+855 92 92 1000
Logo
បទសង្ខេប៖សេចក្តីសម្រេចលើបម្រាគោចរណ៍ក្នុងរាជធានីភ្នំពេញ
Updated on: June 6, 2022, 7:32 p.m.
Published on: April 2, 2021, 6:55 a.m.

បទសង្ខេប៖សេចក្តីសម្រេចលើបម្រាគោចរណ៍ក្នុងរាជធានីភ្នំពេញ


Photo by City Hall

ខណៈដែលជម្ងឺកូវីត១៩នៅតែបន្តការរីករាលតាមបណ្តារាជធានីខេត្តនានាក្នុងប្រទេសកម្ពុជា ដែលមកទល់ពេលនេះមានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ករណី (គិតមកត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១) ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តពង្រឹងការការពារ និងទប់ស្កាត់ដោយប្រើប្រាស់វិធានការគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺដ៏សាហាវមួយនេះ។ 

ទន្ទឹមនឹងនេះ កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលក៏បានធ្វើសេចក្តីប្រកាសស្តីអំពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការអនុវត្តនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃ០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នា២០២១ ដោយក្នុងនោះគឺមានវិធានការដូចតទៅ៖

១. តម្រូវឱ្យផ្អាកបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មរួមមានតូបអាហារ និងភោជនីយដ្ឋានផ្សេងៗ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ ដោយបន្តអនុញ្ញាតឱ្យមានការលក់ជាលក្ខណៈវេចខ្ចប់ ធម្មតា។ 

២.ផ្អាកការប្រមូលផ្តុំ រឺជួបជុំទទួលទានអាហារ និងភេសជ្ជៈគ្រឿងស្រវឹងចាប់ពីម៉ោង៨យប់ រហូតដល់ ម៉ោង៥ទាបភ្លឺ ប៉ុន្តែអាចករណីលើកលែងមួយចំនួនបើជាគ្រួសារតែមួយស្នាក់នៅជាមួយគ្នា រឺកងកម្លាំងសន្តិសុខ និងការជួបជុំដែលមានលក្ខណៈចាប់បាច់។

៣.ផ្អាកការចរាចរណ៍ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញលើកលែងតែករណីចាំបាច់ដូចជាបញ្ហាសុខភាព ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាល និងសន្តិសុខ ក្រុមពន្លត់អគ្គីភ័យ រថយន្តដឹកទំនិញ បុគ្គលិកដឹកជញ្ជូនអាហារ និងករណីចាំបាច់ដែលមានការអនុញ្ញាតពីសមត្ថកិច្ច។

៤. ចំពោះបុគ្គលដែលមិនគោរពតាមការណែនាំដូចខាងលើនឹងត្រូវទទួលទោសបានលិខិតបទដ្ឋាន គតិយុទ្ធពាក់ព័ន្ធជាធរមាន ពោលគឺអាចនឹងត្រូវមានការឃាត់ទុកមធ្យោបាយធ្វើដំណើររបស់បុគ្គលនោះ ជាដើម។ 

បម្រាមគោចរណ៍នេះគឺជាការអនុវត្តន័ដ៏សំខាន់មួយក្នុងការទប់ស្កាត់នៅការរីករាលដាលនៃជម្ងឺកូវីត១៩នេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើការគោរពឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការចម្លងជម្ងឹនេះបន្តទៅកាន់មនុស្សក្នុងសហគមន៍របស់ខ្លួន។

 

កំពុងស្វែងរកអចលនទ្រព្យល្អៗក្នុងតម្លៃសមរម្យមែនទេ? ចុះឈ្មោះចូលរួមព្រឺត្តិការណ៍ Realestate.com.kh Flash Sale នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ខាងមុខនេះសម្រាប់ ទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន!

Comments