+855 92 92 1000
Logo
Parc 21 Residence ខុនដូប្រណីតតម្លៃក្រោម៦ម៉ឺនដុល្លារ
Updated on: May 25, 2022, 10:02 p.m.
Published on: March 11, 2020, 11:21 a.m.

Parc 21 Residence ខុនដូប្រណីតតម្លៃក្រោម៦ម៉ឺនដុល្លារ


ដោយមានទីតាំងយ៉ាងអំណោយផលស្ថិតនៅចំណុចកណ្តាលនៃបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗរបស់រាជធានីភ្នំពេញ តំបន់បឹងត្របែកបានប្រែក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ពិសេសគម្រោងលំនៅដ្ឋានបែបសហកម្មសិទ្ធិ ដែលបានកំពុងរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមនេះគម្រោងដែលកំពុងមានភាពលេចធ្លោ និងទាក់ទាញបំផុតគឺគម្រោង Parc 21 Residence ដែលជាអគារខុនដូប្រណីត គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចន្លោះឆ្នាំ២០២២ខាងមុខនេះ។

អំពីគម្រោង Parc 21 Residence

Parc 21 Residence មានទីតាំងស្ថិតនៅតំបន់ទីប្រជុំជនបឹងត្របែកនៃខណ្ឌចំការមន​ ដែលជាគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន JV Parc Residence Co., Ltd។ គម្រោងនេះមានកម្ពស់សរុប ២១ជាន់ និងយូនីតសរុបចំនួន១៣២ ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាងតាមរចនាបទសម័យទំនើប បំពាក់ដោយសម្ភារបរិក្ខារស្តង់ដារអន្តរជាតិ គួបផ្សំនឹងសេវាកម្មនៅក្នុងអគារយ៉ាងសម្បូរបែប ដើម្បីផ្តល់ជូនម្ចាស់ខុនដូនូវជីវិតរស់នៅដ៏ប្រណីត និងស៊ីវីល័យប្រកបដោយឧត្តមភាព។

បរិក្ខារដ៏សម្បូរបែបសម្រាប់ជីវិតរស់នៅបែបស៊ីវីល័យ

ក្រៅពីការរចនាដ៏ប្រណីត និងទាន់សម័យ គម្រោងមួយនេះផ្តល់ជូនផងដែរនូវសេវាកម្មដ៏សម្បូរបែប រួមមានអាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និងទីតាំងសម្រាកលំហែកាយដ៏ស្រស់ស្រាយ។ ក្រៅពីនេះ អ្នករស់នៅក្នុងអគារក៏អាចស្វែងរកផងដែរនូវ ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ម៉ាត និងសាឡន ដែលមាននៅជាន់ទី ២នៃអគារ។

ទីតាំងស្ថិតនៅចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្ម

លើសពីនេះទៅទៀត គម្រោងមួយនេះមានទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្ម ដែលបង្កភាពស្រួលសម្រាប់ម្ចាស់ខុនដូក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ពិសេសគឺនៅក្បែរហាងលក់ទំនិញតូចធំ ភោជនីយដ្ឋាន មន្ទីរពេទ្យ ធនាគារ សាលារៀន និងបណ្តាផ្សារទំនើបធំៗ រួមមាន ផ្សារទំនើប Aeon Mall ផ្សារទំនើប The Bridge Lifestyle Mall និង ផ្សារទំនិញរួចពន្ធក្រោមដីក្នុងអគារ Naga World ​​ដែលមានចម្ងាយមិនលើសពី១០នាទី។

ខុនដូប្រណីតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ

យូនីតរបស់ Parc 21 Residence ត្រូវបានបែងចែកជា ៥ ប្រភេទដាច់ដោយឡែកពីគ្នា ដើម្បីបំពេញតាមតម្រូវការគ្រួសារគ្រប់ស្រទាប់វណ្ណៈ។​ អតិថិជនអាចជ្រើសរើសរវាង បន្ទប់ស្ទូឌីយោ អាផាតមិន (បន្ទប់គេង ១) អាផាតមិន (បន្ទប់គេង ២) ផែនហៅស៍ (បន្ទប់គេង ២) និង ផែនហៅស៍ (បន្ទប់គេង ៣) ដែលមានតម្លៃចាប់ពី $54,790 រហូតដល់ $162,729។ យូនីតនីមួយៗសុទ្ធសឹងតែមានរានហាលដ៏ធំទូលាយ ដែលអាចឲ្យម្ចាស់ខុនដូសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពដ៏សែនមនោរម្យរបស់រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

 

Comments