+855 92 92 1000
Logo
Smart City seminar by EuroCham
Updated on: June 6, 2022, 5:02 p.m.
Published on: June 26, 2019, 1:44 a.m.

កម្ពុជា​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ចាំ​បាច់​​​ក្នុង​ការ​ផ្លាស់ប្តូរ​​ទៅ​​​ជា​ទី​ក្រុង​ឆ្លាតវៃ


កិច្ចពិភាក្សាស្ដីអំពីការអភិឌ្ឍគម្រោងទីក្រុងឆ្លាតវៃនៅកម្ពុជា

កម្ពុជា​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ធ្វើ​ការ​អភិវឌ្ឍទី​ក្រុង​ ហើយ​​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ចាំ​បាច់​​​ក្នុង​ការ​ផ្លាស់ទៅ​​​ជា​ទី​ក្រុង​ឆ្លាត​វៃ​។ នេះ​បើយោង​តាម​អ្នក​ជំ​នាញ​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ពិ​ភា​ក្សា​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

កិច្ច​ពិ​ភា​ក្សា​ទាក់​ទង​នឹង​ ទី​ក្រុង​វៃឆ្លាត និង​អនាគត​នៃ​ការ​អភិវឌ្ឍ​ទី​ក្រុង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ភ្នំពេញ ដែល​ជា​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​គ្រប់​គ្រង​អចល​ន​ទ្រព្យ CBRE ក្រុម​ហ៊ុន​ប្រឹក្សា​វិនិយោគ DFDL និង​ ក្រុម​ហ៊ុន​ផ្នែក​សំ​ណង់ Archetype។​

លោក Guillaume Massin សហ​អគ្គ​នាយក​ក្រុម​ហ៊ុន DFDL Cambodia បាន​លើកឡើង​នៅ​ក្នុង​កិច្ច​ពិ​ភា​ក្សា​ថា​ទី​ក្រុង​ភ្នំពេញ​គឺ​ជា​ទី​ក្រុង​ដែល​មាន​ការ​អភិវឌ្ឍ​លឿន​រហ័ស និង​ត្រូវ​បាន​ផ្លាស់​ប្តូរជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏​រស់​រវើក​មួយ។

លោក​លើក​ឡើង​ថា​៖​ «​កាល​ពី​១០ ឆ្នាំ​មុន យើង​ស្ទើរ​តែ​មិន​ដែល​ស្រ​មៃ​ផង​ថា សំ​ណង់​ផ្សារ​ទំ​នើប​ធំៗ និង​អគា​ខ្ពស់​ៗ​នឹង​លេច​រូប​រាង​ដូច​ពេល​នេះ»។ លោក​បន្ត​ថា ការ​អភិវឌ្ឍ​គម្រោង​​ថ្មី​ និងការ​សាង​សង់​អាកាសយាន្ដ​ដ្ឋាន​អន្តរជាតិ​ថ្មី​ជា​ដើម សុទ្ធ​សឹង​ធ្វើ​តាម​គោល​គំ​និត​ទី​ក្រុង​ឆ្លាត​វៃ។ ​

លោកបញ្ជាក់​ថា​៖​«​វា​នឹង​មាន​គម្រោង​ច្រើន​ទៀត​ចូល​មក ប៉ុន្តែ​កម្ពុ​ជា​ត្រូវ​តែ​ខិត​ខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រដំ​ប្រ​សង​នឹង​ប្រ​ទេស​ផ្សេង។ ខ្ញុំ​គិត​ថា​ កម្ពុជា​មាន​ភាព​ប្រ​កួត​ប្រ​ជែង​ទាក់​ទង​នឹង​ការ​រៀប​ចំ​ទី​ក្រុង​»។

តើអ្វីទៅជាទីក្រុងឆ្លាតវៃ?

ទី​ក្រុង​ឆ្លាត​វៃ គឺ​ជា​ការ​អភិវឌ្ឍទី​ក្រុង​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ ដើម្បី​កត់​សម្គាល់​ពី​បញ្ហា​ដូច​ជា កង្វះ​ខាត​ផ្ទះ ការ​ស្ទះ​ចរា​ចរណ៍ និង​ ការ​ប៉ះ​ពាល់​បរិ​ស្ថាន​។

ទី​ក្រុង​ភ្នំពេញ បាត់​ដំ​បង និង​ សៀម​រាម ត្រូវ​បាន​ជ្រើ​ស​រើ​ស​ជា​ទី​ក្រុង​សម្រាប់​បណ្តាញ​ទី​ក្រុង​ឆ្លាត​វៃ​អា​ស៊ាន។ ទីក្រុង​ទាំង​បី​នេះ​បាន​ទទួល​ជំ​នួញ​ពី​រដ្ឋា​ភិ​បាល​ជប៉ុន​ ដើម្បី​អភិវឌ្ឍគម្រោង​រៀប​ចំ​ទី​ក្រុង។

ក្រៅពី​គម្រោង​ថ្នាក់​ជាតិ គម្រោង​អភិវឌ្ឍន៍​ឯក​ជន​មួយ​ចំ​នួន​ក៏​កំពុង​តម្រង់​ទិ​ស​ការ​អភិវឌ្ឍ​ស្រប​តាម​គោល​ការណ៍​បណ្តាញ​ទី​ក្រុង​ឆ្លាត​វៃ​អា​ស៊ាន​ដែរ។ ទី​ក្រុង​ទាំង​នោះ​មាន​ដូ​ច​ជា៖ ទីក្រុង​រណប​ជ្រោយ​ចង្វារ របស់​ក្រុម​ហ៊ុន​ អូ​ស៊ី​អាយ​ស៊ី និង​ ទី​ក្រុង​រណប​ អ៊ីង ស៊ី​ធី ដែល​អភិវឌ្ឍន៍​ដោយ​ក្រុម​ហ៊ុន អ៊ីង​ គ្រុប។

លោក សេង វណ្ណៈ នាយក​រដ្ឋ​បាល​សា​លា​រាជ​ធា​នី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ពិ​ភា​ក្សា​ថា ការ​លើក​តម្លើន​គុណ​តម្លៃ ទី​ក្រុង​វៃ​ឆ្លាត​គឺ​ជា​ការ​ល្អ ប៉ុន្តែ វា​មាន​បញ្ហា​ច្រើន​ណាស់​ដែល​ត្រូវ​ប្រ​ឈម​។

ក្នុង​ចំ​ណោម​បញ្ហា​ប្រ​ឈម​ធំៗ លោក វណ្ណៈ​ លើក​ឡើង​ថា​ការ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ក្នុង​ចំ​ណោម​ប្រ​ជា​ជនកម្ពុជា និង​ជួយ​ឲ្យ​ពួក​គេ​យល់​ពី​ការ​ផ្លាត់​ប្តូរ និង​របៀប​នៃ​រស់​នៅ​ក្នុង​ទី​ក្រុង​វៃ​ឆ្លាត​គឺ​ជា​បញ្ហា​ប្រ​ឈម​ចម្បង។

លោក​ថ្លែ​ង​ថា​៖​«​បញ្ហា​ប្រ​ឈម​ចម្បង​ជាង​គេ​គឺ​ធ្វើ​ម៉េច​ជួ​យ​ប្រ​ជាជន​ឲ្យ​បាន​យល់​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ចូល​រួម​សហ​ការ​នៅ​ក្នុង​ទី​ក្រុង និង​ថា​តើ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ក្លាយ​ជា​ចំណែក​មួយ​នៃ​ការ​អភិវឌ្ឍនោះ»។

ស្វែងរកខុនដូសម្រាប់លក់នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!

Comments