+855 92 92 1000
Logo
ផាក ២១ រេស៊ីឌិន ខុនដូស្តង់ដារបែបសិង្ហបុរីកំពុងទទួលបានប្រជាប្រិយភាពខ្លាំង
Updated on: May 9, 2022, 5:58 a.m.
Published on: November 5, 2021, 4:10 a.m.

ផាក ២១ រេស៊ីឌិន ខុនដូស្តង់ដារបែបសិង្ហបុរីកំពុងទទួលបានប្រជាប្រិយភាពខ្លាំង


ខណ្ឌ​ចំការមនបាន​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​ពី​ការ​កើន​ឡើង​នៃ​សំណង់​អគារ​ស្នាក់​នៅ​ចម្រុះ អគារ​សហកម្មសិទ្ធិ​(​ខុន​ដូ​) ផ្សារ​ទំនើប ដែល​បន្ត​រីក​ដុះ​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ ខណ្ឌ​ចំការមន គឺជា​ខណ្ឌ​មួយ​ដែលមាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ នៅក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​ ។

សម្រាប់​ខណ្ឌ​ចំការមន កន្លែង​ស្នាក់​នៅ​មាន​ច្រើន អគារ​របស់​រដ្ឋ​មាន​ច្រើន​ដូចជា​អគារ​រដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថានទូត ជាដើម ។ ខណ្ឌ​ចំការមន​នៅ​តែ​ជា​តំបន់​ល្អ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​ចំណោម​ខណ្ឌ​ទាំងអស់ សម្រាប់​ស្នាក់​នៅ អគារ​ការិយាល័យ ភោជនីយដ្ឋាន និង​ធ្វើ​អាជីវកម្ម ការជួល ហើយ​អ្នក​វិនិយោគ គឺ​ជន​ជាតិ​ខ្មែរ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សិង្ហ​បុរី ។

ក្រឡែកមើលទៅកាន់តំបន់បឹងត្របែកនៃខណ្ឌចំការមនវិញកំពុងបង្ហាញអំពីសក្តានុពលរបស់ខ្លួនយ៉ាងខ្លាំងដោយមានអគារសហកម្មសិទ្ធិ (ខុនដូ) ជាច្រើនកំពុងតែបង្ហាញខ្លួននៅពាសពេញតំបន់នោះ ។ គម្រោង ផាក ២១ រេសុីឌិន ដែលមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញ ។

គម្រោង ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន។ គម្រោង ផាក ២១ រេសុីឌិន ផ្ដល់ជូននូវការរស់នៅដ៏ប្រណីតបែបឯកជន ទាន់សម័យ ប្រកបដោយឧត្តមភាព ។

គម្រោងផាក ២១ រេស៊ីឌិន កំពុងសាងសង់យ៉ាងសស្រាក់សស្រាំតាមផែនការ និងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពររួចប្រគល់ជូនអតិថិជនរបស់ខ្លួននៅក្នុងឆ្នាំ២០២២ ។ គម្រោងនេះទៀតសោតបានផ្តល់ចំណេញខ្ពស់សម្រាប់វិនិយោគិនខ្មែរ និងបរទេសដែលមានបំណងស្វែងរកការវិនិយោគលើខុនដូដែលមានកម្រិតស្តង់ដារបែបសិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា ។

នៅថ្ងៃនេះផងដែរ គម្រោង ផាក ២១ រេស៊ីឌិន ដែលផ្តល់ជូនលោកអ្នកនូវការជួលត្រលប់វិញខ្ពស់ (GRR) ដែលមានតម្លៃចាប់ពី $1700/m2 រួមជាមួយនឹងលក្ខខណ្ឌបង់ប្រាក់រយៈពេលវែងរហូលដល់ទៅ១០ឆ្នាំ ៕

ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសរបស់គម្រោង ផាក ២១ រេស៊ីឌិន សូមចុចប៊ូតុងខាងក្រោមនេះ

Comments