+855 92 92 1000
Logo
Updated on: June 6, 2022, 5:05 p.m.
Published on: August 26, 2016, 7:27 a.m.
Realestate News

សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV


ទីផ្សារសេវាកម្មការិយាល័យនៅក្នុងទីក្រុងភ្នំពេញ គឺជាទីផ្សារអចលនទ្រព្យថ្មីមួយនៅកម្ពុជា ដែលមានឥទ្ធិពលខ្លាំងនៅលើ អាជីវកម្មក្នុងស្រុក ដោយសារចំនួនយូនីតនៃការិយាល័យបានចាប់ផ្តើមកើនឡើង ហើយអាចងាយស្រួលក្នុងការរកជួល បាននៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។

លោក Anthony Galliano ជាប្រធានក្រុមហ៊ុន BG Serviced Offices នៅទីក្រុងភ្នំពេញ លើកឡើងពីបទពិសោធន៍ របស់លោកនៅកម្ពុជាថា មុនឆ្នាំ២០១២ ភ្នំពេញគឺមិនមានសេវាកម្មការិយាល័យ នោះទេ។

លោក Galliano បានពន្យល់ថា៖ “ខ្ញុំគិតថាទីផ្សារការិយាល័យបានយកពេលវេលារបស់ខ្លួនដើម្បីយល់ដឹងពីបទពិសោធន៍ ផ្សេងៗប៉ុន្តែនេះជាអាជីវកម្មដ៏អស្ចារ្យមួយ។” លោកបាននិយាយបន្តទៀតថា ឥឡូវនេះមានសេវាកម្មការិយាល័យគឺជាគំរូ អាជីវកម្មមានស្រាប់នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងអ្នកប្រតិបត្តិផ្សេងគ្នាជាច្រើននៅទូទាំងទីក្រុង។

ដំណោះស្រាយទាំងអស់រួមគ្នាតែមួយ៖

គុណសម្បត្ដិមួយដែលបានធ្វើឱ្យសេវាកម្មការិយាល័យនៅភ្នំពេញមានការពេញនិយមគឺភាពងាយស្រួលដែលមិនចាំបាច់នាំយកឧបករណ៍ការិយាល័យផ្សេងៗទាំងអស់ យកមកដំណើរការអាជីវកម្ម ជំនួសមកវិញគ្រប់តម្រូវការចាំបាច់ត្រូវបានរៀប ចំរួចជាស្រេចសម្រាប់អាជីវកម្មរបស់អ្នក។ លក្ខណៈនេះគឺមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មបរទេស ជាពិសេសអាជីវកម្ម ខ្នាតតូចដែលមើលទៅចង់សាកល្បងជាមួយទីផ្សារកម្ពុជាដោយមិនមានការលំបាកក្នុងការផ្ទេរអាជីវកម្មទាំងមូលពីបរទេស។

លោក Galliano បាននិយាយថានេះជាលក្ខណៈល្អប្រសើរពីការរៀបចំទាំងនេះគឺថាអ្នកមិនគ្រាន់តែបង់ប្រាក់សម្រាប់ ការិយាល័យនោះទេ មានន័យថា អ្នកកំពុងចំណាយប្រាក់សម្រាប់ការិយាល័យមួយដែលមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងនៅ ក្នុនោះស្រាប់។

ប៉ុន្តែជាការពិតណាស់អាស្រ័យទៅលំដាប់ថ្នាក់នៃប្រភេទការិយាល័យសំភារៈប្រើប្រាស់ខុសគ្នានឹងត្រូវបានរាប់បញ្ចូល។ ការប្រែប្រួល៖

លោក Galliano បានបញ្ជាក់ថា បច្ចុប្បន្នអ្នកអាចជួលការិយាល័យទំហំចាប់ពី ១០-៤៦ ម៉ែត្រការ៉េ ហើយអ្នកនឹង ចំណាយប្រហែល ២៥$ ទៅ ២៨ $ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មមួយ ហើយគ្រាន់ តែត្រូវការការិយាល័យតូចមួយយូនីតទំហំពី១០ម៉ែត្រការ៉េអាចគ្រប់គ្រាន់សម្រាប់បុគ្គលិកពីរនាក់។ ប៉ុន្តែតម្លៃនៅតែអាចប្រែប្រួល អាស្រ័យលើប្រភេទលំដាប់នៃការិយាល័យដែលអ្នកជ្រើសរើសយក។ បច្ចុប្បន្ននេះមានសេវា កម្មនៃ ការិយាល័យប្រភេទទី៣ (C-Grade) ជាច្រើននៅជុំវិញរាជធានីភ្នំពេញ។

លោក Galliano បានពន្យល់ថានេះគឺដោយសារតែការិយាល័យកម្រិតA មានតម្លៃជួលខ្ពស់ខ្លាំងបើធៀបទៅនឹងបទដ្ឋាន ក្នុងតំបន់។ ប៉ុន្តែដោយសារតែម្ចាស់អចលនទ្រព្យបានយល់ពីអារម្មណ៍របស់អ្នកជួល និងផ្តល់ជូនអត្រាតម្លៃជួលសមរម្យនិង ឥឡូវនេះឃើញថាតម្រូវការមានការកើនឡើងគួរកត់សម្គាល់។

លោកបន្ថែមទៀតថាការិយាល័យកម្រិតB មានតម្រូវការយ៉ាងច្រើនសម្បើមនាពេលបច្ចុប្បន្នព្រោះវាមានគុណភាពល្អជាង កម្រិតC ប៉ុន្តែកម្រិតB នៅតែមានតំលៃសមរម្យ។ ហេតុផលមួយផ្សេងទៀតសម្រាប់ការិយាល័យកម្រិតBមានការពេញ និយមគឺដោយសារតែការផ្គត់ផ្គង់ការិយាល័យកម្រិត B មិនមានច្រើនដូចការិយាល័យកម្រិតCឡើយ។

ជាភស្តុតាងនៃកំណើនខ្លាំងនៃការិយាល័យកម្រិតខ្ពស់ នំាឲ្យសេវាកម្មការិយាល័យនឹងធ្វើឲ្យមានការទាមទារគុណភាពខ្ពស់ ជាងមុន ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងច្រើន។ ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវ ការដែលកំពុងកើនឡើងច្រើន។

ជាការប្រុងប្រយ័ត្នទុកជាមុន លោកGalliano  បានព្រមានថាការិយាល័យកម្រិត C គឺមិនមានបញ្ហាអ្វីទេប៉ុន្តែអ្នក ត្រូវស្វែងរក ម្ចាស់ដីត្រឹមត្រូវ អាចទុកចិត្តបាន ដែលអាចពិភាក្សាអំពីលក្ខខណ្ឌជាមួយពួកគេបានងាយស្រួល។ ដោយសារការិយាល័យ កម្រិត Cគឺជាការរិយាល័យថ្នាក់ទាប ទើបម្ចាស់កម្មសិទ្ធិមិនសូវផ្តល់ការយកចិត្តទុកដាក់ច្រើន។

ការជួល ធៀបនឹង ការធ្វើជាម្ចាស់:

នៅពេលសួរអំពីការអភិវឌ្ឍដែលបច្ចុប្បន្នត្រូវបានកំណត់ទិសដៅលើប្រភេទវិញ្ញាបនបត្រកម្មសិទ្ធិកាន់កាប់ការិយាល័យដើម្បីអាចផ្តល់ជូននូវឱកាសសម្រាប់អ្នកស្រុក និងវិនិយោគិនបរទេសធ្វើជាម្ចាស់ការិយាល័យ លោក Galliano បាននិយាយ ថាវាជាគំនិតចម្លែកមួយដោយសារតែវាមិនអាចបម្រើផលប្រយោជន៍ល្អបំផុតរបស់ម្ចាស់អាជីវកម្មនោះទេ។

លោកពន្យល់ថា នេះអាចបង្កឱ្យមានការលំបាកក្នុងការផ្ទេរពីការិយាល័យមួយទៅមួយទៀត ជាពិសេសសម្រាប់ការពង្រីក ឬការច្របាច់បញ្ចូលគ្នា។ លោកបានលើកឡើងថា “អ្នកមិនចង់ត្រូវបានជាប់ឈ្មោះជាម្ចាស់ទ្រព្យសម្បត្តិ ដែលអ្នក ត្រូវចំណាយឲ្យអចលនទ្រព្យនោះរាល់ខែ "ពីព្រោះអ្នកនឹងចំណាយបន្ថែមលើអាជីវកម្មរបស់អ្នកលើថ្លៃជួលនេះ។ លោកបាន បញ្ជាក់ថាទោះបីវាប្រហែលជាមានសក្តានុពលមួយចំនួន  នៅពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចដែលកំពុងតែមាននេះ មិនមានន័យ អ្វីសម្រាប់លោកនោះទេ។

ករណីនេះគ្មានបញ្ហាអ្វីនោះទេ មានការរំពឹងទុកច្បាស់លាស់មួយនៃការបន្តកើនឡើងសម្រាប់វិស័យការិយាល័យនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ ដោយសាររាជធានីភ្នំពេញនៅតែបន្តទាក់ទាញការបណ្តាក់ទុនអាជីវកម្មថ្មីៗបន្ថែមទៀតពីបរទេស។

ស្វែងយល់ពីទស្សនៈវិស័យនៃពាណិជ្ជកម្មការិយាល័យនាពេលចុងក្រោយនៅក្នុងរបាយការណ៍ឆមាសទី១ឆ្នំា២០១៦របស់ Knight Frank !

Comments