+855 92 92 1000
Logo
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
Updated on: June 7, 2022, 3:14 a.m.
Published on: August 26, 2016, 12:02 p.m.
Realestate News

របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត


developmentland

ក្រុមហ៊ុន Knight Frank បានទើបតែបង្ហាញពីសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីដ៏ខ្លាំងនៅតំបន់អាស៊ី សម្រាប់ ពាក់កណ្តាលទីមួយឆ្នាំ ២០១៦។ ក្នុងតារាងសន្ទស្សន៍មានបង្ហាញពីតម្លៃដីសម្រាប់ សាងសង់លំនៅ ដ្ឋាន (ដីប្រើ សម្រាប់សាងសង់អាផាតមេន ឫខុនដូ) ដីសម្រាប់ការិយាល័យ ពាណិជ្ជកម្ម និងការិយាល័យ និងដីសម្រាប់អភិវឌ្ឍន៍ដែលមានតម្លៃថ្លៃនៅក្នុងទីក្រុង សំខាន់ៗចំនួន ១៣ នៅតំបន់អាស៊ាន។

តម្លៃដីខ្ពស់នៅទីក្រុងភ្នំពេញបានបង្ហាញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ទៅមិញ។

phnom penh land price index KF

របាយកាណ៍បញ្ជាក់ថា សន្ទស្សន៍តម្លៃដីលំនៅដ្ឋានខ្ពស់នៅទីក្រុងភ្នំពេញ បច្ចុប្បន្នគឺ ៥.៨% នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ យឺតជាងធៀបទៅនឹងពាក់កណ្តាល ទីមួយឆ្នាំ ២០១៥ ដែលពេលនោះគឺ ខ្ពស់ដល់ ១៦.២%។ កំណត់សម្គាល់នេះ ជាការធ្លាក់ចុះនូវតម្លៃនៃដីលំនៅ ដ្ឋាន ដ្ឋាននៅក្នុងទីក្រុង។

ដីការិយាល័យដែលមានតម្លៃថ្លៃបង្ហាញក្នុងរបាយការណ៍ស្រដៀងគ្នាថាមានការធ្លាក់ចុះ។ នៅក្នុងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០១៦ សន្ទស្សន៍តម្លៃដីនៅភ្នំពេញមាន ៥.៦% ធៀបទៅ ១៤.៨% ពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ តម្លៃមិនបានធ្លាក់ចុះទេ ប៉ុន្តែគ្រាន់តែអត្រានៃការកើនឡើងយឺត។តាមតារាងបង្ហាញថាតម្លៃកើន ឡើងសម្រាប់ពាក់កណ្តាលទីមួយនៃឆ្នាំ (កំណើន ៥.៨% សម្រាប់លំនៅដ្ឋាន)និងតម្លៃកើនឡើង អំឡុងឆ្នាំទៅមិញ - ដល់ខែមិថុនាឆ្នាំមុន ដូច្នេះតម្លៃកើនឡើងពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ (១៦.២% សម្រាប់លំនៅដ្ឋាន)។ ដូច្នេះ ប្រសិនបើយើងទ្វេរជាពីរដងនៃ ៥.៨% ផ្តល់ជាការចង្អុលបង្ហាញមួយនៃកំណើនតម្លៃក្នុងឆ្នាំ ២០១៦យើងនឹងទទួលបាន ១១.៦%។ ដូច្នេះ នេះនៅ តែជាកំណើនល្អមួួយ ប៉ុន្តែវាបានបង្ហាញថាទីផ្សារកំពុងធ្លាក់ចុះយឺតៗ តែមិនធ្លាក់ចុះទេ (កំណើន ១១.៦% ធៀបជាមួយកំណើន ១៦.២%)។ លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន Knight Frank Cambodia លើកឡើងថា “ទោះបីជាទីក្រុងភ្នំពេញនៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងចំនួន៤ ដែលមានកំណើនតម្លៃដីខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទាំងដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម តួលេខសម្រាប់ពាក់កណ្តាលទីមួយឆ្នាំ ២០១៦ បង្ហាញថាអត្រាកំណើនយឺតដែលជាផ្នែកមួយ អាចចូលរួមធ្វើឲ្យមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការក្នុងរយៈពេលខ្លី ដែលបានជះឥទ្ធពល លើតម្រូវការដីធ្លីក្នុង ទីតាំងសំខាន់ៗ។ ទោះជាយ៉ាងណា  ខណៈ ពេលដែលអត្រានៃកំណើន នៅក្នុងកម្រិតមធ្យម តម្លៃដី នៅតែសង្ឃឹមថាទទួលបានតួលេខនៃកំណើនទេ្វរដងក្នុងអំឡុងឆ្នាំ ២០១៦ ហើយយើងបន្តមើល ឃើញការវិនិយោគហូរចូលមកប្រទេសកម្ពុជា។” ការប្រែប្រួល នៅក្នុងទីក្រុងភ្នំពេញទាំងនេះបង្ហាញ ពីការចុះត្រជាក់ក្នុងតំបន់។  របាយណ៍ការណ៍បានលម្អិតថា ទំហំនៃការវិនិយោគក្នុងការភិវឌ្ឍន៍ដីធ្លីនៅក្នុងអាស៊ីទាំងមូល គឺដូច គ្នាទៅនឹងអំឡុងឆ្នាំ ២០១៥។ សន្ទស្សន៍តម្លៃលំនៅដ្ឋានថយចុះ ១.៩% នៅក្នុងតំបន់ ធៀបទៅនឹង ២.៨%  ក្នុងពាក់កណ្តាលឆ្នាំមុន។ ទោះជាយ៉ាងណាដីអភិវឌ្ឍន៍ការិយាល័យកើនឡើង ៣ ចំណុច ពី ១.៩% ទៅ២.៨%។ ចង់សិក្សាបន្ថែមទៀត ពីរបាយការណ៍ចុងក្រោយបង្អស់ ការសិក្សាពីទីផ្សារជាមួយ Knight Frank  Cambodia  

Comments