នៅពេលទិញផ្ទះ អ្នកទិញភាគច្រើនតែងតែស្វែងរកមុនគេនូវទីតាំង បន្ទាប់មកតម្លៃ និងចំណុចបន្ទាប់មកទៀតគឺលក្ខខណ្ឌបង់ប្រាក់ រួមជាមួយនឹងភាពងាយស្រួល និងសេវាកម្មផ្សេងៗទាំងនៅក្នុងគម្រោង និងក្រៅគម្រោង។
សម្រាប់អ្នកចង់បានលំនៅដ្ឋានល្អប្រណិត ថែមទាំងបានឆ្លើយតបនឹងចំណុចមួយចំនួនខាងលើនេះ នោះពួកគេនឹងពេញចិត្តជាមួយគម្រោងមួយគឺ គម្រោង The Peninsula Private Residences។
គម្រោងនេះស្ថិតនៅក្នុងតំបន់ ក្បែររង្វង់មូលជ្រោយចង្វារ ដែលជាតំបន់ដ៏ពេញនិយមខ្លាំងបំផុតមួយ សម្រាប់អ្នកដែលប្រាថ្នាចង់រស់នៅក្នុងកន្លែងមានលក្ខណៈធម្មជាតិ និងនៅក្បែរក្រុងបំផុត។ អ្វីដែលសំខាន់បំផុតមួយទៀត គឺលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល និងជម្រើសជាច្រើនដែលគម្រោង The Peninsula Private Residences កំពុងផ្តល់ជូន។
លោក កាំ ជិន សេង ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences បានប្រាប់ Realestate.com.kh ថា The Peninsula Private Residences មិនត្រឹមតែមានទីតាំងល្អ និងនៅជិតក្រុងជាងគេប៉ុណ្ណោះទេ ប៉ុន្តែគម្រោងក៏ផ្តល់ជម្រើសបត់បែន ជាមួយការទូទាត់ប្រាក់ដ៏ងាយស្រួលសម្រាប់អតិថិជនដែលមានរហូតទៅដល់៤ជម្រើស ដូចជាជាមួយនឹងជម្រើសបង់រំលោះជាមួយធនាគារដៃគូររបស់យើង RHB ដែលផ្តល់កម្ចីជូនអតិថិជនទាំងក្នុងនិងក្រៅស្រុក។
លោកកាំ ជិន សេង ជឿថាការផ្តល់ជម្រើសផ្សេងៗគ្នាបែបនេះនឹងអាចផ្តល់លទ្ធភាពឲ្យអតិថិជនបានទូលំទូលាយបំផុត។ ពាក់ព័ន្ធនឹងនិន្នាការនៃការរស់នៅខុនដូ លោកមើលឃើញថា បច្ចុប្បន្ន ទាំងអ្នកអភិវឌ្ឍន៍ និងអតិថិជនកាន់តែមានភាពចាស់ទុំ។
លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍ត្រូវតែផ្តល់នូវផលិតផល [លំនៅដ្ឋាន] មានលក្ខណៈត្រឹមត្រូវ ដែលត្រូវនឹងទីផ្សារ លក់និងជួល ប្រកបដោយភាពឥតខ្ចោះ។ ចំណែកអតិថិជន មានជម្រើសកាន់តែច្រើន និងដឹងពីអ្វីដែលជាជម្រើសនៃការវិនិយោគល្អបំផុតដែលពួកគេចូលចិត្ត។
“បច្ចុប្បន្ន មានតែគម្រោងដែលមានបទពិសោធន៍នៅក្រៅប្រទេស និងស្គាល់ច្បាស់ពីវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ ដែលននឹងអាចប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាបាន”។ នេះជាការអះអាងរបស់លោក កាំ ជិន សេង៕
ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences ប្រាប់ ៣ ចំណុច ប្រសិនចង់ទិញខុនដូបានចំនេញ
ជាមួយបទពិសោធន៍គ្រប់គ្រងដ៏យូរឆ្នាំក្នុងវិស័យខុនដូនៅក្រៅប្រទេស និងនៅកម្ពុជាផង
លោក កាំ ជិន សេង បច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងអចលនទ្រព្យដ៏ធំមួយ គឺគម្រោង The Peninsula Private Residences នៅតំបន់ជ្រោយចង្វារ។ លោកបានចែករំលែកពីបទពិសោធន៍ និងលក្ខណៈវិនិច្ឆ័យ មួយចំនួន ដើម្បីធានាថា ការវិនិយោគលើខុនដូនឹងអាចទទួលបានផលចំណេញ ឆាប់រហ័សក្នុងពេល
អនាគត។
ក្នុងបទម្ភាសន៍ជាមួយ Realestate.com.kh លោក កាំ ជិន សេង បានលើកឡើង ៣ ចំណុចជាគន្លឹះ ដើម្បីឲ្យអ្នកទិញខុនដូ យកមកពិចារណា។ ទី១ ទីតាំងល្អសម្រាប់ទីប្រជុំជន ដែលផ្តល់ភាពងាយស្រួល និងការកើនឡើងតម្លៃ ទី២ រចនាបថទាក់ទាញ មានពន្លឺធម្មជាតិ លំហូរខ្យល់ចេញចូលល្អ និងទិដ្ឋភាពស្រស់ស្អាត ដែលជួយបង្កើនភាពស្រស់ស្រាយ ផ្តល់នូវអារម្មណ៍ល្អបំផុតសម្រាប់ការរស់នៅ និងទី៣ សេវាកម្មនៅក្នុងគម្រោង រាប់ចាប់ពីការផ្តល់ជូនសេវាកម្ម បរិក្ខារទូទៅ ចំណតរថយន្ត រហូត់ដល់តំបន់សហគមន៍ដែលអាចផ្តល់ជូនកន្លែងកម្សាន្ត និងការទំនាក់ទំនងជាមួយអ្នករស់នៅក្នុងសហគមន៍ជាមួយគ្នា។ល។
ចំណុចទាំងនេះត្រូវតែត្រូវបានគ្រប់គ្រងយ៉ាងល្អ ដើម្បីធានាបាននូវភាពងាយស្រួល និងភាពឯកជននៅក្នុងខុនដូ។
នៅពេលនិយាយពីទីតាំង លោកបានចាប់អារម្មណ៍តំបន់ជ្រោយចង្វារជាងគេ ដោយលោកមើលឃើញថាទីនេះជាទីតាំងមានសក្តានុពលសម្រាប់ការរស់នៅ និងពាណិជ្ជកម្ម។ លោកបន្ថែមថាជ្រោយចង្វារមានលក្ខណៈធម្មជាតិដែលស្ទើរតែគ្មានតំបន់ណាផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញប្រៀបានឡើយ ដោយទីនេះអាចមើលឃើញជុំវិញបាន ៣៦០ ដឺក្រេ និងអាចមើលឃើញទន្លេ ព្រមទាំងតំបន់កណ្តាល ក្រុង ប្រសិនបើគេឈរនៅលើអគារខ្ពស់ ដូចជាអគារ The Peninsula Private Residences។
លោកជឿថានៅពេលអនាគត ទាំងអ្នកក្នុងស្រុក និងជនបរទេសនឹងកាន់តែពេញចិត្តជាមួយទីក្រុងលំនៅដ្ឋានបែបធម្មជាតិ ដែលមានសេវាកម្មគ្រប់បែបយ៉ាង ដូចជាតំបន់ជ្រោយចង្វារនេះ។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញផ្សេងៗទៀត នៅពេលនិយាយពីការនិយោគលំនៅដ្ឋាន ពួកគេតែងតែបានលើកឡើងពីកត្តាផ្លូវច្បាប់ ដែលនេះមានន័យថារាល់ពេលមានការពិចារណាទិញលំនៅដ្ឋានពីគម្រោងណាមួយ ដើម្បីធានាបានផលចំណេញ អ្នកទិញត្រូវស្វែងយល់ពីភាពស្របច្បាប់នៃគម្រោងជាមុនសិន៕
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចុចត្រង់នេះ។
ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
អត្ថបទដោយ
Comments