+855 92 92 1000
Logo
កុំខកខានចូលរួមក្នុងកម្មវិធីពិភាក្សាអំពីទស្សនវិស័យ និងទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០១៦
Updated on: June 6, 2022, 5:05 p.m.
Published on: November 28, 2016, 2:40 a.m.
Realestate News

កុំខកខានចូលរួមក្នុងកម្មវិធីពិភាក្សាអំពីទស្សនវិស័យ និងទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០១៦


Horizontal-Ribbon-Advertorial

vtrust

ការអភិវឌ្ឍន៏វិស័យលំនៅដ្ឋាននៅទីក្រុងភ្នំពេញជាវិស័យមួយដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារអចលនទ្រព្យ ហើយការស្រាវជ្រាវថ្មីៗនេះបានបង្ហាញឱ្យឃើញថាបច្ចប្បន្នមានការអភិវឌ្ឍន៏លំនៅដ្ឋានជាង៤០០ កំពុងតែត្រូវបានអភិវឌ្ឍន៏ក្នុងរាជាធានីភ្នំពេញ។

ការផ្គត់ផ្គង់នេះកំពុងតែរីកចម្រើនយ៉ាងខ្លាំងដោយសារតែកំណើនចំនួនប្រជាជនក្នុងស្រុក និងគ្រួសារមានន័យថាវិស័យនៃតម្រូវការលំនៅដ្ឋាននេះត្រូវបានគេព្យាករណ៏ថាមានប្រហែលជា១៣,០០០យូនីតជារៀងរាល់ឆ្នាំក្នុងទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុន VTrust Appraisal Co., Ltd. បានធ្វើការស្រាវជ្រាវមួយទាក់ទងនឹង “របាយការណ៍នៃទស្សនវិស័យ និងទីផ្សារលំនៅដ្ឋានក្នុងឆ្នាំ២០១៦នៅទីក្រុងភ្នំពេញ” លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូេវបានបង្ហាញជាសាធារណនៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

លទ្ធផលនៃការស្រាវជ្រាវទីផ្សារនេះនឹងត្រូវបានបង្ហាញក្នុងការពិភាក្សាដោយផ្ដល់នូវព័ត៌មានល្អៗសម្រាប់ចូលរួម អ្នកអាជីពសំណង់ និងអចលនទ្រព្យធនាគារកម្ចីទិញផ្ទះអ្នកអភិវឌ្ឍន៏វិនិយោគិន និងអ្នកបង្កើតគោលការណ៏របស់ក្រុមហ៊ុន។

គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh មានមោទនភាពធ្វើជាដៃគូគាំទ្រផ្សាព្វផ្សាយក្នុងកម្មវិធីនេះ។ របាយការណ៏ទស្សនវិស័យ និងទីផ្សារលំនៅដ្ឋានឆ្នាំ២០១៦ក្នុងទីក្រុងភ្នំពេញ៖
កាលបរិច្ឆេទ៖
ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ៨:០០am–៤:០០pm
ទីតំាង៖
សណ្ឋាគារភ្នំពេញ(មហាវិថីព្រះមុនីវង្ស)
វាគ្មិន៖
Mr. Sim Hoy Chhoung, C.E.O, VTrust Appraisal Co., Ltd. Mr. Hoem Seiha, Director of Research, VTrust Appraisal Co., Ltd. Dr. Sopon Pornchokchai, Ph.D., D.FIABCI, CRS, MRICS, and president of AREA
Mr. Chrek Soknim, CEO of Century 21 Mekong
ហេតុផលដែលត្រូវចូលរួម៖

ចំនួនស្ថិតិផ្សេងៗ សូចនាករ និងព័ត៌មានទាក់ទងនឹងទីផ្សារលំនៅដ្ឋានដែលមានសារសំខាន់សម្រាប់អ្នកអភិវឌ្ឍន៏ ធនាគារ អ្នកលក់អចលនទ្រព្យ អ្នកបង្កើតគោលការណ៏ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនដទៃៗទៀត។

តម្លៃចូលរួម៖

តម្លៃចូលរួមក្នុងម្នាក់គឺ១៩៣ដុល្លារ(មានរយៈពេលត្រឹមតែថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ប៉ុណ្ណោះ) ដោយផ្ដល់នូវសម្ភារៈសិក្សា និងអាហារថ្ងៃត្រង់។ តម្លៃជាធម្មតាគឺ ២៣៧ ដុល្លារក្នុងម្នាក់។

ភាសា៖
ភាសាអង់គ្លេសជាមួយការបកស្រាយជាភាសារខ្មែរ ទាញយកកម្មវិធីទាញមូល
មាតិកា
  • Historical and Cumulative Supply of Phnom Penh Housing, by year since 2000ប្រវត្តិ និងកំណើននៃការផ្គត់ផ្គង់លំនៅដ្ឋានចាប់ពីឆ្នំា២០០០
  • ការផ្គត់ផ្គង់លំនៅដ្ឋានក្នុងទីក្រុងភ្នំពេញក្នុងឆ្នំា២០១៦
  • ការផ្គត់ផ្គង់នៃប្រភេទលំនៅដ្ឋាន ទីតាំង តំបន់ និងអ្នកអភិវឌ្ឍន៏
  • ប្រតិបត្តិការទីផ្សារ ចំនួននៃយូនីតដែលបានលក់ ប្រភេទលំនៅដ្ឋានដែលបានលក់ ទីតាំង អ្នកអភិវឌ្ឍន៏
  • តម្រូវការក្នុងតំបន់ និងលទ្ធផលនៃការស្រាវជ្រាវលំនៅដ្ឋានដែលមានតម្លៃសមរម្យ
  • ផែនទីនៃគម្រោងអភិវឌ្ឍន៏ក្នុងក្រុងភ្នំពេញ
  • ការលក់ និងអណុបាតនៃការរក្សាទុក
  • ចំនួននៃយូនីតដែលបានលក់ក្នុងឆ្នាំ២០០០
  • ប្រភេទតម្លៃដែលបានលក់ ទីតាំង និងការវិភាគតម្លៃប្រចាំត្រីមាស
  • អត្រាកំណើនទីផ្សារ
  • អត្រាកំណើន
  • ទស្សនទីផ្សារលំនៅដ្ឋានក្នុងឆ្នាំ២០១៧
  • ការសង្ខេបអំពីឧស្សាហកម្ម និងការផ្ដល់អនុវសាសន៏
 
Contact Information:

Ms. Chhoeurn Sonita, General Manager, Entrepreneur Consulting,  Tel: (855)-12-90-63-40/ (855)-86-777-734/ (855)12642466 | email: entrepconsulting@gmail.com hsrealestateconference@gmail.com | Website: hmor-pp.weebly.com | office: #113 (Parkway Square), 2nd floor, Mao Tse Tung Blvd, Tuol Svay Prey 1, Phnom Penh, Kingdom of Cambodia

borey-ads-580-x-90-khmer

Comments