+855 92 92 1000
Logo
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
Updated on: June 6, 2022, 5:06 p.m.
Published on: August 31, 2016, 8:27 a.m.
Realestate News

ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!


Horizontal-Ribbon-Editorial

Royal Railway Cambodia

រយៈ១៤ឆ្នាំបានកន្លងផុតទៅខ្សែរថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេប្រទេសកម្ពុជាបានផ្អាកដំណើរការសម្រាប់សេវាកម្មដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដោយសារតែសេវាកម្មកាន់តែយ៉ាប់យឺន និងខាតបង់ហិរញ្ញវត្ថុ។ បានលេខមុខជា ថ្មីក្នុងប្រទេស ដោយបានដំណើរការឡើងវិញនៅឆ្នាំ២០១៣សម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង។

ទោះបីជាយ៉ាងណា ផ្លូវរថភ្លើងបានយកមកប្រើប្រាស់ជាថ្មី ដោយបានប្រកាសនៅដើមឆ្នាំថ្មីៗ ក្រុមហ៊ុនកំពុងបើកដំណើរ ការចាប់ផ្តើមជាថ្មីនូវសេវាកម្មអ្នកដំណើររបស់ខ្លួនពីភ្នំពេញ និងក្រុងព្រះសីហនុក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរ។

ឥឡូវ ក្នុងរយៈពេលប៉ុន្មានខែបានកន្លងផុតទៅ របាយការណ៍ទាក់ទងនឹងសេវាកម្មអ្នកដំណើរ បានបង្ហាញពីភាពវិជ្ជមានកាន់តែខ្លាំងឡើង។

royal railwayហេតុអ្វីត្រូវដំណើរការពេលឥឡូវនេះ?

ទោះបីប្រតិបត្តិការសម្រាប់ផ្លូវរថភ្លើងនេះទើបតែចាប់ផ្តើម  កាលពីខែមេសា មុនក៏ដោយ ដំណើរមានភាពរលូនគួរឲ្យកត់ សម្គាល់ជាមួយនឹងគម្រោងរបស់ ADB និង ជំនួយរបស់ AusAiD សម្រាប់ការសាងសង់ឡើងវិញ និងការធ្វើឲ្យកាន់តែមានភាពប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជាមានប្រភពទុនខាងក្រៅក្នុងការធ្វើប្រតិបត្តិការឡើងវិញនូវផ្លូវរថភ្លើងនេះក្នុងឆ្នាំ២០០៩ ដោយមានការគ្រប់គ្រងទាំងស្រុងទៅឲ្យក្រុមហ៊ុន Toll Royal Railway ដែលមានរយៈពេលា៣០ឆ្នាំ។ គម្រោងបានធ្វើការប៉ាន់ស្មានពីការ ចំណាយការពី២ឆ្នាំមុនថាអស់ប្រមាណជាង១៤៣លានដុល្លារ។ ហើយបើទោះជាខ្សែប៉ែកខាងត្បូង ពីទីក្រុងភ្នំពេញទៅឆ្នេរក្រុងព្រះសីហនុបាន បញ្ចប់រួចរាល់ក៏ដោយ គម្រោងផ្សេងៗទៀត ដែលនៅក្រោមថវិកាជាមួយគ្នា ដែរមានដូចជា៖ ខ្សែផ្លូវប៉ែកខាងជើងភ្ជាប់ទៅប្រទេសថៃតាមព្រំដែនប៉ោយ ប៉ែតគឺសាងសង់ជិតរួចរាល់។  ទីនេះខ្សែនៅតំបន់ប៉ោយប៉ែតគឺរំពឹងថា នឹងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅប្រទេសថៃនៅចុងឆ្នាំ ២០១៧ ដើម្បីបង្កើនទាំង ផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ និងអភិវឌ្ឍន៍តំបន់ប៉ោយប៉ែតដែលជាតំបន់សំខាន់សម្រាប់ការ ដឹកជញ្ជូន និងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម។

ជម្រើសមួយមានការចំណាយតិច សម្រាប់អ្នកធ្វើដំណើរកំសាន្ត និងអ្នកធ្វើការងារ៖

វាមានតម្លៃថ្លៃជាងការជិះរថយន្តក្រុងតម្លៃ៤ដុល្លារ និងតម្លៃទាបជាងរថយន្តខ្នាតតូចលឿនលឿន ដែលមានម៉ាស៊ីនត្រជាក់ តម្លៃ១២ដុល្លារ និយាយពីគុណសម្បត្តិមួយនៃការជិះរថភ្លើងគឺដោះស្រាយលើការកក់ស្ទះចរាចរ ពីភាពស្មុគស្មាញ កាត់បន្ថយពេលមួយ ឫពីរម៉ោង អាចធ្វើដំណើរទៅដល់តាកែវ កំពត កែប និងក្រុងព្រះសីហនុ។ វាក៏មានតម្លៃទាបជាងជើងយន្តហោះដែល មានតម្លៃទៅដល់១៤០ដុល្លារ!

តាមស្ថានភាពចរាចរបច្ចុប្បន្នតាមផ្លូវជាតិលេខ៣ និងលេខ៤ ទៅក្រុងព្រះសីហនុ ជាធម្មតាមានភាពមមាញឹកខ្លាំង ជាមួយរថយន្តដឹកទំនិញធំៗទៅមកកំពង់ផែក្រុងព្រះសីហនុ នោះផ្លូវរថភ្លើងផ្តល់ជូនជម្រើសដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។

យោងតាម អត្ថបទមួយចេញដោយ The Guardian  កាលពីខែមិថុនា សំបុត្រពីភ្នំពេញទៅក្រុងព្រះសីហនុត្រឹមតែ ៧ដុល្លារ ខណៈពេលដែលសំបុត្រតម្លៃ៦ដុល្លារពីទីក្រុងភ្នំពេញទៅខេត្តកំពត តម្លៃទាំងនេះហាក់មិនទាន់មានការផ្លាស់ប្តូរនៅឡើយនោះទេ។

សមត្ថភាព៖

ទូរថភ្លើងចំនួន៥ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ និងដាក់ស្រោបក្រណាត់ទន់ក្រាស់លើកន្លែងអង្គុយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ រថភ្លើងអាចផ្ទុកចំនួនមនុស្សរហូតដល់៣០០នាក់។ ទូចំនួនពីរត្រូវធើ្វជាទូម៉ាស៊ីនត្រជាក់ដែលអាចផ្ទុករហូតដល់ទៅ១៧០នាក់ដោយសំគាល់ដោយ "បន្ទាត់ពណ៌ខៀវ" ហើយទូរថភ្លើងពីរផ្សេងទៀតប្រើកង្ហារដែលអាចផ្ទុកមនុស្ស១៣០នាក់សំគាល់ដោយ "បន្ទាត់ពណ៌លឿង" ។ និងទូចុងក្រោយត្រូវបានបម្រុងទុកសម្រាប់ ភ្ញៀវទេសចរដែលចង់បានភាពឯកជនផ្ទាល់ខ្លួន។ ទូរថភ្លើងម៉ាស៊ីនត្រជាក់នឹងធ្វើដំណើរឆ្ពោះទៅរកក្រុងព្រះសីហនុក្នុងអំឡុងពេលថ្ងៃហើយវិលត្រឡប់មកវិញពេលណាមួយក៏បាន ខណៈពេលដែលទូររថភ្លើងដែលបំពាក់ជាមួយកង្ហារធ្វើដំណើរតាមកាលវិភាគរបស់ខ្លួន ផ្ទុយគ្នាវិញ។

កាលវិភាគវិលត្រលប់មកវិញ៖

បើយោងតាមគេហទំព័រក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរថភ្លើងប្រតិបត្ដិរៀងរាល់ចុងសប្ដាហ៍ សូម្បីតែនៅថ្ងៃឈប់សម្រាកសាធារណៈ។ ពួកគេបានបង្កើតឲ្យមានការិយាល័យនៅក្នុងរាជធានីភ្នំពេញដោយសង្ឃឹមថានឹងបង្កើនការលក់សម្រាប់ទិសដៅទាំងអស់។ ការិយាល័យស្ថិតនៅទីស្នាក់ការកណ្តាលស្ថានីយ៍រថភ្លើងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកពីម៉ោង ៨ៈ០០ ព្រឹកដល់ម៉ោង ៤ៈ៣០ រសៀលនៅពេលថ្ងៃ និងម៉ោង ៦ៈ០០ ព្រឹកដល់ម៉ោង១២ៈ០០ ថ្ងៃត្រង់រៀងរាល់ចុងសប្តាហ៍។

ចំពោះព័ត៌មានបន្ថែមពីការធ្វើដំណើររបស់រថភ្លើង ការមកដល់ តម្លៃ និងការកក់សំបុត្រ អ្នកអាចទាក់ទងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរ បានតាមរយៈទូរស័ព្ទលេខ 078 888 582 ឬ 078 888 583 ឬផ្ញើសារទំនាក់ទំនងដោយផ្ទាល់ទៅកាន់ពួកគេ។

សិក្សារបន្ថែមទៀតពីសេវាកម្មដឹកជញ្ជូននៅកម្ពុជានៅក្នុង បណ្តុំទីតាំង ពិតច្បាស់លាស់របស់យើង!

Comments