+855 92 92 1000
Logo

Editorial content

ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
Updated on: June 7, 2022, 6:28 a.m.
Published on: May 27, 2022, 6:46 a.m.
Events & Announcements
Realestate News

ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត


រាជធានី​ភ្នំពេញ ៖ Prince Trust ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ( Prince Group ) ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ Cambodia Investment Management និង Realestate.com.kh ដើម្បី​សហការ​គ្នា​លើ​ឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស តាម​រយៈ​គោលការណ៍​ច្បាប់​ទំនុកចិត្ត​របស់​កម្ពុជា (Cambodia’s Trust Law) ។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2022 នៅ​ការិយាល័យ​ក្រុមហ៊ុន Prince Holding Group ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ ។

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Prince Trust, លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​កម្ពុជា និង​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh ។

ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ MoU ភាគី​ទាំង​បី​នឹង​រួម​គ្នា​បង្កើត​សមត្ថភាព​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រកបដោយ​ភាព​រលូន​, ភាព​ជឿជាក់ និង​តម្លាភាព​សម្រាប់​វិនិយោគិន​បរទេស ។ ស្រប​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ទំនុកចិត្ត​នៅ​ឆ្នាំ 2019 ក្រុមហ៊ុន Prince Trust ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។

លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Prince Trust បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា ៖«​យើង​បាន​បង្កើត Prince Trust នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​លើកកម្ពស់​ច្បាប់​ទំនុកចិត្ត ។ រួម​ជាមួយនឹង​ភាព​ជឿជាក់​ដ៏​រឹង​មាំ និង​ការ​យល់​ដឹង​ពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​កម្លាំង​ប្រកួតប្រជែង​រៀង​ៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​» ។

ខណៈនោះ​ផង​ដែរ លោក Anthony Galliano នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodian Investment Management បាន​ផ្តល់​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ថា «​វិនិយោគ​កម្ពុជា​» នៅ​ក្នុង​ការ​សុន្ទរកថា​របស់​លោក ដោយ​កត់​សម្គាល់ថា​ការ​គ្រប់គ្រង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​នេះ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ។

លោក Tom O'Sullivan នាយក​ប្រតិបត្តិ នៃ Realestate.com.kh បាន​កត់​សម្គាល់ថា ៖«​ចំនួន​អ្នក​ដែល​ចូល​ប្រើប្រាស់​គេហទំព័រ​បាន​កើនឡើង​លើស 200,000 នាក់​ក្នុង​1​ខែ ក្នុង​ឆមាស​ទី​1 នៃ​ឆ្នាំ 2022 ដែល​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រើប្រាស់​ទាំងអស់​មាន​ពាក់កណ្តាល​មក​ពី​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ម្ដងទៀត​» ។

លោក O'Sullivan បាន​បន្ត​ទៀត​ថា ៖«​លោក​ទន្ទឹងរង់ចាំ​ម្តងទៀត​ក្នុង​ការ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ រួម​ជាមួយនឹង​ក្រុមហ៊ុន Prince Trust និង Cambodian Investment Management ក្នុង​ការ​ផ្តល់​ជូន​អំពី​ចំណេះដឹង​ទីផ្សារ​វិនិយោគិន​អន្តរជាតិ និង​អ្នកលក់​ក្នុងស្រុក​អំពី​ច្បាប់​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ជា​ច្បាប់​មួយ​សម្រាប់​ជា យានជំនិះ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​សម្រួល​ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​បរទេស​» ។

តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​អចលនទ្រព្យ?

ទំនុកចិត្តអចលនទ្រព្យ គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​វិនិយោគិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អចលនទ្រព្យរបស់​ពួក​គេ ។ ការ​ទុកចិត្ត​គឺជា​មធ្យោបាយ​នៃ​ការ​កាន់កាប់ និង​គ្រប់គ្រង​អចលនទ្រព្យ សម្រាប់​បុគ្គល​ដែល​បង្កើត​ការ​ទុកចិត្ត ដែល​អាច​ហៅ​បាន​ថា អ្នក​ផ្តល់​សិទ្ធិ​, អ្នក​តាំង​លំនៅ ឬ​អ្នក​ទុកចិត្ត ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​អ្នក​ធានា ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ផលប្រយោជន៍​អ្នក​ដទៃ (​ហៅ​ថា​អ្នក​ទទួលផល​) ៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.princetrust.com, www.princeholdinggroup.com, www.facebook.com/CambodianInvestmentManagement  និង www.realestate.com.kh

Comments