+855 92 92 1000
Logo
Prince Happiness Plaza៖ គម្រោងល្អសម្រាប់ការវិនិយោគទទួលផលចំណេញខ្ពស់
Updated on: June 6, 2022, 5:01 p.m.
Published on: April 7, 2020, 8:56 a.m.

Prince Happiness Plaza៖ គម្រោងល្អសម្រាប់ការវិនិយោគទទួលផលចំណេញខ្ពស់


តើវិស័យអចលនទ្រព្យកម្ពុជាបានដោះស្រាយយ៉ាងណាជាមួយនឹងការរីករាលដាលនៃមេរោគ COVID-19? យោងតាមរបាយការណ៍ចេញផ្សាយដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថាវិស័យសំណង់នៅតែបន្តសកម្មភាពទៅមុខជាប្រក្រតីស្របពេលដែលគម្រោងថ្មីៗត្រូវបានអនុម័ត ខណៈដែលគម្រោងដទៃទៀតបានបន្តការដ្ឋានដូចធម្មតា។

ជាក់ស្តែងការដ្ឋានផ្លូវល្បឿនលឿន (Expressway) ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបានកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ។ ការរាតត្បាតនៃមេរោគ COVID-19 ពុំបានបង្អាក់ដល់គម្រោងអចលនទ្រព្យធំៗនោះឡើយ ដ្បិតព្រះរាជាណាចក្រកម្ពុជាពុំជួបប្រទះបញ្ហាធ្ងន់ធ្ងរដូចប្រទេសដទៃ។ អ្នកជំនាញរំពឹងថាក្រោយការរាតត្បាតនៃមេរោគ COVID-19 ស្ងប់ស្ងាត់ ទីផ្សារអចលនទ្រព្យនឹងត្រឡប់មកសភាពដើមវិញដោយនាំមកនូវតម្រូវការនិងសកម្មភាពទិញដូរកាន់តែខ្លាំងក្លាជាងមុន។

ទោះបីជាអចលនទ្រព្យនៅកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនក្រៅប្រទេស ប៉ុន្តែកត្តាចម្បងដែលជំរុញឱ្យមានការទិញដូរទាំងអស់នេះគឺដោយសារតែការមើលឃើញពីផលចំណេញខ្ពស់និងសក្តានុពលនៃវិស័យមួយនេះ។ “គុណភាព” គឺជាកត្តាជំរុញយ៉ាងសំខាន់បំផុតដែលនាំឱ្យវិនិយោគិនសម្រេចចិត្តវិនិយោគលើគម្រោងអចលនទ្រព្យណាមួយ។

ក្នុងបរិបទនៃវិស័យអចលនទ្រព្យ “គុណភាព” គឺសំដៅដល់គម្រោងដែលមានសក្តានុពលខ្ពស់ក្នុងការកើនឡើងតម្លៃនៅពេលដែលទីផ្សាររីកចម្រើន ហើយមានលទ្ធភាពរក្សាបាននូវតម្លៃរបស់ខ្លួននៅពេលដែលទីផ្សារធ្លាក់ចុះ។ វិបត្តិមេរោគ COVID-19 បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលអតិថិជនគួរជឿជាក់ និងជៀសវាងក្នុងការវិនិយោគ។

គម្រោង Prince Happiness Plaza ត្រូវបានស្ថាបនាដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមួយនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងតាមរយៈគម្រោងលំនៅដ្ឋាននិងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់គួបផ្សំនឹងភាពប៉ិនប្រសប់របស់ខ្លួនក្នុងការផ្តល់ជូនសេវាកម្មគ្រប់គ្រងអគារ។

ក្រុមហ៊ុនមួយនេះមានស្នាដៃជាច្រើនក្នុងការស្ថាបនាអគារពាណិជ្ជកម្មកម្រិតខ្ពស់ទាំងនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ ក្នុងនោះរួមមានគម្រោង Prince Central Plaza គម្រោង Prince Modern Plaza គម្រោង Prince Times Plaza គម្រោង Prince International Plaza គម្រោង Prince Happiness Plaza គម្រោង Prince Tian Xi Wan គម្រោង Prince City Center គម្រោង Prince Blue Bay Palace គម្រោង Prince Smart Garden គម្រោង Prince Koh Takeiv ព្រមទាំងអគារប្រណីតៗជាច្រើនទៀត។

គម្រោងទាំងអស់របស់ក្រុមហ៊ុន Prince Real Estate Group សរុបបញ្ចូលគ្នាគឺមានផ្ទៃក្រឡារហូតដល់ ១២លានម៉ែត្រការ៉េនិងទីធ្លាអគារ ២០លានម៉ែត្រការ៉េ ដែលមានទំហំវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។

ទីតាំងដ៏ល្អឥតខ្ចោះដែលធានាបាននូវសន្តិសុខនិងការរីកចម្រើន

ប្រសិនបើចង់ប៉ាន់ស្មានពីលទ្ធភាពនៃការកើនឡើងតម្លៃរបស់គម្រោងអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញគម្រោងនោះអាចឱ្យយើងមើលឃើញយ៉ាងច្បាស់ពីតម្លៃនាពេលអនាគត។ គម្រោង Prince Happiness Plaza គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលនេះមានន័យថាគម្រោងមួយនេះនឹងអាចកើនឡើងតម្លៃយ៉ាងខ្លាំងជាក់ជាមិនខាន នាពេលអនាគត។

អ្នករស់នៅក្នុងអគារនឹងអាចរីករាយជាមួយនឹងបរិយាកសដ៏អស្ចារ្យតាមរយៈបរិក្ខារអគារដ៏ល្អប្រណីត។ មិនតែប៉ុណ្ណោះ គម្រោងមួយនេះព័ទ្ធជុំវិញដោយបណ្តាស្ថានទូតសំខាន់ៗជាច្រើនដូចជា ស្ថានទូតនៃប្រទេសអូស្រ្តាលី ថៃឡង់ដ៍ ជប៉ុន រុស្សី កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី។

កាន់តែពិសេស គម្រោងមួយនេះក៏ស្ថិតនៅក្បែរទីតាំងទេសចរណ៍សំខាន់ៗដូចជាសារមន្ទីរជាតិ វិមានឯករាជ្យ និងព្រះបរមរាជវាំងផងដែរ។ ចំណែកឯផ្សារទំនើប AEON MALL 1 ផ្សារទំនើប PH ECO MALL ផ្សារទួលទំពូង ផ្សារធំថ្មី ផ្សារទំនើប AEON MALL 3 សាលាអន្តរជាតិ ISPP សាលាអន្តរជាតិហ្សាម៉ាន់ (ផារ៉ាហ្គន់) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏នៅមិនឆ្ងាយពីទីនេះដែរ។

គម្រោង Prince Happiness Plaza មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស និងស្ថិតនៅក្បែរមហាវិថីសម្ដេចហ៊ុនសែន និងផ្លូវ 271 ដែលជាផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងតំបន់សំខាន់ផ្សេងទៀត។ គម្រោងមួយនេះនឹងផ្តល់ជូននូវជម្រើសដ៏ល្អប្រសើរក្នុងការរក្សានិងបង្កើនទ្រព្យរបស់អ្នកជាក់ជាមិនខាន តាមរយៈទីតាំងដ៏ល្អឥតខ្ចោះ៕

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 


ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh
ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖
ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh
ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

 

 

Comments