+855 92 92 1000
Logo
ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)៖ គ្រាប់គុជរបស់ប្រទេសកម្ពុជា
Updated on: June 6, 2022, 5:05 p.m.
Published on: June 21, 2016, 10:04 a.m.
Realestate News

ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)៖ គ្រាប់គុជរបស់ប្រទេសកម្ពុជា


phnom penh city center ភ្នំពេញស៊ីធីសេនធ័រ (PPCC) នឹងត្រូវរៀបចំឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនិងមានតែមួយគត់នៅរាជធានីភ្នំពេញដែលចូលរួមប្រែក្លាយរាជធានីនៃប្រទេស កម្ពុជាដែលកំពុងអភិវឌ្ឍន៍ឲ្យទៅជាទីក្រុងអស្ចារ្យនាពេលអនាគត។ ភ្នំពេញស៊ីធី សេន ធ័រ ស្ថិតនៅតំបន់យុទ្ធសាស្ត្រចំកណ្ដាលនៃទីក្រុងភ្នំពេញដែលនឹងក្លាយជាជម្រើសគោលដៅសម្រាប់អ្នកក្នុងស្រុក និងជនបរទេសហើយជាទីដែលអាជីវកម្មបែបទាន់សម័យ អាជីវកម្មគំនិតថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធកម្រិតស្តង់ដារអន្តរជាតិមាននៅទីនេះ។ នៅឆ្នាំ២០៣៥ ភ្នំពេញស៊ីធីសេនធ័រ នឹងក្លាយជាលំនៅដ្ឋានសម្រាប់មនុស្សជាង ៥៦ ០០០ នាក់ និងមានអ្នកមកទស្សនា ជារៀងរាល់ថ្ងៃជាង ១៩០ ០០០ នាក់។

CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: 

RESIDENCE 90 | THE EDGE
គុណភាពនៃការរស់នៅ នៅចំកណ្ដាលរាជធានី
ភ្នំពេញស៊ីធីសេនធ័រ (PPCC) មានផ្ទៃដី ១១១.៦ហិចតា ជាទីតាំងទំនេរ និងទីតាំងលក្ខណៈទីក្រុងសម្រាប់ពេលអនាគត ដែលនឹងផ្ដល់ឱកាសសម្រាប់អាជីវកម្មក្នុងស្រុក និងអន្តរជាតិសម្រាប់វិស័យផ្សេងៗរួមមាន ហិរញ្ញវត្ថុ ហាងលក់ទំនិញ លំនៅដ្ឋាន ការិយាល័យពាណិជ្ជកម្ម បដិសណ្ឋារកិច្ច អប់រំ វេជ្ជសាស្ត្រ និងកម្សាន្តជាដើម។ គម្រោង PPCC បង្ហាញនូវអគារស្ថាបត្យកម្មថ្មីៗបំផុត មានកម្ពស់ពី ២០ម ទៅ ១៥០ ម និងនាំមកនូវភាពងាយស្រួលលក្ខណៈជាទីក្រុងទំនើបនៃកម្ពុជា ដូចជា មានច្រកចូលច្រើន និងមានប្រព័ន្ធគ្រប់គ្រងចរាចរណ៍កម្រិតស្តង់ដារអន្តរជាតិ និងប្រព័ន្ធលូយ៉ាងល្អថែមទៀតផង។ ផ្លូវសម្រាប់ថ្មើរជើងពណ៌បៃតងនៅចំកណ្ដាល និងមានចិញ្ចើមផ្លូវហ៊ុមព័ទ្ធទៅដោយរុក្ខជាតិខៀវស្រងាត់នឹងធ្វើឲ្យ អ្នករស់នៅក៏ដូចជាប្រជាជននៅក្បែរនោះ ពេញចិត្តនឹងការដើរកម្សាន្ត និងរីករាយជាលក្ខណៈគ្រួសារដោយ គ្មានការរំខាននៅឧទ្យាន Central Park ដែលមានទំហំ ២,២ហិចតាដែលផ្តល់នូវការសម្រាកលំហែកាយជាមួយធម្មជាតិ សម្រាប់អ្នកស្នាក់នៅទីនោះ។ លើសពីនេះទៅទៀត ក៏ផ្ដល់ទីតាំងសម្រា់បការកម្សាន្តផ្សេងៗទៀតផងដែរ។
ការរួមបញ្ចូលគ្នាជាទីក្រុងតែមួយ
ដោយទទួលបានការណែនាំស្តីពីវិធីសាស្ត្រដែលធានាដល់និរន្តរភាពបរិស្ថាន ភ្នំពេញស៊ីធីសេនធ័រនឹងរួមបញ្ចូលជាទីក្រុងមួយយ៉ាងពិតប្រាកដ ដោយពឹងផ្អែកលើការសម្លឹងទៅមុខយ៉ាងច្បាស់លាស់ និងស្របទៅតាមផែនការមេដែលបានគ្រោងទុក។ ដោយមានការរួមបញ្ចូលគ្នាតែមួយដែលខុសប្លែកពីការអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នុងតំបន់ ប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹកក្រោមដីធ្វើឱ្យសាធារណជនមិនអាចមើលឃើញពីតំណរទឹកនិងភ្លើង ហើយក្រុមហ៊ុនមានផែនការជាប្រព័ន្ធដើម្បីធានាដល់ការជួសជុលដោយមិនឱ្យអិតថិជនបារម្មណ៍អ្វីឡើយ។ ប្រព័ន្ធលូបង្ហូរទឹកធំៗ គឺកំពុងត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយទឹកជំនន់នៅពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធចូលក្នុងតំបន់អភិវឌ្ឍន៍នេះ គឺជាលក្ខណៈពិសេសនៅហ្នឹងកន្លែងដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រយៈពេលយូរ និងបន្ថយទឹកជំនន់ដែលនៅតែកើតមាននៅក្នុងរាជធានីនៃប្រទេកម្ពុជាតាមរយៈការតភ្ជាប់ទៅកាន់ទីក្រុងឲ្យបានទូលំទូលាយដោយបង្កើតច្រកចូលចំនួន ៨ចំណុច។ ការសាងសង់ផ្លូវជាអចិន្ទ្រៃយ៍ និងហេដ្ឋារចនាសម្ព័ន្ធកំពុងចាប់ផ្តើមសាងសង់ ហើយជំហានទី១នៃគម្រោងនេះត្រូវបានកំណត់ពេលរួលរាល់ហើយពោលនឹងបញ្ចប់នៅឆ្នាំ២០១៧ ហើយជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០១៩។ កាន់តែពិសេសជាងនេះ ភ្នំពេញស៊ីធីសេនធ័រ (PPCC) ស្ថិតនៅចំតំបន់យុទ្ធសាស្ត្រទល់មុខទៅនឹងសាលារាជធានីភ្នំពេញ និងព័ទ្ធជុំវិញដោយនាយកដ្ឋានរបស់រាជរដ្ឋាភិបាល រួមទាំងនៅជិតអគារវឌ្ឍនៈ ផ្សារកណ្តាល ស្ថានទូតបារាំង និងមន្ទីរពេទ្យកាល់ម៉ែត។

CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: 

RESIDENCE 90 | THE EDGE
Resid 90 pic 4
ផែនការប្រកបដោយនិរន្តរភាពតាមរយៈការបង្កើតការងារថ្មី
ចាប់តាំងពីឆ្នាំ២០១៤ មក ភ្នំពេញស៊ីធីសេនធ័រ (PPCC) បានទទួលយកវិធីសាស្ត្រនៃការបង្កើតថ្មីលើការរៀបចំ សហគមន៍ និងការពង្រឹងអំណាចដល់សហគមន៍ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើសម្បទានដល់សហគមន៍វិញ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ផលប្រយោជន៍ឲ្យសហគមន៍ទាំងមួលតាមរយៈការបង្កើតការងារ រយៈពេលវែងដោយសហការជាមួយស្ថាប័ន បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាការត្រួសត្រាយផ្លូវ រាប់បញ្ចូលជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំងនៅប្រទេសកម្ពុជានិងលក្ខណៈតំបន់អាស៊ានទាំងមូល។

                                                   គម្រោងអភិវឌ្ឍន៍នាពេលអនាគត

អគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប Retail Office Versatile Office (ROVO)
Resid 90 pic 5 ដោយផ្សារភ្ជាប់នគររូបនីយកម្មបំផុសគំនិត និងមុខងារ គម្រោង The Edge នឹងផ្ដល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវមធ្យោបាយប្រកបដោយនវានុវត្តន៍ ភាពងាយស្រួល និងបត់បែនក្នុងការប្រកបអាជីវកម្ម។ គម្រោង ហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប ត្រូវបានគូរប្លង់ និងរចនាឡើងជាមួយនឹងភាពបត់បែនពោលគឺផ្ដល់ទីតាំងដល់ម្ចាស់អាជីវកម្មឱ្យបង្កើតបាននូវអ្វីដែលជាការចង់បានរបស់ខ្លួនផ្ទាល់។ ក្នុងនោះរួមមាន កាហ្វេ ភោជនីយដ្ឋាន ការិយាល័យក្រុមហ៊ុន ធនាគារ សណ្ឋាគារ បន្ទប់ប្រជុំស្ទីឌ្យូ និងវិស័យផ្សេងៗទៀត។      
គម្រោងវីឡា Residence 90
reside 90 pic6 វីឡា Residence90 គឺជាគម្រោងអភិវឌ្ឍន៍ពិសេស និងខុសពីគេដែលផ្ដល់ជូនអតិថិជននូវភាពស្ងប់ស្ងាត់ និងសុវត្ថិភាព ប្រកបដោយផាសុកភាព។ រចនាឡើងតាមបែបអឺរ៉ុប Residence90 នាំមកនូវទេសភាពពិសេសដាច់ដោយឡែកពីគ្នា មានទីធ្លា និងច្រកចូលធំទូលាយ ជាពិសេសផ្លូវចូលក្ខណៈឯកជន និងមានសុវត្ថិភាព។ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ Residence90 គឺល្អឥតខ្ចោះសម្រាប់គ្រួសារទាន់សម័យ៕

CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: 

RESIDENCE 90 | THE EDGE

Comments