+855 92 92 1000
Logo
ទិញខុនដូ ឬ ការិយាល័យពី Prince Huan Yu Center ឥឡូវនេះនឹងទទួលបានគ្រឿងសង្ហារិមមួយឈុតឥតគិតថ្លៃ និង អត្ថប្រយោជន៍ជាច្រើន
Updated on: June 2, 2022, 8:05 a.m.
Published on: December 30, 2019, 4:00 a.m.

ទិញខុនដូ ឬ ការិយាល័យពី Prince Huan Yu Center ឥឡូវនេះនឹងទទួលបានគ្រឿងសង្ហារិមមួយឈុតឥតគិតថ្លៃ និង អត្ថប្រយោជន៍ជាច្រើន


ជាមួយការរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧% ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាពិសេសវិស័យសំណង់ដែលរួមាន ការិយាល័យ ផ្សារទំនើប និង លំនៅដ្ឋាន។

ជាមួយសេចដ្ឋកិច្ចដ៏រឹងមាំ និង ការរីកចម្រើនដ៏ឆាប់រហ័សនេះ បានទាក់ទាញវិនិយោគគិន និង ក្រុមហ៊ុនបរទេសជាច្រើនមកធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា។ កត្តានេះជួយជំរុញឲ្យមានតម្រូវការខ្ពស់ផ្អែកសេវាកម្ម ការិយាល័យ និង លំនៅដា្ឋនទំនើប ដូចជាសេវាកម្ម ខុនដូ ឬ អាផាតមិនជាដើម។



ដើម្បីឆ្លើយតបជាមួយតម្រូវការដែលកំពុងកើនឡើង និង ជាឳកាសវិនិយោគដ៏ល្អនោះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យ Prince Huan Yu Real Estate (Cambodia) Group Co Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holding Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានអភិវឌ្ឍគម្រោងអគារចម្រុះមួយមានឈ្មោះថាមជ្ឈមណ្ឌលព្រីនស៍ ហ័នយូ (Prince Huan Yu Center)។

លក្ខណៈពិសេសនៃគម្រោងមជ្ឈមណ្ឌលព្រីនស៍ ហ័នយូ

មជ្ឈមណ្ឌលព្រីនស៍ ហ័នយូជាគម្រោងដ៏ធំមួយនៅក្នុងតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាទិសដៅលំនៅដ្ឋាន និង ការិយាល័យ ដ៏ពេញនិយមមួយ ព័ទ្ធជុំវិញទៅដោយគម្រោងលំនៅដ្ឋាន តូចធំ អគារពាណិជ្ជកម្ម ស្ថាប័នជាតិ និង អន្ដរជាតិ។ អ្វីដែលកាន់តែពិសេសវាស្ថិតនៅជិតទីតាំងប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍ជាច្រើន នៅក្នុងរាជធានីភ្នំពេញ មានដូចជា៖ វិមានឯករាជ្យ ព្រះបរមរាជវាំង តំបន់មាត់ទន្លេ និង ផ្សាររាត្រី ជាដើម។

គម្រោងទាំងមូលមានអគារភ្លោះ ចំនួនពីរដែលមានកម្ពស់រហូតទៅដល់ ៣៩​ជាន់ ជាមួយផ្ទៃក្រលាអគារសរុបប្រហែល ១៤០,០០០ ម៉ែត្រការ៉េ គ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ៧,១២៩ ម៉ែត្រការ៉េ។

មជ្ឈមណ្ឌលព្រីនហ័នយូមានផ្ដល់ជូននូវអចលនទ្រព្យច្រើនប្រភេទផ្សេងៗគ្នាជាច្រើន មានដូចជា ការិយាល័យកំរិត5A អាផាតមិនប្រណីត និងហាងទំនិញ។

ទីធ្លាពាណិជ្ជកម្មនៅក្នុងគម្រោងនេះទាំងមូលមានទំហំរហូតទៅដល់ជាង ១៧,០០០ ម៉ែត្រការ៉េ។ គម្រោងនេះក៏មានការសាងសង់ សាលប្រជុំ អាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបារ និងសួនលើដំបូល​ផងដែរ ដើម្បីបំពេញទៅតាមតម្រូវការ នៃការរស់នៅ និង ធ្វើការ ក្នុងសម័យទំនើប។

ការផ្តល់ជូនពិសេស និង អត្ថប្រយោជន៍ផ្សេងៗ

ចាប់ផ្តើមការសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ កន្លងទៅ មជ្ឈមណ្ឌលព្រីនស៍ ហ័នយូ គ្រោង​នឹងបញ្ចប់ការសាងសង់ និង ​ប្រគល់ផ្ទះជូន​អតិថិជន​នៅខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការលក់ យូនីតអាផាតមិន និងការិយាល័យសរុបចំនួន ១,៣០០ យូនីត ជាមួយការផ្ដល់ឲ្យនូវតម្លៃពិសេស និង អត្ថប្រយោជន៍ជាច្រើន។

ទិញយូនីតមួយនៅក្នុងខុនដូរឥឡូវនេះ ជាមួយតម្លៃចាប់ពី ១១ ម៉ឺនដុល្លារ ទំហំចាប់ពី ៣១ ទៅដល់ ១០៥ ម៉ែត្រការ៉េ ជាមួយប្រាក់កក់ដំបូងត្រឹមតែ ២៥,០០០ ដុល្លារ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨​% ក្នុងរយៈពេល ៣ឆ្នាំ និង ផ្ដល់ជូនគ្រឿងសង្ហារិមមួយឈុតដោយឥតគិតថ្លៃ។ ចំពោះការជាវការិយាល័យកំរិត 5A ដែលមានទំហំចាប់ពី ៤៩​ ទៅដល់ ២០៨៣​ ម៉ែត្រការ៉េ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨​% ក្នុងរយៈពេល ៥​ឆ្នាំ។

ចង់បានលំនៅដ្ឋាន និង ការិយាល័យប្រណីត សូមជ្រើសរើសគម្រោងមជ្ឍមណ្ឌលព្រីនស៍ហ័នយូ

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែលមកកាន់ info@realestate.com.kh

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។

សម្រាប់កម្មវិធី iOS និង Android

Comments