+855 92 92 1000
Logo
ធ្មេចបើកៗ គម្រោងខុនដូ ផាក ២១ រេស៊ីឌិន សាងសង់បានជាង៧០%ហើយ !
Updated on: June 6, 2022, 5:00 p.m.
Published on: August 10, 2021, 4:45 a.m.

ធ្មេចបើកៗ គម្រោងខុនដូ ផាក ២១ រេស៊ីឌិន សាងសង់បានជាង៧០%ហើយ !


កាលបរិច្ឆេទបញ្ចប់ការសាងសង់ជាស្ថាពរ ខែមិថុនា ឆ្នាំ២០២២

គម្រោង ផាក ២១ រេស៊ីឌិន (PARC 21 Residence) ដែលជាការអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយនៅក្នុងខណ្ឌចំការមន កំពុងដំណើរការសាងសង់របស់ខ្លួនជារៀងរាល់ថ្ងៃទោះបីមានជំងឺកូវីដ១៩ក៏ដោយ និងគ្រោងបញ្ចប់ការសាងសង់នៅ ក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ ។ បច្ចុប្បន្នគម្រោងនេះកំពុងសាងសង់បញ្ចប់នៅជាន់ទី២១ ហើយបានចាប់ផ្តើម ធ្វើការសាងសង់អាងហែលទឹក និងសម្ភារៈប្រើប្រាស់ផ្សេងទៀតដែលស្ថិតនៅជាន់លើអាកាសរបស់ខ្លួន ។

សន្ទុះគាំទ្រពីអតិថិជនទោះស្ថិតក្នុងកាលៈទេសៈកូវីដ១៩

គម្រោង ផាក ២១ រេស៊ីឌិន នៅតែបន្តប្រមូលបានការលក់របស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយអត្រាការលក់បានកើន ឡើងគិតត្រឹមខែកក្កដា ឆ្នាំ២០២១ ។ លោកអ្នកអាចទស្សនាបន្ទប់គំរូដែលដាក់តាំងបង្ហាញអំពីគម្រោង ផាក ២១ រេស៊ីឌិន នៅក្នុងផ្សារទំនើប The Point តាមបណ្តោយផ្លូវម៉ៅសេទុង ។

គម្រោង ផាក ២១ រេស៊ីឌិន ត្រូវបានវិនិយោគដោយវិនិយោគិនអន្តរជាតិដែលមានមូលដ្ឋាននៅសិង្ហបុរី និងហុងកុង ។ គម្រោងលំនៅដ្ឋានប្រណិត ផាក ២១ រេស៊ីឌិន សាងសង់ឡើងដោយប្រកាន់ខ្ជាប់នូវទស្សនៈរចនាប័ទ្មបែបសិង្ហបុរីក្រោម ពាក្យស្លោកថា «A city in a garden» ដែលសាងសង់អគារលំនៅដ្ឋាន ផ្អែកលើការរៀបចំបែបផែននៃការរស់នៅបែប ទំនើប និងស៊ីវិល័យដោយមានភ្ជាប់មកជាមួយអាងហែលទឹកលើអាកាសដែលអាចគយគន់ទេសភាពពីជាន់លើអាកាស បាន ។


ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ក្តី ក៏មិនអាចជាបញ្ហាចោទក្នុងការបញ្ឈប់ការសាងសង់ គម្រោង ផាក ២១ រេស៊ីឌិន (PARC 21 Residence) សម្រាប់អតិថិជននោះដែរ ។ អ្វីដែលពិសេសទៀតនោះគម្រោង ផាក ២១ រេស៊ីឌិន ក៏ផ្តល់ជូននូវការធានាជួលត្រឡប់មកវិញចំនួន ២១% ក្នុងរយៈពេល៣ឆ្នាំ ដែលជាអត្រាប្រកួតប្រជែង ខ្ពស់ដោយផ្អែកលើទំនុកចិត្តរបស់អ្នកអភិវឌ្ឍន៍លើសក្តានុពលទីផ្សារក្នុងការធានាជួលត្រឡប់មកវិញ ។


ដោយសារតែគម្រោង ផាក ២១ រេស៊ីឌិន កៀកនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅខែមិថុនាឆ្នាំ២០២២ ខាងមុន វិនិយោគិនអន្តរជាតិមានទំនុកចិត្តខ្ពស់លើការស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅកម្ពុជានឹងត្រូវបានគ្រប់គ្រង បានដោយការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថានការណ៍ និងយុទ្ធនាការចាក់វ៉ាក់សាំង ជាដើម ។ ប៉ុន្តែមិនមែនត្រឹមតែវិនិយោគិនបរទេសប៉ុណ្ណោះទេ ដែលទន្ទឹងរង់ចាំសភាពការណ៍ក្នុងប្រទេសកម្ពុជាវិល ត្រឡប់មកដូចដើមវិញ ។ អ្នកស្វែងរកអចលនទ្រព្យនៅកម្ពុជាកំពុងរំពឹងថា អ្វីៗនឹងប្រសើរឡើងនៅក្នុងឆ្នាំ២០២២ ។

តម្លៃថ្មី និងការបញ្ចុះតម្លៃពិសេសសម្រាប់ខែសីហា ឆ្នាំ២០២១

គម្រោង ផាក ២១ រេស៊ីឌិន បានប្រកាសពីតម្លៃថ្មីសម្រាប់អតិថិជនក្នុងខែសីហា ដោយសារគម្រោងនេះខិតជិតដល់ថ្ងៃ បញ្ចប់ការសាងសង់ ខណៈដែលតម្លៃអាចនឹងកើនឡើងក្រោយពីសាងសង់រួចជាស្ថាពរ ដោយក្នុងឱកាសនេះគម្រោង ផាក ២១ រេស៊ីឌិន មានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានសម្រាប់អតិថិជនដែលបានកក់ក្នុងខែសីហា ឆ្នាំ២០២១ នេះ ។

គួរបញ្ញាក់ផងដែរថា ខុនដូ ផាក២១ រេស៊ីឌិន គឺជាគម្រោងខុនដូស្តង់ដាសិង្ហបុរីដែលមានទីតាំងនៅខណ្ឌចំការមន និងត្រឹមតែ២នាទីប៉ុណ្ណោះពីផ្សារទួលទំពូង ដែលជាកន្លែងប្រមូលផ្តុំទៅដោយអាជីវកម្មគ្រប់ប្រភេទ ។ ខុនដូនេះមានសរុប​២១ជាន់ ១៣២បន្ទប់ បែងចែកជាយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិនបន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ។ រីឯតម្លៃលក់វិញគឺរឹតតែ សមរម្យពិសេសទៅទៀត ពោលគឺតម្លៃចាប់ពី $78,980 ឡើងទៅតែប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃ រហូតដល់៦%បន្ថែមទៀតសម្រាប់ខែសីហានេះ ។ 

ក្រុមហ៊ុន FazWaz Cambodia ដែលជាដៃគូផ្នែកលក់ផ្តាច់មុខរបស់គម្រោង ផាក ២១ រេស៊ីឌីន កំពុងមានកិច្ចព្រមព្រៀង ជាច្រើនជាមួយអតិថិជនដែលមានទំហំទឹកប្រាក់ចំនួនដល់ទៅជាង៨០០.០០០ដុល្លារលើការលក់ និងមានគម្រោងផ្សេង ទៀតស្ថិតក្នុងដំណាក់កាលចរចាផងដែរ ។ ការបញ្ចុះតម្លៃពិសេសនេះរបស់គម្រោង ផាក ២១ រេស៊ីឌីន រំពឹងថាអាចនឹង ទាក់ទាញអតិថិជនកាន់តែច្រើនដើម្បីទទួលបានឱកាសចំណេញមុនពេលគម្រោងចាប់ផ្តើមឡើងថ្លៃម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២១ ៕

ចាប់អារម្មណ៍លើលំនៅដ្ឋាន PARC 21 ទេ? សាកសួរព័ត៌មានលម្អិតថ្ងៃនេះមុនពេលតម្លៃឡើងថ្លៃម្តងទៀត !

Comments