+855 92 92 1000
Logo
ទទួលបានការគាំទ្រខ្លាំងក្រោយបញ្ចប់គ្រោងអគារភ្លាម គម្រោង ផាក ២១ រេស៊ីឌិន លក់ចេញបាន២០ម៉ឺនដុល្លារ
Updated on: June 2, 2022, 11:58 a.m.
Published on: September 30, 2021, 7:20 a.m.

ទទួលបានការគាំទ្រខ្លាំងក្រោយបញ្ចប់គ្រោងអគារភ្លាម គម្រោង ផាក ២១ រេស៊ីឌិន លក់ចេញបាន២០ម៉ឺនដុល្លារ


កម្មវិធីការបញ្ចប់គ្រោងអគាររបស់គម្រោង ផាក ២១ រេស៊ីឌិន បានបញ្ចប់រួចរាល់ជាស្ថាពរ ដែលនេះជាជោគជ័យ របស់គម្រោងខុនដូប្រណីតស្តង់ដាបែបសិង្ហបុរីដែលអាចបញ្ចប់គ្រោងអគារតាមពេលវេលាដែលបានកំណត់បើទោះបីជាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបប្រទះនូវការប្រឈមជាមួយនឹងជំងឺកូវីដ១៩ក្តី ក៏មិនអាចជាបញ្ហាចោត សម្រាប់ការសាងសង់គម្រោង ផាក ២១ រេស៊ីឌិន នោះដែរ ។

គម្រោង ផាក ២១ រេស៊ីឌិន គឺជាគម្រោងខុនដូបែបប្រណីតស្តង់ដាសិង្ហបុរីហើយក៏ជាគម្រោងមួយក្នុងចំណោម គម្រោងខុនដូជាច្រើនទៀតនៅក្នុងទីក្រុងភ្នំពេញដែលកំពុងអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ ។ កាលពីពេលថ្មីៗនេះ ផាក ២១ រេស៊ីឌិន ទើបតែបានប្រារព្ធពិធីដ៏អស្ចារ្យរបស់ខ្លួន ហើយមានការបញ្ចុះតម្លៃ ១២% លើយូនីតខុនដូមួយ ចំនួនដែលកំពុងទទួលបានប្រជាប្រិយភាពពីអតិថិជន ។

នៅក្នុងថ្ងៃប្រារព្ធកម្មវិធី «ការបញ្ចប់គ្រោងអគារ» របស់គម្រោង ផាក ២១ រេស៊ីឌិន នោះទៀតសោទ អតិថិជន មានការគាំទ្រដោយធ្វើការទិញយូនីត និងបានបិទកិច្ចព្រមព្រៀងចំនួន២ ដាច់ដោយឡែកពីគ្នាក្នុងកំឡុងពេល នៃការលក់របស់ខ្លួនដែលមានចំនួនជិត ២០ ម៉ឺនដុល្លារ និង១០ម៉ឺនដុល្លារទៀតកំពុងស្ថិតក្នុងដំណាក់កាលចចារ ។

ក្នុងនោះផងដែរ សម្រាប់កិច្ចព្រមព្រៀងដែលទើបតែបានបញ្ចប់ជាមួយអតិថិជនកាលពីពេលថ្មីៗនេះគឺបានមក ពីប្រទេសកម្ពុជា និងអូស្រ្តាលី ដែលអតិថិជនទាំងពីរបានកត់សម្គាល់អំពីលក្ខណៈពិសេសរបស់គម្រោង ដោយមើលឃើញពីភាពងាយស្រួលនៃទីតាំង និងសក្តានុពលជាច្រើននៃគម្រោងនេះ ។

លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ៖ «The PARC 21 Residence គឺជាគម្រោងមួយដែលត្រូវបានសាងសង់ឡើងដោយមានចក្ខុវិស័យច្បាស់លាស់ ៖ ដើម្បីផ្តល់នូវគម្រោងដ៏ប្រណីតសម្រាប់ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្រាប់វិនិយោគិន ដែលកំពុងសម្លឹងមើលទីតាំងលំដាប់ទី២នៅក្នុងទីក្រុងភ្នំពេញ» ។ លោកបានបន្តថា ៖ «ការលក់ដែលបានធ្វើនៅក្នុងកំឡុងពេលកម្មវិធីការបញ្ចប់គ្រោងអគារបានបង្ហាញអំពីទំនួល ខុសត្រូវខ្ពស់របស់ PARC 21 ទៅកាន់អតិថិជនរបស់ខ្លួន» ។

ការបញ្ចុះតម្លៃ ១២% លើការធានារបស់ PARC 21 Residence ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ សម្រាប់អតិថិជនដែលចាប់អារម្មណ៍នឹងការបញ្ចុះតម្លៃអាចចូលទៅកាន់គេហទំព័រលក់តាមអ៊ីនធឺណិត (Online Flash Sale) របស់ PARC ២១ ឬធ្វើការសាកសួរដោយផ្ទាល់ជាមួយ Realestate.com.kh ។

Comments