+855 92 92 1000
Logo
ផ្សារទំនើបផាកសាន់ភ្នំពេញចាប់ផ្ដើមបើកដំណើរការនៅឆ្នាំនេះ
Updated on: June 6, 2022, 5:05 p.m.
Published on: October 7, 2016, 10:12 a.m.
Realestate News
Events & Announcements

ផ្សារទំនើបផាកសាន់ភ្នំពេញចាប់ផ្ដើមបើកដំណើរការនៅឆ្នាំនេះ


Horizontal-Ribbon-Editorial

parkson-khផ្សារទំនើបផាកសាន់មានចម្ងាយប្រហែល៥០០ម៉ែត្រពីទីស្ដីកាគណៈរដ្ឋមន្រ្តី និងមានចម្ងាយប្រហែល២០០ម៉ែត្រ ពីស្ពានអាកាសតិចណូដែលជាគម្រោងអភិវឌ្ឍថ្មីមួយមានកម្ពស់១១ ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីសហ ព័ន្ធរុស្សី។ផាកសាន់នឹងបើកដំណើរការ សម្រាប់ប្រជាជនកម្ពុជានៅចុងឆ្នាំ២០១៦ ឬនៅដើមឆ្នាំ២០១៧ខាងមុខ នេះ។

អ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនផាកសាន់គ្រុបដែលបានបោះទុនវិនិយោគទឹកប្រាក់ប្រមាណ ១១៧លាន ដុល្លាលើគម្រោងផ្សារទំនើបផាកសាន់ក្នុងទីក្រុងភ្នំពេញ។

គម្រោងថ្មីនេះគឺជាគម្រោងស្តង់ដាអន្តរជាតិមួយដែលជាផ្សារទំនើបលំដាប់ផ្កាយប្រំា មានទំហំដីសរុបចំនួន៧០,០០០ម៉ែត្រ ការ៉េ។ ជាងនេះទៅទៀតផ្សារទំនើបផាកសាន់ត្រូវបានសាងសង់រួចរាល់ប្រហែល៧៥ទៅ៨០ភាគរយហើយ។

ផលិតផលយីហោល្បីៗលំដាប់ពិភពលោកបានបោះជំហានចូលក្នុងផ្សារទំនើបថ្មីនេះមានដូចជាយីហោ៖ Forest, Polo, Durban, Bata, Crocodile, Renoma, Padini, Burberry Kid, Timberland, Kiko, Dek Dek,Etro, Lacoste, La Mer, Chanel, Christian Dior and Swarovski

នៅក្នុងផ្សារទំនើបផាកសាន់មាន ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ហាងសំលៀកបំពាក់ទំនើបៗ ហាងលក់ទំនិញជាច្រើន និងមានរោងភាពយន្តទៀតផងដែរ ប្រហែល៨០ភាគរយនៃហាងលក់ទំនិញក្នុងផ្សារទំនើបនេះត្រូវបានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ស្វាគមន៍អតិថិនជន។

ផ្សារទំនើបផាកសាន់មានកម្ពស់ ៤៥ជាន់ នៅប្រទេសម៉ាឡេស៊ី ចំនួន ៥៨ជាន់ នៅប្រទេសចិន ចំនួន ៩ជាន់ នៅប្រទេស វៀតណាម ចំនួន ១៦ជាន់ នៅប្រទេសឥណ្ឌូនេស៊ី  និងមួយជាន់នៅប្រទេសមីយ៉ាន់ម៉ា។ ក្រុមហ៊ុនផាកសាន់គ្រុប នៅតែមានគម្រោងបន្តពង្រីកទីផ្សាររបស់ខ្លួនឱ្យបានច្រើនជាងនេះទៀត។

ក្រុមហ៊ុនគ្រោងពង្រីកទីតាំងចំនួន៣បន្ថែមទៀតក្នុងទីក្រុងភ្នំពេញនាពេលអនាគត គម្រោងទី២មានទីតាំងស្ថិតនៅទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមួយទៀតនៅជិតគម្រោងខុនដូ the Bridge។

គម្រោងនេះហាក់បីដូចជាគម្រោងដែលអាចនឹងជាដៃគូប្រកួតប្រជែងជាមួយនឹងផ្សារទំនើបអ៊ីអនម៉ល១ និងអ៊ីអនម៉ល២។

សូមតាមដានព័ត៌មានថ្មីៗដែលកំពុងតែកើតមានឡើងក្នុងទីក្រុងភ្នំពេញតាមរយៈRealestate.com.kh!

Comments