ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ឆ្នាំថ្មីខាងមុខនេះ?
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ ដែលជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គម្រោងមជ្ឈមណ្ឌល Prince Huan Yu នឹងធ្វើការផ្ដល់ជូននូវប្រម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ប័ណ្ណបញ្ចុះតម្លៃ ឬ ការទទួលបានសម្ភារក្នុងផ្ទះមួយចំនួនដោយឥតគិតថ្លៃចំពោះ ការជាវផ្ទះ ឬ ការិយាល័យពីគម្រោងមជ្ឈមណ្ឌល Prince Huan Yu ក្នុងរដូវកាលនេះ។ ឆាប់ឡើងទិញគម្រោងអចលនទ្រព្យទំនើបឥឡូវនេះជាមួយការបញ្ចុះតម្លៃដ៏ច្រើនពុំធ្លាប់មាន។
ជាមួយទីតាំងល្អ ការរចនាស្អាតឥតខ្ជោះ និង សំណង់មានគុណភាពខ្ពស់ គម្រោងមជ្ឈមណ្ឌល Prince Huan Yu បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជនក្នុងស្រុក ក៏ដូចជាវិនិយោគគិនក្រៅស្រុកផងដែរ។
មានទីតាំងស្ថិតនៅចំណុចកណ្ដាលនៃតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ
គម្រោងមជ្ឈមណ្ឌល Prince Huan Yu ត្រូវបានសាងសង់ដោយក្រុមហ៊ុន Prince Huan Yu Real Estate Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាល និងធុរកិច្ចសំខាន់ៗរបស់រាជធានីភ្នំពេញ។
គម្រោងមជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងចម្រុះដែលរួមមាន ខុនដូ ការិយាល័យ កន្លែងលក់ទំនិញរាយ និងកន្លែងធ្វើអាជីវកម្ម។ គម្រោងនេះមានទំហំ ១៤០,០០០ ម៉ែត្រការ៉េ ដោយមាន ការិយាល័យកំរិត 5A និង អគារពាណិជ្ជកម្មទំហំរហូតទៅដល់ ១៧.០០០ ម៉ែត្រការ៉េ។
ក្រុមហ៊ុនអភិវឌ្ឍគម្រោងមជ្ឈមណ្ឌល Prince Huan Yu មានបំណងចង់ឲ្យគម្រោងមួយនេះក្លាយ ជាទីសំគាល់ថ្មីនៃតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជធានីភ្នំពេញ ដែលអាចបំពេញបានយ៉ាងពេញលេញនូវសេចក្ដីត្រូវការនៃ ការរស់នៅ វិស្សមកាល អាជីវកម្ម និងការកំសាន្តផ្សេងៗ។
ជាមួយតម្រូវការខ្ពស់ គួបផ្សំនឹងតម្លៃជួលខ្ពស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជ ធានីភ្នំពេញ សបញ្ជាក់ឲ្យឃើញថាគម្រោងមជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងដែលល្អ បំផុតសម្រាប់ការវិនិយោគនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អផ្ដល់ទំនុកចិត្តខ្ពស់
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Prince Huan Yu Real Estate Group តែងតែប្រកាន់ខ្ជាប់ជាមួយបេសកកម្ម “ការកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង”។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានឈានជើង ចូលវិនិយោគនៅក្នុងទីក្រុងចំនួនពីរក្នុងប្រទេសកម្ពុជា គឺ ទីក្រុងភ្នំពេញ និង ទីក្រុងព្រះសីហនុ ជាមួយគម្រោងអភិវឌ្ឍអចលនទ្រព្យធំៗចំនួន៦ មានដូចជា៖ Prince Huan Yu Centre , Prince Finance Centre និង Prince Golden Bay ។
សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមការងារនៃគម្រោងមជ្ឈមណ្ឌល Prince Huan Yu សូមជូនពរទៅដល់ គ្រប់គ្នាឲ្យជួបដែលសំណាងល្អ ហើ់យ ក្រុមហ៊ុននឹងបន្ដបេសកកម្មកសាងលំនៅដ្ឋានល្អសម្រាប់ ការរស់នៅដ៏ល្អប្រសើរទាន់សម័យ និង ការរីកចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments