+855 92 92 1000
Logo
ប្រើ​ធម៌​ក្តៅ​ហើយ ! អាជ្ញាធរ​ខេត្តព្រះវិហារ​ព្រមាន​ចាត់វិធានការ​អ្នក​ចូល​ទន្ទ្រាន​ដី​៥​កន្លែង​នេះ
Updated on: June 3, 2022, 9:00 p.m.
Published on: March 31, 2022, 8:41 a.m.

ប្រើ​ធម៌​ក្តៅ​ហើយ ! អាជ្ញាធរ​ខេត្តព្រះវិហារ​ព្រមាន​ចាត់វិធានការ​អ្នក​ចូល​ទន្ទ្រាន​ដី​៥​កន្លែង​នេះ


រដ្ឋបាល​ខេត្តព្រះវិហារ​បាន​ជូនដំណឹង​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ទៅ​កាន់​ក្រុមហ៊ុន​សម្រាប់​វិនិយោគ​លើ​ដំំ​ណាំ​អំពី ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចូល​ទន្ទ្រាន កាន់កាប់ យ៉ាង​អាណា​ធិ​ប​តេ​យ្យ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រះវិហារ ។

តាម​សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​វិនិយោគ​លើ​ដំណាំ​អំពៅ​ជូន​ក្រុមហ៊ុន​ចំនួន​០៥​ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹង​បន្ត​ថា កន្លង​មក​ក្រុមហ៊ុន​បាន​ដំណើរ​សកម្មភាព​វិនិយោគ​យ៉ាង​រលូន​រហូត​ដល់​ឆ្នាំ​២០១៩​ត្រូវ​បាន​ផ្អាក​សកម្មភាព​វិនិយោគ​ជាប​ណ្ណោះ​អាសន្ន​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វិ​ដ​១៩ សម្រាប់​តែ​មាន​ប្រជាពលរដ្ឋ​ចូល​ទៅ​ទន្ទ្រាន កាន់កាប់ យ៉ាង​អាណា​ធិ​ប​តេ​យ្យ​លើ​ទីតាំង​ដី​វិនិយោគ​ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​ដាំ​ដុះ​កន្លង​មក ។

រដ្ឋបាល​ខេត្តព្រះវិហារ​តាម​រយៈ​សេចក្តីជូនដំណឹង​ខាងលើ​បាន​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​ដី​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព រដ្ឋបាល​ខេត្ត​ដាក់​ចេញ​នូវ​វិធានការ​ដូច​ខាងក្រោម ៖

១- ប្រជាពលរដ្ឋ ឬ​បុគ្គល​រូប​ណា​ដែល​កំពុង​ចូល​មក​ទន្ទ្រាន កាន់កាប់​លើ​ទីតាំង​ដី​វិនិយោគ ត្រូវ​ចាកចេញ និង​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។
២- ចំពោះ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​ដែល​នៅ​តែ​បន្ត​ល្មើស​ចូល​មក​ទន្ទ្រាន កាន់កាប់​លើ​ទីតាំង​ដី​វិនិយោគ​បន្ត​ទៀត រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។
៣- ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​ដែល​ត្រូវ​បាន​ជនខិលខូច​បោកប្រាស់​ថា​ជួល​ដី​ឱ្យ​ស្ថិត​នៅ​លើ​ទីតាំង​វិនិយោគ​ទាំង​០៥​ក្រុមហ៊ុន​នេះ សូម​ផ្តល់​ដំណឹង​មក​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​ត្រូវ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ការ​ខាត​ប្រយោជន៍ ។

 

អត្ថបទដោយ

Comments