+855 92 92 1000
Logo
លំនៅដ្ឋាន ប្រណិតមុខមាត់ថ្មីរបស់ទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:06 p.m.
Published on: March 24, 2016, 6:30 a.m.
Realestate News

លំនៅដ្ឋាន ប្រណិតមុខមាត់ថ្មីរបស់ទីក្រុងភ្នំពេញ


លំនៅដ្ឋាន ប្រណិតមុខមាត់ថ្មីរបស់ទីក្រុងភ្នំពេញ ពីមួយឆ្នំាទៅមួយឆ្នំាទីក្រុងភ្នំពេញបានផ្លាស់ប្តូរមុខមាត់របស់ខ្លួនគួរឲ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធ អគារពាណិជ្ជកម្មខ្ពស់ៗ ជាពិសេសលំនៅដ្ឋានប្រណិតៗជាច្រើនបានកំពុងរីកដុះដាល ដែលសាកសម្យបំផុតជាមួយមនុស្សសម័យថ្មី និងបរិបទរស់នៅប្រកបដោយភាពស៊ីវិល័យរបស់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ condo-family ការរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញបានកំពុងតែទាមទារនូវភាពទាន់សម័យ ភាពឯកជន និងការរស់នៅប្រកបដោយភាពប្រណិត។ ជាក់ស្តែងគម្រោងលំនៅដ្ឋានជាច្រើនបាន ចាប់ដំណើរការលក់ជាផ្លូវការ ក៏ដូចជាកំពុងតែចាប់ដំណើរការសាងសង់ ហើយលំនៅដ្ឋានទំាង នោះសុទ្ធតែស្ថិតនៅលើទីតំាងល្អៗ ចំណែកឯការរចនាម៉ូតផ្ទៃខាងក្នុងនៃលំនៅដ្ឋានទៀតសោធក៏មានការច្នៃប្រឌិតខ្ពស់ផងដែរ ចំណុចទំាងនេះទាមទារឲ្យម្ចាស់គម្រោងទំាងនោះត្រូវតែមាន ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារអចលទ្រព្យក្នុងប្រទេសកម្ពុជា។ លំនៅដ្ឋាន ប្រណិតដែលរួមមាន ផ្ទះបុរី ផ្ទះវីឡា អគារខុនដូ ដែលជាតម្រូវការរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ ជាក់ស្តែងមានគម្រោងធំៗដែលមានលំនៅដ្ឋានសម្រាប់ដាក់លក់ឬជួលដូចជា៖​ គម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មនៅទីក្រុងរណបកោះពេជ្រ គម្រោងទីក្រុងអូឡំាព្យា (Olympia City) Embassy Residences​Embassy Central ក៏ដូចជាមាននៅគម្រោងជាច្រើនទៀតផងដែរ។ ក្រលេកមើល លំនៅដ្ឋាន ប្រណិតៗទំាងនោះវិញ យើងចាប់អារម្មណ៍ថាអគារខុនដូខ្ពស់ៗក៏មានការកើនឡើងផងដែរ តើនេះជាបែបផែនរស់នៅថ្មីរបស់ប្រជាជនកម្ពុជាឬ? “ចំនួនភ្ញៀវទិញ លំនៅដ្ឋាន ក៏ដូចជាស្នើប្រាក់កម្ចីសម្រាប់ទិញផ្ទះប្រភេទខុនដូមានចំនួនច្រើនគួរឲ្យកត់សម្គាល់ មានទំាងភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស។ ប្រជាជនក្នុងស្រុកគិតថាមានភាពងាយស្រួសរស់នៅជាពិសេសពួកគាត់ចង់សាកល្បងរស់នៅក្នុងផ្ទះប្រភេទនេះ តម្លៃអាចទទួលយកបាន ដែលសំខាន់អគារខុនដូភាគច្រើនមានទីតំាងនៅទីប្រជុំជន។ ចំណែកជនបរទេសគាត់ទិញសម្រាប់វិនិយោគ និងសម្រាប់ស្នាក់នៅ” នេះជាសំដីរបស់ កញ្ញា ហេង ស្រីនាងមន្រ្តីឥណទានផ្នែក លំនៅដ្ឋាន របស់ ធនាគារ កាណាឌីយ៉ា។ មុខមាត់ថ្មីនៃទីក្រុងភ្នំពេញគឺជាការរីកដុះដាលនៃ លំនៅដ្ឋាន ដ៏ទាន់សម័យប្រចំាទីក្រុង ចង្ខុវិស័យរបស់អ្នកវិនិយោគទុនគឺបានសម្លឹងទៅថ្ងៃខាងមុខ នៃបរិបទរស់នៅរបស់ប្រជាជន កម្ពុជា ដែលទាមទារនូវស្តង់ដាររស់នៅខ្ពស់ ប្រជាជនកម្ពុជាដែលមានវ័យកណ្តាលស្មើនឹង 38.9% នៃប្រជាជនសរុប ដូច្នេះជីវិតរស់នៅរបស់ពួកគាត់គឺមានភាពទាន់សម័យ និងការទាមទារខ្ពស់ កញ្ញា សម្បត្តិ ចាន់ពិសី មន្រ្តីផ្នែកលក់ប្រចំាគម្រោង Diamond One បាននិយាយថា “ប្រជាជនកម្ពុជាបច្ចុប្បន្នមានការចាប់អារម្មណ៍លើ លំនៅដ្ឋាន ប្រណិតៗដូចជា ខុនដូជាដើមពួកគាត់គិតថានេះជារសនិយមថ្មីក្នុងពេលបច្ចុប្បន្ន ចំណែកជនបរទេសដែលចាប់អារម្មណ៍ លំនៅដ្ឋាន ប្រណិតៗមានដូចជា ជនជាតិម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និង ចិន ជាដើម។ លោក ពិន ពិសី ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយ បានទិញផ្ទះប្រភេទខុនដូមួយបាននិយាយថា “ខ្ញុំបានទិញផ្ទះប្រភេទខុនដូបានរយៈពេលពីឆ្នំានៅជិតវត្តសន្សំកុសល្យដោយការបង់រំលោះជាមួយធនាគារ ហើយខ្ញុំដូចជាមិនសូវចាប់អារម្មណ៍លើការលក់ដូរដើម្បីចំណេញអ្វីនោះទេ ខ្ញុំចូលចិត្តបរិយាកាសរស់នៅបែបនេះវាមានសុវត្តិភាព និងមានភាពឯកជនផ្ទាល់ខ្លួន”។ ការសម្របខ្លួនយ៉ាងលឿនជាមួយនឹងការរស់នៅក្នុងភាពប្រណិតទាន់សម័យបែបនេះ ជាពិសេសការរស់នៅក្នុង លំនៅដ្ឋាន ប្រភេទខុនដូ អាចនិយាយបានថានេះជាលក្ខខណ្ឌរស់នៅដ៏សមស្រប និងថ្មីស្រឡាងសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះផងដែរ លោក រស់ស្ត្រា ធិបតីជាអ្នករស់នៅក្នុងខុនដូបានបន្ថែមទៀតថា “ខ្ញុំរស់នៅក្នុង Rose Condo ប្រហែលជាង2ឆ្នំា ហើយការរស់នៅប្រកបដោយផាសុខភាព សុវត្ថិភាព មានទីតំាងដ៏ល្អដែលស្ថិតនៅទីប្រជុំ់ជន ជាពិសេសវាមានភាព​ឯកជន និងមានសេវាជាច្រើនរួមគ្នានៅក្នុងអគារខុនដូ ដូចជា៖ ផ្សារទំនើប ក្លឹបហាត់ប្រាណ និងអាងហែលទឹក ស្នាក់នៅខុនដូពិតជាមានភាពងាយស្រួល”។
NEED A CONDO?

Comments