម្លៃពិសេសដ៏កម្រមានដែលនឹងត្រូវផ្ដល់ជូនក្នុងអំឡុងពេលនៃការលក់រយៈពេល៤ម៉ោងនោះនឹងត្រូវបានបង្ហាញនៅថ្ងៃបើកលក់ផ្ទាល់ដែលត្រូវនឹងថ្ងៃ សុក្រ ទី១២ ខែមិថុនា ឆ្នាំំ ២០២០​ វេលាម៉ោង ៤​ រសៀលទៅដល់ម៉ោង៨យប់។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះអ្នកចាំបាច់ត្រូវបង់ប្រាក់កក់ចំនួន៥០០​ដុល្លារ។

ដំណាក់កាលទី៣

រាល់ព័ត៌មានរបស់អ្នកដែលបានកក់ប្រាក់រួចរាល់សម្រាប់គម្រោងណាមួយនឹងត្រូវបានបញ្ចូនទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនោះ។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍មានរយៈពេលចំនួន១៤ថ្ងៃដើម្បីធ្វើការទាក់ទងទៅកាន់អ្នកដែលបានកក់ប្រាក់ដើម្បីពិភាក្សាបន្ថែមទៅលើលក្ខខណ្ឌផ្សេងៗ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។ ក្នុងករណីអ្នកផ្លាស់ប្ដូរចិត្ត អ្នកអាចដកប្រាក់កក់ចំនួន៥០០ដុល្លារនោះវិញបាន។

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

អត្ថបទដោយ

Comments