+855 92 92 1000
Logo
Quarantine Fun Challenge កំពុងតែល្បីក្នុងបណ្តាញសង្គម Facebook
Updated on: June 6, 2022, 5:00 p.m.
Published on: May 3, 2021, 9:18 a.m.

Quarantine Fun Challenge កំពុងតែល្បីក្នុងបណ្តាញសង្គម Facebook


Quarantine Fun Challenge គឺជាការប្រកួតបែបអនឡាញដែលផ្តល់ភាពសប្បាយ រីករាយ ហើយមានរង្វាន់ជាច្រើនផងដែរ វាត្រូវបានបង្កើតដោយគម្រោង Le Condé BKK1 ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយកំឡុងពេលធ្វើចត្តាឡីស័ក ឬការបិទខ្ទប់នេះ។

ដើម្បីគាំទ្រដល់រដ្ឋាភិបាលកំឡុងពេលនេះ Le Condé BKK1 បានបង្កើតការប្រកួតអនឡាញនេះឡើង សម្រាប់អ្នកធ្វើចត្តាឡីស័ក អាចកម្សាន្តបាន ឥឡូវនេះយើងអាចចូលរួមលេងបានរហូតដល់ថ្ងៃទី០៥ ឧសភា និងលទ្ធផលនឹងប្រកាសនៅថ្ងៃទី០៧ ឧសភា ២០២១។ 

Le Condé BKK1 យល់ថាវាជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា ឆ្លៀតឱកាសនេះ Le Condé BKK1 ចង់លើកទឹកចិត្តប្រជាជនទូទៅរក្សាកម្លាំងចិត្តឱ្យបានរឹងមាំ និងប្រុងប្រយ័ត្ន កំឡុងពេលបិទខ្ទប់នេះ តែពួកគេនៅតែអាចកំសាន្តសប្បាយបានតាមរយៈការចូលរួមលេងការប្រកួតនេះនៅផ្ទះ។ អ្វីដែលអស្ចារ្យនោះគឺ មានរង្វាន់ជាច្រើនសម្រាប់អ្នកឈ្នះ រង្វាន់ធំ ទឹកប្រាក់១៥០០ ដុល្លារសម្រាប់អ្នកឈ្នះ ដែលបានធ្វើវីដេអូដែលមានការច្នៃប្រឌិតខ្ពស់។

ត្រឹមរយៈពេលខ្លីបន្ទាប់ពីប្រកាសឲ្យលេង មានអ្នកចូលរួមលេងរាប់រយនាក់ បង្កើតវីដេអូប្លែកៗ លេងកម្សាន្ត ដើម្បីចែករំលែកពីការធ្វើចត្តាឡីស័កនៅផ្ទះ នេះបង្ហាញថាការធ្វើចត្តាឡីស័កមិនគួរឲ្យធុញទ្រាន់ពេកទេ តែយើងក៏អាចកម្សាន្តបានដែរ។ យើងសង្កេតឃើញថាក៏មានអាយដូលល្បីៗមួយចំនួនដែលបានចូលរូមលេង ដូចជា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និងតារាយ៉ូធូបស្រស់សង្ហារ លោក ហេង វិសាលផងដែរ។

មានអ្នកចូលរួមជាច្រើនបានបង្ហាញពីការយល់ឃើញរបស់គាត់ថា ការប្រកួតនេះពិតជាគំនិតដ៏អស្ចារ្យមួយ ពេលដែលមនុស្សជាច្រើនកំពុងតែជាប់នៅក្នុងផ្ទះ ពិតណាស់ពួកគេនឹងមានអារម្មណ៍ធុញទ្រាន់ តែការប្រកួតនេះពិតជាគួរឲ្យចង់លេង ហើយសប្បាយមែន។ ហើយពួកគេក៏បានចែករំលែកបន្តទៅមិត្តភក្តិ និងបងប្អូនគេចូលរួមលេងផងដែរ។

Le Condé BKK1 គឺជាគម្រោងខុនដូរបែបប្រណិតមួយ ដែលមានទីតាំងដ៏ល្អនៅចំកណ្តាលនៃសង្កាត់បឹងកេងកង១ ជាមួយនឹងបរិក្ខារទំនើបៗ ដ៏សំបូរបែប។ នៅក្នុងទីផ្សារវិញ Le Condé BKK1 ត្រូវបានគេទទួលស្គាល់ថាជាគម្រោងស្មាតហូមដំបូងគេនៅកម្ពុជា។ កត្តាចម្បងៗទាំងនេះហើយ បានធ្វើឲ្យ Le Condé BKK1 ជាគម្រោងដែលលក់ដាច់ជាងគេ និងលេចធ្លោមួយក្នុងពេលបច្ចុប្បន្ននេះ។

Comments