+855 92 92 1000
Logo
មជ្ឈមណ្ឌល Prince Huan Yu នាំមកនូវលំនៅដ្ឋានប្រណីត និងការិយាល័យលំដាប់ថ្នាក់អន្តរជាតិ
Updated on: June 7, 2022, 6:33 a.m.
Published on: March 26, 2020, 12:01 p.m.

មជ្ឈមណ្ឌល Prince Huan Yu នាំមកនូវលំនៅដ្ឋានប្រណីត និងការិយាល័យលំដាប់ថ្នាក់អន្តរជាតិ


វាជារឿងធម្មតាសម្រាប់អ្នកជំនួញ និងបុគ្គលិកការិយាល័យដែលត្រូវចំណាយពេលរៀងរាល់ថ្ងៃនៅកន្លែងផ្សេងៗពីគ្នា សម្រាប់ការស្នាក់នៅ ការបម្រើការងារ និងការកម្សាន្ត។ របៀបរស់នៅបែបនេះទោះបីស័ក្តិសមសម្រាប់សង្គមពីអតីតកាល ប៉ុន្តែមិនសូវសមស្របសម្រាប់បរិបទសម័យទំនើបឡើយ ត្បិតគំនិតនៃការធ្វើការពីផ្ទះ (work-from-home) កំពុងរីកដុះដាល ខណៈពេលដែលស្ថានភាពចរាចរណ៍នាសម័យបច្ចុប្បន្នកាន់តែមានភាពមមាញឺកជាងមុន។

ទីតាំងអចលនទ្រព្យបានក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ការទិញដូរអចលនទព្យនាសម័យបច្ចុប្បន្ន។ មជ្ឈមណ្ឌល Prince Huan Yu ដែលមានទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងផាសុកភាពទាំងអស់នេះ។

មជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅលើផ្ទៃដីទំហំ ៧,១២៩ ម៉ែត្រការ៉េ ជាមួយការស្ថាបនាអគារចំនួន២ ព្រមទាំងបណ្តុំហាងលក់រាយ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋាន ទីតាំងពាណិជ្ជកម្ម និងការិយាល័យទំនើប។ មជ្ឈមណ្ឌលមួយនេះមានទីតាំងស្ថិតនៅកណ្តាលតំបន់ពាណិជ្ជកម្មដ៏មមាញឹកបំផុតរបស់រាជធានីភ្នំពេញ។ Prince Huan Yu គឺជាទិសដៅដ៏ស័ក្តិសមបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យលំដាប់ថ្នាក់ខ្ពស់ជាមួយនឹងទីតាំងដ៏ល្អឥតខ្ចោះ ការិយាល័យគុណភាពខ្ពស់ និងលំនៅដ្ឋានដ៏ប្រណីតបំផុត។

ការិយាល័យកម្រិត 5A

ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគថ្មីៗជាច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ថ្វីបើរាជធានីភ្នំពេញមានអគារការិយាល័យជាច្រើន ប៉ុន្តែទីក្រុងមួយនេះនៅខ្វះខាតនៅឡើយនូវអគារការិយាល័យកម្រិត 5A ហើយមជ្ឈមណ្ឌល Prince Huan Yu គឺជាទីតាំងដ៏កម្រមួយដែលផ្តល់ជូននូវការិយាល័យលំដាប់ខ្ពស់នេះ។

មជ្ឈមណ្ឌល Prince Huan Yu នឹងសា្ថបនាអគារមួយខ្នងរបស់ខ្លួនសម្រាប់ប្រើប្រាស់ជាអគារការិយាល័យប្រណីត 5A។ ការិយាល័យប្រណីត 5A របស់មជ្ឈមណ្ឌល Prince Huan Yu នឹងក្លាយទៅជាទីកន្លែងធ្វើការក្នុងក្តីស្រមៃរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនធំៗ ដោយការិយាល័យដ៏ទាន់សម័យនេះបំពេញរាល់តម្រូវការសម្រាប់ការបម្រើការងារប្រចាំថ្ងៃ និងផ្តល់ជូននូវ
បរិយាកាសដ៏ល្អដែលជួយជម្រុញផលិតកម្មការងាររបស់ក្រុមហ៊ុនទាំងមូល។

ដូចគ្នាទៅនឹងទីតាំងល្បីៗ ដូចជា តំបន់ Wall Street តំបន់ Silicon Valley និងតំបន់កណ្តាលនៃទីក្រុងឡុងដ៍ ទីតាំងរបស់មជ្ឈមណ្ឌល Prince Huan Yu គឺជាតំបន់ដ៏រីកចម្រើនបំផុតក្នុងទីក្រុងភ្នំពេញ ដែលនឹងនាំក្រុមហ៊ុនលោកអ្នកឆ្ពោះទៅរកភាពជោគជ័យជាក់ជាមិនខាន។

លំនៅដ្ឋានប្រណីតជាមួយទីតាំងមិនអាចប្រៀបផ្ទឹមបាន

អគារលំនៅដ្ឋានរបស់មជ្ឈមណ្ឌល Prince Huan Yu ប្រៀបបានទៅនឹងនិមិត្តរូបនៃការរស់នៅបែបស៊ីវីល័យនៅក្នុងរាជធានីភ្នំពេញ។ គម្រោងមួយនេះមានយូនីតខុនដូសរុបចំនួន ១,៣០០ យូនីត ដែលមានការតុបតែងផ្នែកខាងក្នុងយ៉ាងផ្ចិតផ្ចង់ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដ៏ផូរផង់។

យូនីតមានទំហំចាប់ពី ៤៧ ម៉ែត្រការ៉េ រហូតដល់ ១២១ ម៉ែត្រការេ ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជនដែលប្រាថ្នាចង់បានខុនដូប្រណីតបំផុតក្នុងរាជធានីភ្នំពេញ។ មិនថាអតិថិជនជាលក្ខណៈគ្រួសារ គូស្វាមីភរិយា ឬ អ្នកនៅលីវ មជ្ឈមណ្ឌល Prince Huan Yu នឹងផ្តល់ជូននូវលំនៅដ្ឋានដ៏ពិសេសបំផុតលើសពីការរំពឹងទុករបស់អ្នក។

យូនីតនីមួយៗត្រូវបានតុបតែងឱ្យមានលក្ខណៈសាមញ្ញ តែមានភាពឆើតឆាយ​ និងល្អប្រណីត។ បន្ទប់នីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមយ៉ាងប្រណីត និងបន្ថែមនូវមុខងារពិសេសជាច្រើនទៀត ដើម្បីបង្កើតនូវបរិយាកាសលំនៅដ្ឋានដ៏សែនមនោរម្យ ដែលអតិថិជនលំដាប់ខ្ពស់តែងតែរំពឹងចង់បាន។ ក្រៅពីនេះ យូនីតនីមួយៗផ្តល់ជូននូវទីធ្លាយ៉ាងធំទូលាយសម្រាប់ឱ្យលោកអ្នកសម្រាកលម្ហែកាយក្រោយពីហត់នឿយនៅខាងក្រៅពេញមួយថ្ងៃ។

ហើយប្រសិនបើលោកអ្នកមិនចង់ចេញទៅខាងក្រៅទេ Prince Huan Yu មានបន្ទប់បរិក្ខារ និងសេវាកម្មដ៏សម្បូរបែបសម្រាប់កំដរអារម្មណ៍លោកអ្នកពេញមួយថ្ងៃ។ ក្នុងនោះរួមមានអាងហែលទឹកនៅជាន់កំពូល និងក្លិបហាត់ប្រាណដ៏ទំនើបដែលបំពាក់ដោយឧបករណ៍ដ៏សម្បូរបែប។ ក្រៅពីនេះ ក៏មានបន្ទប់សូណាដែលអាចឱ្យអ្នករំសាយអារម្មណ៍ពីភាពធុញថប់ ។ សម្រាប់លោកអ្នកដែលស្រលាញ់ធម្មជាតិ អគារមួយនេះក៏មានសួនច្បារដ៏ស្រស់ត្រកាលដែលជាកន្លែងលម្ហែអាម្មណ៍ដ៏សុខសាន្តនៅចំកណ្តាលទីក្រុង។

មិនថាលោកអ្នកប្រាថ្នាចង់បានអ្វីឡើយ មជ្ឈមណ្ឌល Prince Huan Yu មានអ្វីគ្រប់យ៉ាងដើម្បីសម្រេចបំណងប្រាថ្នារបស់អ្នក ពោលគឺការិយាល័យកម្រិតស្តង់ដារអន្ដរជាតិ និងលំនៅដ្ឋានដែលមនុស្សគ្រប់គ្នាចង់រស់នៅ។ មជ្ឈមណ្ឌល Prince Huan Yu គ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ប៉ុន្តែយូនីតនៃគម្រោងមួយនេះចាប់ផ្តើមបើកលក់ហើយ។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

Comments