+855 92 92 1000
Logo
វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ
Updated on: June 1, 2022, 1:41 a.m.
Published on: March 13, 2019, 7:49 a.m.

វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ


ទីក្រុងប៉ាតាយ៉ាក្នុងប្រទេសថៃគឺជាទីក្រុងឆ្នេរសមុទ្រទេសចរណ៍ដែលល្បីបំផុតមួយនៅក្នុងពិភពលោក ដែលបានទាក់ទាញភ្ញៀទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំឱ្យទៅកំសាន្តនៅទីនោះ ពោលគឺមានរហូទដល់ ៨.៦៧លាននាក់ក្នុងឆ្នាំ២០១៨។ ទីក្រុងដែលល្បីខាងសេវាកម្មកំសាន្ត ជាពិសេសពេស្យាចារ ដែលបានក្លាយជាតំបន់ទាក់ទាញការអភិវឌ្ឍយ៉ាងខ្លាំង។

ក្នុងនោះតំបន់ល្បីៗដូចជាវ៉ងអាម៉ាដ(Wong Amat​) ចុមធៀន (Jomtien) ប្រាថាំណាក់ (Phra Tamnak) និង ណា ចុមធៀម (Na Jomtien) សុទ្ធសឹងតែបានអភិវឌ្ឍន៍័យ៉ាងលឿនសម្បើមទៅលើការសាងសង់អគារខុនដូរួចទៅហើយ។

ប៉ុន្តែដោយសារតែកំណើននៃតម្រូវការច្រើន ខណះដែលដីនៅក្នុងទីក្រុងនេះ ជាពិសេសតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេកាន់កាប់ និងសាងសង់ច្រើនរួចទៅហើយ អ្នកវិនិយោគបានសម្រេចបង្កើត និងចាប់ផ្តើមយកតំបន់ផ្សេងៗបន្ថែមទៀតដូចជា បាងសារាយ (Bang Saray) និងសាតាហ៊ីប (Sattahip) មកអភិវឌ្ឍន៍។

អានអត្ថបទទាក់ទងអំពី៖ អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ!

ការអភិវឌ្ឍនេះគឺជាផ្នែកមួយ និងធ្វើឡើងស្របជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលថៃនៅក្នុងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  - EEC) ដើម្បីបង្កើនទំហំផ្ទៃដី និងបន្ថែមសក្តានុពលសម្រាប់ការអភិវឌ្ឍនៅកន្លែងផ្សេងៗទៀតនាពេលអនាគត។ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិដែលមកកំសាន្តនៅទីក្រុងនេះយ៉ាងច្រើនលើសលប់យ៉ាងនេះបានធ្វើឱ្យទីក្រុងប៉ាតាយ៉ាមានមនុស្សច្រើនជាងកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីទៅទៀត។

ក្រៅពីនេះដោយសារតែទីក្រុងនេះមានទីតាំងត្រឹមតែ២ម៉ោងពីទីក្រុងបាងកកតែប៉ុណ្ណោះ ដូច្នេះហើយអ្នកដែលទៅកំសាន្តនៅបាងកក ច្រើននិយមធ្វើដំណើរមកកំសាន្តនៅប៉ាតាយ៉ាផងដែរ។ ហេតុដូចនេះហើយទើបធ្វើឱ្យទីក្រុងនេះមានតម្រូវការច្រើនពាក់ព៏ន្ធនឹងអាគារស្នាក់នៅ ក៏ដូចជាលំនៅដ្ឋានគ្រប់ប្រភេទ។ ចំនែកឯអ្នកវិនិយោគវិញ ដោយមើលឃើញពីសក្តានុពលនេះដូចគ្នា ក៏បានសម្រេចចាប់ទីតាំងដើម្បីវិនិយោគអាគារស្នាក់នៅខ្ពស់ៗទំនើបៗនៅទីនោះ។ ក្នុងនោះវិនិយោគិនបរទេសដែលនិយមបោះទុននៅក្នុងតំបន់នេះច្រើនបំផុតរួមមានជនជាតិចិន រុស្សី​ និងអង់គ្លេស។​

ដើម្បីជួយឱ្យការអភិវឌ្ឍនៅទីនោះកាន់តែមានភាពងាយស្រួល និងមានស្ថេរភាពផងនោះ រដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត រួមមាន ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន​​​ ក៏ដូចជាផ្លូវរថភ្លើងល្បឿនលឿនផងដែរ។ គូសបញ្ជាក់ផងដែរថា គម្រោងទាំងអស់នេះរួមជាមួយនឹង ច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  - EEC) នឹងត្រូវបានសម្រេចបញ្ចប់ជាស្ថានពរឱ្យចេញជារូបរាងនៅក្នុងឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ៕

ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ ឬអចលនទ្រព្យសម្រាប់លក់នៅក្រុង ព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh! លោកអ្នកក៏អាចស្វែងរកព័ត៌មានថ្មីនៃការវិវត្តន៍ចុង ក្រោយរ​បស់ខេត្តព្រះសីហនុ ឬសក្តានុពលនៃការវិនិយោគនៅលើគេហទំព័ររបស់យើងបានផងដែរ។​

Comments