+855 92 92 1000
Logo
ទស្សនៈវិស័យក្នុងការវាយតម្លៃលើអចលនទ្រព្យឧស្សាហកម្ម ជួបជាមួយលោក ស៊ីម ហ៊ុយឈួង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: June 17, 2016, 8:47 a.m.
Realestate News

ទស្សនៈវិស័យក្នុងការវាយតម្លៃលើអចលនទ្រព្យឧស្សាហកម្ម ជួបជាមួយលោក ស៊ីម ហ៊ុយឈួង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV


ការវាយតម្លៃអចលនទ្រព្យគឺជាដំណើរការនៃការព្យាករណ៍លើតម្លៃសរុបនៃអចលនទ្រព្យទៅលើកត្តាមួយចំនួនដោយផ្អែកទៅលើបទដ្ឋាននៃឧស្សាហកម្ម។ រួមមានតាំពីទីតាំងនៃអចលនទ្រព្យ ទំហំ ប្រាក់ចំណេញទៅថ្ងៃអនាគត បរិស្ថាន គោលនយោបាយរបស់រដ្ឋាភិបាល និងកត្តាផ្សេងៗជាច្រើនទៀត។ និងដោយសារតែគោលបំណងបឋមនៃការវិនិយោគលើអចលនទ្រព្យ ធ្វើឡើងដើម្បីទទួលបានប្រាក់ត្រលប់មក វិញពីការវិនយោគ និងដើម្បីបង្កើនធនធានបន្ថែម វាជាការសំខាន់ដែលមានទស្សនៈត្រឹមត្រូវទៅលើតម្លៃអចលនទ្រព្យនេះ។ ទោះបីជា ការវាយតម្លៃអចលនទ្រព្យត្រូវបានអនុវត្តដោយបុគ្គដែលទទួលការបណ្តុះបណ្តាលនៅក្នុង   វិស័យនេះ សូម្បីតែអ្នកចំណូលថ្មីក៏អាចទទួលប្រយោជន៍ពីការរៀនជាមូលដ្ឋាននេះដែរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យមានភាពខុសប្លែកគ្នាពីរបៀបដែលប្រតិបត្តិការជំនួញដែលត្រូវធ្វើ ដែលនឹងផ្តល់គំនិតទូលំទូលាយ និងចំណេះដឹងដល់គ្រប់គ្នាតាំងពីចាប់ផ្តើមរហូតបញ្ចប់ការព្រមព្រៀង។ នេះនឹងអាចធានាបានថាមានការការពារដ៏រឹងមាំសម្រាប់ទាំងម្ចាស់ទ្រព្យ និងអង្គភាព ដូចជា ស្ថាប័នហិរញ្ញវត្ថុ អ្នកធានារ៉ាប់រង និងភាគគីផ្សេងទៀតក៏ពឹងផ្អែកលើការវាយនេះដែរ។ មានពីរទម្រង់នៃការវាយតម្លៃ បើយោងទៅតាមលោក ស៊ីម ហ៊ុយឈួង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន V Trust Appraisal Co.Ltd បានពន្យល់នៅក្នុងបទបង្ហាញរបស់គាត់ក្នុងសន្និសិទស្តីពីទីផ្សារអចលនទ្រព្យ និងស្ថានភាពអនាគត (REMOC) ២០១៦។ ការវាយតម្លៃមួយសម្រាប់បាយការណ៍ហិរញ្ញវត្ថុ ដែលបានប្រែក្លាយកាន់តែសំខាន់ត្រង់ថាឧស្សាហកម្មបច្ចុប្បន្នទទួលយកការអនុវត្តន៍របាយការណ៍ហិរញ្ញវត្ថុតាមបទដ្ឋានអន្តរជាតិ។ បទដ្ឋាននេះមានគោលបំណង ដើម្បីភាពរឹងមាំ និងបទដ្ឋានដែលអាចទុកចិត្តបានដោយពឹងផ្អែកលើទិន្នន័យជាក់លាក់ ។ ទម្រង់ទី២ គឺការវាយតម្លៃលើការផ្តល់កម្ចីសុវត្ថិភាព ជាកន្លែងដែលគេសង្កត់ធ្ងន់ជាពិសេសទៅលើធនាគារពាណិជ្ជកម្ម និងស្ថាប័នផ្តល់ប្រាក់កម្ចីដើម្បីអនុលោមទៅទាមកម្មវិធី IVS និងកំណត់ល័ក្ខខណ្ឌច្បាស់លាស់ក្នុងការពិភាក្សា ដើម្បីធានាថាទីផ្សារអចលនទ្រព្យនឹងមានដំណើរការត្រឹមត្រូវ និងផ្គត់ផ្គង់ យ៉ាងល្អដោយជម្រើសផ្តល់ហិរញ្ញប្បទានដែលអាចប្រើបាន។ លោក ឈួង បានបន្តទៀតថា ឆ្លងកាត់តាមករណីសិក្សានៃធនាគារកណ្តាលនៃប្រទេសអៀឡង់ ទម្រង់ ទាំងនេះបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើវិបត្តិធនាគារនៅក្នុងប្រទេសនេះយ៉ាងដូចម្តេច។ នៅក្នុងប្រទេសអៀឡង់ គឺមានភាពខ្សោយនៅក្នុងការបង្រៀនទៅដល់អ្នកវាយតម្លៃអចលនទ្រព្យ ជំលោះផលប្រយោជន៍ បរាជ័យក្នុងការពិនិត្យវាយតម្លៃញឹកញាប់ ខ្វះខាតការបណ្តុះបណ្តាល និងប្រើប្រាស់មិនសមស្របក្នុងការវាយតម្លៃក្រៅផ្លូវការ។ ជាលទ្ធផលទុកជាមេរៀន លោក ឈួង មើលឃើញ ពីឱកាសរីកចម្រើនក្នុងបរិយាកាសប្រទេសកម្ពុជា ប្រសិនបើធនាគារជាតិកម្ពុជាព្រមទទួលយកបញ្ហាប្រឈមនេះ និងព្យាយាមយកឈ្នះបញ្ហាទាំងនេះឲ្យបាន។

ស្វែងយល់បន្ថែមអំពីប្រធានបទនេះជាមួយ Realestate.com.kh និង លោកឈួង

លោក ឈួង បានបញ្ចប់បទបង្ហាញរបស់គាត់ដោយផ្តល់យោបល់ និងដំណោះស្រាយដូចជា ក្រុមហ៊ុន CVEA និងក្រសួង ដែលធ្វើការជាមួយគ្នាក្នុងការផ្តល់ការរីកចម្រើនសម្រាប់អ្នកវាយតម្លៃអចលនទ្រព្យ ដោយការផ្តល់រយៈពេលតិចបំផុត CPD។ លោកក៏បានផ្តល់យោបល់ដល់អ្នកបង្កើតគោលនយោបាយ ឲ្យបង្កើតជាសាជីវកម្មស្តង់ដាអន្តរជាតិដូចជា ក្រុមហ៊ុន IVS និងក្រុមហ៊ុន RICS មានបទដ្ឋានវិជ្ជាជីវៈនៅក្នុងស្រុកសម្រាប់ការវាយតម្លៃ និងថែមទាំងផ្តល់វគ្គបណ្តុះបណ្តាល និងការអប់រំអំពីរង្វាយតម្លៃលើអចលនទ្រព្យនៅក្នុងទីផ្សារទាំងមួល។ លោកក៏បានអំពាវនាវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឲ្យពិចារណាលើអនុសាសន៍ទាំងនេះសម្រាប់ជាការអនុវត្តន៍ល្អបំផុតដើម្បីធ្វើឲ្យប្រសើរឡើងពីរបៀបដាក់ប្រាក់កម្ចី។ ទោះបីជាការវិយោគនៅកម្ពុជាបានផ្តល់ប្រាក់ចំណេញយ៉ាងច្រើនរួចហើយក៏ដោយ សំខាន់ត្រូវតែឈានមុខគេ និងទទួលបានការវាយតម្លៃត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នកដើម្បីធានាបាននិរន្តរភាព និងដើម្បីប្រមើលមើលពីតម្លៃទៅអនាគត និងល័ក្ខខណ្ឌគួរអាចនឹងមានការផ្លាស់ប្តូរទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយភ្លាមៗណាមួយ។

ត្រូវការអ្នកជំនាញវាយតម្លៃអចលនទ្រព្យមែនទេ? សូមទាក់ទងមកកាន់ Realestate.com.kh រហ័ស ងាយស្រួល និងសុវត្ថិភាព!

realestateTV

Comments