+855 92 92 1000
Logo
ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្រ្គេនជ្រោយចង្វារ
Updated on: June 6, 2022, 5:06 p.m.
Published on: August 9, 2016, 9:00 a.m.
Realestate News

ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្រ្គេនជ្រោយចង្វារ


Emerald plus 1

នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៦ ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យអេមឺរិលផ្លាស(Emerald+ Property Management Service)ជាមួយគណៈកម្មាធិការម្ចាស់កម្មសិទ្ធិនិងក្រុមហ៊ុនអភិវឌ្ឍបុរីហ្គ្រេនជ្រោយចង្វារ បានចុះកិច្ចសន្យា លើ ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យក្នុងបុរីហ្គ្រេនជ្រោយចង្វារ ដែលមានគេហដ្ឋានចំនួន៤ប្រភេទគឺ  វីឡាហ្គ្រេន វីឡាទោល វីឡាភ្លោះ និងផ្ទះល្វែង។

ក្នុងពិធីនេះដែរ ក្រុមហ៊ុន ផ្តល់សេវាកម្ម អេមឺរិលផ្លាស  បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងផ្តល់នូវសេវាកម្មគ្រប់គ្រងដែលប្រកបដោយស្តង់ដាជាមួយនឹងការទទួលខុសត្រូវខ្ពស់។

chroy Chongva Boreyលោក Chen Yuxian  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Grandvision International Development Co.,Ltd និងជាតំណាងក្រុមហ៊ុនអភិវឌ្ឍបុរីហ្គ្រេនជ្រោយចង្វារបានមានប្រសាសន៍ថា ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យពិតជាមានសារៈសំខាន់ណាស់ក្នុងបុរី ហើយចំនុចសំខាន់នោះគឺ ការការពារសន្តិសុខ សុវត្ថិភាពរបៀបរៀបរយ  ការថែរក្សាបរិស្ថាននៅក្នុងបុរីឲ្យមានអនាម័យនិងសោភ័ណ្ឌភាពស្អាតជាប្រចាំ ជាមួយនឹងការថែទាំសួនច្បារនិងផ្កាដែលផ្តល់ភាពទាក់ទាញនិងស្រស់បំព្រង ដល់ម្ចាស់កម្មសិទ្ធិដែលរស់នៅក្នុងបុរី។

លោកបានបន្តថា ដោយសារតែវិស័យគ្រប់គ្រងអចលនទ្រព្យនេះជា សេវាកម្មថ្មីនៅក្នុងប្រទេសកម្ពុជា យើងសំឡឹងឃើញថាក្រុមហ៊ុនអេមឺរិលផ្លាស សាកសមជា ដៃគូដ៏ល្អក្នុងការផ្តល់សេវាកម្មនេះ ព្រោះក្រុមហ៊ុននេះ(Emerald+)មានវិជ្ជាជីវៈស្តង់ដារការងារ និងធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ។     

ជាមួយគ្នានេះផងដែរ កញ្ញា ស៊ូ មុនីពេជ្រ  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផ្តល់សេវាកម្ម(Emerald+)បាន មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា ការផ្តល់ជូននូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយជំនាញល្អឥតខ្ចោះ និងមានបទពិសោធន៍គឺជាគោលជំហរបស់ក្រុមហ៊ុន ព្រេាះថាក្រុមហ៊ុនមានទស្សនវិស្ស័យវែងឆ្ងាយនៅក្នុងមុខជំនួញនេះ និងឈរនៅក្នុងតំណែងជាក្រុមហ៊ុនប្រកបដោយស្តង់ដាសំរាប់ជាតិ និង អន្តរជាតិនៅថ្ងៃអនាគត។

borey grand CV

Grandvision International Development កំពុងមមាញឹកនឹងគំរោងអចលនទ្រព្យបន្ទាប់ដែលមានឈ្មេាះថា បុរី មូន ថោន (Borey Moon Town)ដែលនៅក្នុងនោះមានគេហដ្ឋានចំនួន៥ប្រភេទ។ ទីតាំងនៅតាមបណ្តោយ ផ្លូវឧកញ្ញា ឌួងងៀប សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ។

អេមឺរិុលផ្លាស(Emerald+ Property Management Service)  គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយដែលមានអជ្្្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងបើកដំណើរការ ដោយមានដៃគូសហការជាមួយ ក្រុមហ៊ុនUEMSនិង ក្រុមហ៊ុន Nature LandScape    ដែលជាក្រុមហ៊ុនដ៏ធំនិងមានកេរ៍្តឈ្មោះល្បីល្បាញនៅប្រទេសសិឹង្ហបូរី(Singapore) ខាងផ្នែក គ្រប់គ្រងសេវាកម្មអចលនទ្រព្យ (Property Management Service)  និងផ្នែករចនាសួនបែបធម្មជាតិ(Landscaping)។

សំរាប់ពត៍មានបន្ថែមសូមទំនាក់ទំនង: EMERALD+

Comments