+855 92 92 1000
Logo
គម្រោង PARC 21 Residence បញ្ចុះតម្លៃ 12% ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី០៣ តុលា
Updated on: June 6, 2022, 5:00 p.m.
Published on: September 23, 2021, 7:14 a.m.

គម្រោង PARC 21 Residence បញ្ចុះតម្លៃ 12% ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី០៣ តុលា


អ្នកអភិវឌ្ឍន៍គម្រោងធំៗនៅទីក្រុងភ្នំពេញបន្តមើលឃើញពីការរីកចម្រើន ស្របពេលសកម្មភាពនានាត្រូវបាន កាត់បន្ថយដោយសារកត្តាជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ជាច្រើន នៅក្នុងទីក្រុងភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា ជាពិសេសសកម្មភាពសាងសង់អគាររបស់គម្រោង ខុនដូប្រណីត PARC 21 Residence ដែលទើបតែបញ្ចប់នូវតំណាក់កាលថ្មី ។

គម្រោង PARC 21 Residence គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខ័ណ្ឌ ចំការមន ។ គម្រោងខុនដូប្រណីតស្តង់ដាបែបសិង្ហបុរីមួយនេះនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ។ មិនតែប៉ុណ្ណោះគម្រោងមួយនេះត្រូវបានលក់ចេញជាច្រើនយូនីតជាបន្តបន្ទាប់ជិត១លាន ដុល្លារក្រោយពីបាន សហការជាមួយដៃគូធ្វើទីផ្សារគឺក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh និងដៃគូលក់ ផ្តាច់មុខ FazWaz Cambodia ។

ក្នុងកំឡុងពេលព្រឹត្តិការណ៍ប្រារព្ធកម្មវិធីការបញ្ចប់គ្រោងអគារនោះផងដែរ អ្នកអភិវឌ្ឍន៍នៃគម្រោង PARC 21 Residence ក៏មានការផ្តល់ជូនពិសេសថ្មីលើយូនីតដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃ 12% ចាប់ពីថ្ងៃទី២៣ កញ្ញា រហូតដល់ថ្ងៃទី០៣ តុលា ។ 

ចំពោះអតិថិជនដែលមានបំណងស្វែងរកប្រភេទខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី គម្រោង PARC 21 Residence មួយនេះល្អសាកសមបំផុតសម្រាប់លោកអ្នក ដោយអាចអញ្ជើញទៅទស្សនាខុនដូគំរូបាននៅ The Point Community Mall ឬទំនាក់ទំនងមកកាន់ក្រុមការងារ FazWaz Cambodia និងសម្រាប់អតិថិជនដែល នៅតាមបណ្តាខេត្តនានា ឬក្រៅប្រទេសជាដើមក៏អាចទំនាក់ទំនងដោយផ្ទាល់មកកាន់ ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ ។

នាយកផ្នែកលក់នៃគម្រោង PARC 21 Residence លោកស្រី Pearl Yu បានឱ្យដឹងថា ៖ « វាគឺជាដំណើរដ៏ អស្ចារ្យមួយដែលបានចាប់ផ្តើមពីវិស័យដែលកំពុងមានការរីកចម្រើននេះ ដោយគម្រោងរបស់យើងនៅតែបន្តការ សាងសង់ដោយមិនមានបញ្ហារាំងស្ទះបើទោះបីជាបច្ចុប្បន្នកំពុងមានជំងឺរាតត្បាតជាសកលក៏ដោយ» ។ 

នាយកផ្នែកលក់ខាងលើបានបន្តថា ៖ «យើងពិតជារីករាយខ្លាំងណាស់ ដែលគម្រោងរបស់យើងបានឈានដល់ ចំណុចសំខាន់មួយនេះ [បញ្ចប់គ្រោងអគារ]» ។

គម្រោង PARC 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយម បំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដោយសារប្រជាប្រិយភាព របស់គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងតម្លៃនៅក្នុងខែតុលាខាងមុខ ខណៈដែលកាលបរិច្ឆេទ ប្រគល់យូនីតជូនអតិថិជនកាន់តែខិតជិតមកដល់ ៕

Comments