+855 92 92 1000
Logo
រស់និយមតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ ជាមួយលោក Anthony Galliano
Updated on: June 6, 2022, 5:05 p.m.
Published on: August 17, 2016, 3:20 p.m.
Realestate News

រស់និយមតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ ជាមួយលោក Anthony Galliano


រាជធានីភ្នំពេញគឺជាតំបន់តូចមួយដែលត្រូវបានកត់សម្គាល់ជាមួយនឹងភាពខុសប្លែកគ្នានៃវប្បធម៏ចម្រុះ។ នេះជាចំណុចមួយដែលធ្វើឱ្យទីក្រុងនូវមានភាពល្អប្រសើរព្រមទាំងមានការស់នៅដ៏សម្បូរបែប ដែពោពេញទៅដោយគុណតម្លៃ។ ហើយបើយោងតាមប្រធានគ្រប់គ្រងក្រុមហ៊ុនវិនិយោគកម្ពុជា លោក Anthony Galliano លើកឡើងថាការងើបឡើងនៃមនោគមនវិជ្ជា ការរៀបចំរចនាសម្ព័ន្ធ និងទំនៀមទំលាប់ប្រពៃណីគឺត្រូវបានគេអង្កេតឃើញថា ជាចំណុចល្អបំផុតសម្រាប់អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេនៃរាជធានីភ្នំពេញ។

មានចំណុចច្រើនដែលអ្នកអាចមើលឃើញ ក៏ដូចជាសកម្មភាពជាច្រើននៅក្នុងតំបន់នេះ  លោក Galliano បានរៀបរាប់ត្រួសៗក្នុងអំឡុងពេលសំភាសន៍ជាមួយ Realestate.com.kaTV ក្នុងពេលថ្មីៗ។

ទេសភាពដែលគួរឲ្យទាក់ទាញអារម្មណ៍៖

សូមស្រមៃគិតអំពីការជះពន្លឺនៃព្រះអាទិត្យទៅក្នុងទន្លេ នៅទិសខាងលិច គ្រប់ទូកទេសចរណ៍តូចៗទាំងអស់បានឆ្លងកាត់នៃពន្លឺនោះ ឬអ្នកអាចមើលឃើញពន្លឺដ៏ស្រស់ស្អាតនោះពីបង្អួចរបស់អ្នក! នោះគឺពិតជារូបភាពដ៏អស្ចារ្យរបស់តំបន់មាត់ទន្លេ នេះជាការពណ៌នារបស់លោក Galliano ។

ការរស់នៅទីនេះមានន័យថាអ្នកនឹងអាចទទួលបានភាពកក់ក្តៅពីពន្លឺថ្ងៃពណ៌មាស ហើយអាចស្រូបយកទេសភាពស្រស់ស្អាតទាំងអស់ដែលនៅជុំវិញខ្លួនអ្នក ដែលរួមបញ្ចូលទាំងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ អ្នកអាចមើលឃើញទេសភាពស្ថាបត្យកម្មចម្រុះ និងទេសភាពដែលបានទទួលរងឥទ្ធិពល ដោយសម័យកាលផ្សេងគ្នា។

នៅគ្រប់ទីកន្លែងនៅតំបន់មាត់ទន្លេដែលអ្នកធ្វើដំណើរ អ្នកនឹងមើលឃើញនូវទេសភាពប្លែកៗទាក់ចំណីចក្ខុរបស់អ្នក។ ការប្រារព្ធកម្មវិធីបុណ្យផ្សេងៗ៖

គេនិយាយថាអ្នកអាចរៀបរាប់យ៉ាងច្រើនពីទីកន្លែង និងទំនៀមទំលាប់របស់មនុស្សរស់នៅក្នុងតំបន់នោះបាន តាមរយៈប្រភេទពិធីបុណ្យ ប្រពៃណីដែលពួកគេប្រារព្ធធ្វើ។ ហើយមាត់ទន្លេរបស់ទីក្រុងភ្នំពេញពិតប្រាកដណាស់មានពិធីបុណ្យប្រពៃណីជាច្រើនដែលប្រារព្ធនៅទីនោះ។

លោក Galliano បានពន្យល់ថាអ្នកមានផលប្រយោជន៍ដែលអ្នកអាចទទួលយកបាន ប្រសិនបើអ្នករស់នៅក្នុងតំបន់នេះ ដោយសារអ្នកស្ថិតនៅចំកណ្តាលនៃព្រឹត្តិការណ៍ទាំងអស់នេះ។ ប៉ុន្តែប្រហែលជាពិធីបុណ្យដែលល្អបំផុតរបស់កម្ពុជាដែលអ្នកអាចចូលរួមគឺ បុណ្យអ៊ំុទូក អកអំបុកនិងសំពះព្រះខែ ម្យ៉ាងវិញទៀត ពិធីបុណ្យនេះជាការបង្ហាញ និងស្វាគមន៍ទៅដល់វដូវនេសាទ។ ក្នុងអំឡុងពេលនេះ អ្នកអាចមានមើលពិធីប្រណាំងទូកប្រចាំឆ្នាំ ដែលពិធីនេះនៅទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់ និងភ្ញៀវទេសចរអន្តរជាតិ។

ទីតាំងដែលមានភាពស្រួល៖

នៅតំបន់មាត់ទន្លេគឺជាទីតាំងដ៏ងាយស្រួលនៅជិតតំបន់ពាណិជ្ជកម្មនៃទីក្រុង។ កត្តានេះធ្វើឲ្យមាន ភាពងាយស្រួលបំផុតសម្រាប់កម្មករ និងសម្រាប់គ្រួសារក្នុងការធ្វើដំណើរជុំវិញទីក្រុង ដោយមិន មានក្តីបារម្មណ៍ពីកំណើននៃការកកស្ទះចរាចរនៅក្នុងក្រុង។ហើយក៏នៅជិតកន្លែងសេវាកម្មដូចជា សាលារៀន មន្ទីរពេទ្យ និងហាងលក់គ្រឿងទេស។ អ្នករស់នៅក្នុងតំបន់នោះអាចធ្វើជាសាក្សីបាន នៅពេលអ្នកធ្វើដំណើរទៅផ្នែកនេះនៃប្រទេសកម្ពុជា មានចំណុចតិចតួចដែលត្រូចសួរពីថែមទៀត បាន។ អ្វីដែលប្រហែលជាអ្នកត្រូវការគឺនៅទីនោះ។

អាហារដ៏មានឱជារស៖

ដោយសារនៅតំបន់នេះគឺជាកន្លែងបង្កើនចំនួននៃជនបរទេសច្រើនឡើង ក៏មានភោជនីយដ្ឋានជាច្រើនដែលបំរើសេវាកម្មម្ហូបអាហារជុំវិញពិភពលោក ដែលមានម្ហូបដូចជាប្រទេសអាឡឺម៉ង់ អ៊ីតាលី បារាំង កាណាដា សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងសូម្បី តែអូស្រ្តាលី។ ដូចនេះ ការជ្រើសរើសម្ហូប អាហារមិនមែនជាបញ្ហាទៀតទេ ដោយសារតែមានសេវាកម្មផ្តល់ជូនយ៉ាងច្រើន។

សិក្សាបន្ថែមទៀតពីគុណសម្បត្តិនៃការរស់នៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ នៅក្នុងរបាយការណ៍ផ្សេងទៀតរបស់កម្មវិធី Realestate.com.khTV

តំបន់មាត់ទន្លេទីក្រុងភ្នំពេញគឺពិតជាទីតាំងមួយល្អបំផុតសម្រាប់រស់នៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងឆ្នាំកន្លងមក ធានាឲ្យមានកន្លែងរស់នៅរបស់អ្នកប្រកបដោយ សេចក្តីសុខ និងផាសុកភាព ជាមួយក្រុមគ្រួសាររបស់អ្នក!

ចូលមើលពី អចលនទ្រព្យសម្រាប់ជួលនៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ ឥឡូវនេះ! ឫប្រសិនបើចង់ទិញអចលនទ្រព្យ? សូមើល អចលនទ្រព្យសម្រាប់លក់នៅតាមមាត់ទន្លេនៃ ទីក្រុ ភ្នំពេញ ឥឡូវនេះ!  

 

Comments