មានការសិក្សាមួយបានបង្ហាញថា ជាទូទៅមនុស្សចំណាយពេលជាមធ្យមចំនួន១០ឆ្នាំនៃជីវិត៧៨ឆ្នាំរបស់ពួកគេនៅកន្លែងធ្វើការ។ ជាក់ស្ដែងការងារបានដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់មនុស្ស ហើយបរិយាកាសការងារក៏រឹតតែសំខាន់សម្រាប់ពួកគេ។ ការចំណាយពេលវេលានៅកន្លែងធ្វើការដែលមានបរិយាកាសល្អនឹងជួយជម្រុញផលិតកម្មការងាររបស់អ្នកឲ្យឆ្ពោះទៅមុខកាន់តែប្រសើរ។
ការិយាល័យប្រណីតកំរិត5A បានក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ក្រុមហ៊ុននានា ដោយសារតែកត្តា ទីតាំង សេវាកម្មសម្បូរបែប និងបរិយាកាសដែលសាកសមក្នុងការបង្កើតមុខជំនួញ និងអាជីវកម្មផ្សេងៗ។ ភាពខុសគ្នារវាងការិយាល័យកំរិត5A និងការិយាល័យកំរិតមធ្យមស្ថិតនៅត្រង់ទីធ្លាអាជីវកម្មប្រកបដោយផាសុកភាព ដែលនាំមកនូវបទពិសោធន៍ការិយាល័យថ្មី សាកសមបំផុតក្នុងការសហការ និងផលិតភាពនៃការងាររបស់អ្នក។
Prince Happiness Plaza គឺជាគម្រោងការិយាល័យលំដាប់អន្ដរជាតិ ជាមួយការរចនាទំនើបប្រកបដោយស្ដង់ដារខ្ពស់ជួយបង្កើននូវបរិយាកាសសាកសមបំផុតសម្រាប់ក្រុមការងារ។ ចូរធ្វើការស្រមៃមើលពីបទពិសោធន៍របស់អ្នកចំពោះការធ្វើការនៅក្នុងអគារ Prince Happiness Plaza។ ឧទាហរណ៍អ្នកមិនចាំបាច់បារម្ភច្រើនពីការកកស្ទះចរាចរណ៍ និងមកដល់កន្លែងធ្វើការយឺត។ ការិយាល័យ Prince Happiness Plaza ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ២៧១។
ក្រៅពីការិយាល័យប្រណីតគម្រោង Prince Happiness Plaza ក៏មានរួមបញ្ចូល អាផាតមិន សណ្ឋាគារ ដែលមានផ្ទៃក្រឡាសរុបចំនួន ២២០,០០០ ម៉ែត្រការ៉េ។ គម្រោងទាំងមូលត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ១៧. ០០០ ម៉ែត្រការ៉េ និង គ្រោងបញ្ចប់នៅខែកុម្ភៈឆ្នាំ ២០២៣។ អាគារនេះក៏មានបំពាក់ជណ្ដើរយន្ដប្រអប់ល្បឿនលឿនចំនួន១១ ដែលនឹងបង្កើននូវភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់អគារទាំងអស់។
នៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ជាមួយនឹងសម្ពាធពីការងារ អ្នកអាំចឡើងទៅជាន់ខាងលើដើម្បី បន្ថូរអារម្មណ៍ជាមួយទស្សនីយភាពនៃទីក្រុងភ្នំពេញ ជាពិសេសដងទន្លេមេគង្គ។
លើសពីនេះទៅទៀត អគារការិយាល័យ Prince Happiness Plaza ត្រូវបានរចនាឡើងដ៏ល្អឥតខ្ចោះ មានទំហំចាប់ពី ៤១ ដល់ ២២៩៤ម៉ែត្រការ៉េ។ ការរៀបចំផ្នែកខាងក្នុងត្រូវបានធ្វើឡើងជាពិសេសដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់អាជីវកម្ម និងបុគ្គលិករបស់ពួកគេ។ ការរៀបចំបែបចំហដែលបង្កជាភាពងាយស្រួលដល់ការប្រជុំ និងការរៀបចំកម្មវិធីផ្សេងៗ។
បន្ទាប់ពីបញ្ចប់ការងារអ្នកអាចក៏រីករាយជាមួយ ការដើរទិញឥវ៉ាន់ ការញ៉ាំអាហារ មើលកុន និងសេវាកម្មជាច្រើនផ្សេងទៀតដែលមានស្រាប់នៅក្នុងអគារនេះ ដូចជា អាងហែលទឹក និងស្កាយបារ។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments