គម្រោង ផាក ២១ រេស៊ីឌិន ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។
គម្រោង ផាក ២១ រេស៊ីឌិន មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។ ផាក ២១ រេស៊ីឌិន ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម ជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេស៊ីឌិន ។
អ្វីដែលកាន់តែពិសេស គម្រោង Parc 21 Residence បានសហការជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមរៀបចំកម្មវិធីពិសេសអំពីព្រឹត្តិការណ៍សំខាន់របស់គម្រោង ផាក ២១ រេស៊ីឌិន ដែលជាកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនដោយទាំងការបញ្ចុះតម្លៃសន្ធឹកសន្ធាប់នាឱកាសព្រឹត្តិការណ៍ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។ នេះជាឱកាសពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកនូវខុនដូប្រណីតពិសេសតាមរចនាប័ទ្មបែបទំនើបថ្មីសម្រាប់ការរស់នៅជាឯកជន ឬចង់វិនិយោគបន្តដើម្បីផលចំណេញ ។
គម្រោង Parc 21 Residence នឹងបញ្ចប់គម្រោងសាងសង់នៅខែមិថុនា ឆ្នាំ២០២២ ខាងដោយក្នុងនោះគម្រោងមួយនេះមានកម្ពស់សរុបចំនួន២១ជាន់ ជាមួយចំនួនយូនីតសរុបទាំងអស់១៣២ ដោយគ្រប់យូនីតនីមួយៗមានរានហាលធំទូលាយ និងមានយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ ២១១ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង ២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ១ ទំហំពី ៤២ ដល់ ៥៤ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧ ម៉ែត្រការ៉េ ៕
Comments