+855 92 92 1000
Logo
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
Updated on: June 6, 2022, 5:05 p.m.
Published on: August 31, 2016, 9:25 a.m.
Realestate News
Property Buyers & Sellers Advice

ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់


Horizontal-Ribbon-Editorial Property Tax Cambodia

យោងទៅតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារទៅម្ចាស់អចលនទ្រព្យក្នុងការអនុវត្តតាមប្រកាសលេខ ៤៩៣  សហវ.ប្រក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦ ស្តីអំពី “ការប្រកាសប្រមូលព័ន្ធលើអចលនទ្រព្យ” គ្រប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជាត្រូវតែយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំលើអចលនទ្រព្យរបស់ខ្លួន។

លោក Anthony Galliano នាយកប្រត្តិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា (Cambodia Investment Management) លើកឡើងថា ទោះបីជាកាតព្វកិច្ចសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវធ្វើការបង់ប្រាក់ប្រចាំឆ្នាំលើពន្ធ អចលនទ្រព្យបានត្រូវពង្រឹងបន្ថែមតាំងពីប្រកាសលេខ ៤៩៣ បានចុះនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១០ ក៏ដោយ  ក៏នៅតែមានករណីមិនអនុលោមតាមច្បាប់ និងការគេចវេសពីការបង់ពន្ធទាំងស្រុងដែរ។ ក្នុងនាមជាអ្នកជាប់ពន្ធដែលមិនមែនជាក្រុមហ៊ុន នេះជាផ្នែកមួយនៃពន្ធផ្ទាល់ខ្លួនដោយផ្ទាល់ ហើយជនជាតិខ្មែរទូទៅនៅតែស្ទាក់ស្ទើរ ដូច្នេះការអនុវត្តច្បាប់ក្នុងចំនួនប្រជាជនទូទៅគឺមានភាពភាពស្មុគស្មាញច្រើន "។

ទោះបីជាយ៉ាងណាក៏ដោយ ពន្ធគួរតែត្រូវបានបង់ជូនរដ្ឋ ហើយការមិនអនុវត្តន៍តាមច្បាប់គឺនឹងត្រូវបានផាកពិន័យ។ នៅក្នុង “ការជូនដំណឹង“ អគ្គនាយកដ្ឋានពន្ធដារ(GDT) បញ្ជាក់ថា ខ្លួនបានអង្កេតឃើញថាម្ចាស់អចលនទ្រព្យបានបរាជ័យ ក្នុងការអនុវត្តន៍លើកាតព្វកិច្ចពន្ធប្រចាំឆ្នាំនេះ ហើយ អគ្គនាយកដ្ឋានពន្ធដារ ជម្រុញឲ្យម្ចាស់អចលនទ្រព្យទាំងនោះបង់ ពន្ធលើអចលនទ្រព្យឲ្យបានមុនពេលផុតកំណត់។ មិនអនុវត្តន៍តាមការណែនាំនឹងត្រូវផាកពិន័យតាមច្បាប់។

សិក្សាបន្ថែមអំពី ពន្ធលើអចលនទ្រព្យកម្ពុជា ថ្ងៃនេះជាមួយ Realestate.com.kh!

Comments