+855 92 92 1000
Logo
Realestate.com.kh នាំប្រូម៉ូសិនពិសេសពីគម្រោងធំៗចំនួន៦ជូនលោកអ្នកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Updated on: June 4, 2022, 4:22 p.m.
Published on: October 4, 2021, 2:59 a.m.

Realestate.com.kh នាំប្រូម៉ូសិនពិសេសពីគម្រោងធំៗចំនួន៦ជូនលោកអ្នកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះជាពេលវេលាដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីជួបជុំក្រុមគ្រួសារ ក៏ដូចជាចូលរួម កាន់បិណ្ឌជាដើម ។ មិនតែប៉ុណ្ណោះក៏មិនត្រូវភ្លេចនូវវិធានការបង្ការជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល និងរាជ​រដ្ឋាភិបាលដើម្បីចៀសឆ្ងាយពីជំងឺរាតត្បាតមួយនេះ ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរក្រុមហ៊ុន Realestate.com.kh បានជ្រើសរើសគម្រោងពិសេសមួយចំនួនដែលមានការផ្តល់ជូនយ៉ាងច្រើនសម្រាប់លោក អ្នកដែលកំពុងស្វែងរកទិញនូវលំនៅដ្ឋានដែលមានទីតាំងល្អ និងតម្លៃសមរម្យប្រកបដោយគុណភាពខ្ពស់ ។

*គម្រោង Parc 21 Residence

ទីតាំង ៖ សង្កាត់បឹងត្របែក, ខ័ណ្ឌចំការមន, រាជធានីភ្នំពេញ

ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃចំនួន12%លើយូនីតពិសេស

Parc 21 Residence គឺជាគម្រោងលំនៅដ្ឋានថ្មីមួយក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ ដែលទើបតែបានប្រារព្ធ ពិធី «ការបញ្ចប់គ្រោងអគារ» កាលពីពេលថ្មីៗកន្លងមកនេះ ។  គម្រោងខុនដូស្តង់ដាសិង្ហបុរីមួយនេះបានក្លាយជា គម្រោងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងតំបន់ នៅខែមិថុនា ឆ្នាំ២០២១ ដោយសារទីតាំងល្អផ្តាច់គេ បរិស្ថានជុំវិញល្អ តម្លៃសមរម្យ និងកាលបរិច្ឆេទប្រគល់ជូនអតិថិជននៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

ប្រសិនបើលោកអ្នកចង់ឈ្វេងយល់លម្អិតបន្ថែមអំពីគម្រោងមួយនេះសូមចុចប៊ូតុងខាងក្រោម 

*គម្រោង Silvertown Metropolitan

ទីតាំង ៖ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម), សង្កាត់បឹងកេងកង១, ខ័ណ្ឌចំការមន, រាជធានីភ្នំពេញ

ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $15,000 

គម្រោង Silvertown Metropolitan គឺជាខុនដូសេវាកម្មលំដាប់ខ្ពស់នៅចំកណ្តាលសង្កាត់បឹងកេងកង១ ដែលជា តំបន់មួយដែលត្រូវបានចាត់ទុកថា ជាតំបន់ពាណិជ្ជកម្មកណ្តាល នៃទីក្រុងភ្នំពេញ ។ គម្រោងខុនដូប្រណីតមួយ នេះគ្រប់គ្រងដោយក្រុមហ៊ុន Naki Realty ដែលជាក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យឈានមុខគេនៅ កម្ពុជា ។

មិនតែប៉ុណ្ណោះ គម្រោង Silvertown Metropolitan ក៏មានការផ្តល់ជូនពិសេសសម្រាប់រដូវកាលពិសេស នាឱកាស​បុណ្យភ្ជុំបិណ្ឌនេះដូចជា ៖

បន្ទប់ Studio ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $5,000 

បន្ទប់គ្រែគេង 2 ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $10,000

បន្ទប់គ្រែគេង 3 ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $15,000

ប្រសិនបើលោកអ្នកចង់ឈ្វេងយល់លម្អិតបន្ថែមអំពីគម្រោងមួយនេះសូមចុចប៊ូតុងខាងក្រោម

*គម្រោងផ្សារទំនើប Century Plaza

ទីតាំង ៖ សង្កាត់កាកាប១, ខ័ណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ

ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ ទទួលបានឱកាសបញ្ចុះតម្លៃរហូតដល់ 10%

ផ្សារទំនើប Century Plaza គឺជាផ្សារដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មថ្មីមួយតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលត្រូវបានអភិវឌ្ឍពីផ្សារចាស់ ដែលជាកន្លែងដើរទិញឥវ៉ាន់របស់ប្រជាពលរដ្ឋជាច្រើននៅខ័ណ្ឌពោធិ៍សែនជ័យ ។ ផ្សារទំនើបនេះផងដែរត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលលក់ទំនិញថ្មីនៅក្នុងខ័ណ្ឌពោធិ៍សែនជ័យ ដែលអាជីវករជាង ៦០០ រួចទៅហើយរួមជាមួយនឹងហាងជាច្រើនទៀតដែលកំពុងដំណើរការ ។

ប្រសិនបើលោកអ្នកមានបំណងចង់ធ្វើអាជីវកម្មនៅក្នុងផ្សារទំនើប Century Plaza និងទទួលយកការបញ្ចុះតម្លៃ 10% នេះសូមចុចប៊ូតុងខាងក្រោម ៖

*គម្រោង WorldBridge Sport Village

ទីតាំង ៖ មហាវិថីឈ្នះ-ឈ្នះ, ខ័ណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ

ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃរហូតដល់ $7,000 សម្រាប់យូនីតខុនដូ និងបញ្ចុះតម្លៃ 6% សម្រាប់ផ្ទះ Row House, Town House និងវីឡាភ្លោះ

The WorldBridge Sport Village គឺជាការអភិវឌ្ឍថ្មីមួយដែលកំពុងសាងសង់នៅជាយក្រុងជ្រោយចង្វារតាម បណ្តោយមហាវិថីឈ្នះ-ឈ្នះក្បែរពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងកីឡដ្ឋានសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ 

The WorldBridge Sport Village គឺជាភូមិកីឡាដំបូងគេនៅកម្ពុជាដែលផ្តល់ជូននូវការរស់នៅក្នុងសហគមន៍ ដែលមានលំនៅដ្ឋាន និងអគារខ្ពស់ៗជាច្រើន ។ ហើយសម្រាប់ខែតុលានេះក៏មានការបញ្ចុះតម្លៃ ៧០០០ ដុល្លារលើយូនីតខុនដូ និងបញ្ចុះតម្លៃរហូតដល់ ៦% លើផ្ទះ Row House, Town house និងវិឡាភ្លោះ ។

ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែមអំពី The WorldBridge Sport Village? សូមចុចប៊ូតុងខាងក្រោម

*គម្រោង The Peninsula Private Residences

ទីតាំង ៖ ខ័ណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ

ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃរហូតដល់ 18%

The Peninsula Private Residences គឺជាគម្រោងពហុពានរង្វាន់ដែលនឹងរំលេចខ្លួននៅជ្រោយចង្វារក្នុង ពេលឆាប់ៗនេះ ។ The Peninsula Private Residences កំពុងដំណើរការបញ្ចុះតម្លៃរហូតដល់ ១៨% មុនថ្ងៃបញ្ចប់គម្រោងសាងសង់របស់ខ្លួននៅចុងឆ្នាំឆ្នាំ២០២១ ។ 

ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែមអំពី The Peninsula ទេ? សូមចុចប៊ូតុងខាងក្រោម

*គម្រោង Olympia City

ទីតាំង ៖ អូឡាំពិច, ខ័ណ្ឌ៧មករា, រាជធានីភ្នំពេញ

ប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ តម្លៃត្រឹមតែ $88,888/យូនីត (តម្លៃពិសេសនេះសម្រាប់តែ២យូនីត ប៉ុណ្ណោះ)

គម្រោង Olympia City គឺជាគម្រោងមួយក្នុងចំណោមគម្រោងដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ។ គម្រោងមួយនេះស្ថិតនៅជាប់នឹងផ្សារទំនើបអូឡាំព្យាតែម្តងដែលជាកន្លែងប្រមូលផ្តុំទៅដោយអាវជីវកម្មគ្រប់ ប្រភេទដ៏ល្អឯកប្រចាំរាជធានីភ្នំពេញ ។

សម្រាប់ខែតុលានេះ Olympia City ផ្តល់ជូនសម្រាប់អតិថិជននូវយូនីតពិសេសចំនួន២ដែលមានតម្លៃត្រឹមតែ $88,888/យូនីត ។

ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែម? សូមចុចប៊ូតុងខាងក្រោម

ចាប់អារម្មណ៍ឈ្វេងយល់គម្រោងធំៗផ្សេងទៀត លោកអ្នកអាចចុចប៊ូតុងខាងក្រោមនេះ !

Comments