+855 92 92 1000
Logo
ការពារគេហដ្ឋានរបស់លោកអ្នកបាន២៤ម៉ោង/សប្តាហ៍ជាមួយបច្ចេកវិទ្យា nanoe™ X របស់ Panasonic
Updated on: June 6, 2022, 5:00 p.m.
Published on: March 16, 2022, 4:01 a.m.

ការពារគេហដ្ឋានរបស់លោកអ្នកបាន២៤ម៉ោង/សប្តាហ៍ជាមួយបច្ចេកវិទ្យា nanoe™ X របស់ Panasonic


ក្នុងរយៈពេល 2 ឆ្នាំ​កន្លងទៅ​នេះ ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញបានកែលម្អ​ក្នុង​ទម្រង់​ជា​ច្រើនដែល​ការផ្លាស់​ប្តូរខ្លាំងបំផុត ​នោះគឺ ការផ្តោតលើទីផ្សារក្នុង និងក្រៅស្រុក ។ ស្របពេល​ប្រទេសកម្ពុជា​បានគ្រប់គ្រងស្ថានការណ៍ COVID-19 ក្នុងប្រទេស បានល្អដែលធ្វើឱ្យ​អ្នកទិញអចលនទ្រព្យជាច្រើនកំពុងតែ​ស្វែងរកវិធីការពារផ្ទះថ្មីរបស់ពួកគេ​ឱ្យ​មាន​សុវត្ថិភាពពីមេរោគចម្លងនានា ។

នេះមិនមែនជាឧបសគ្គសម្រាប់លោកអ្នកដែលទិញផ្ទះក្នុងប្រទេសកម្ពុជា ហើយត្រូវការជំនួយក្នុងការកំចាត់មេរោគ​ចម្លង​នោះទេ ។ ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនផលិតផល និងឧបករណ៍អេឡិចត្រូនិកឈានមុខគេ បានបង្កើតបច្ចេកវិទ្យាថ្មី ដែលជួយ លោកអ្នកការពារផ្ទះបាន 24 ម៉ោងជាមួយនឹងបច្ចេកវិទ្យា nanoe™ X  ។

តើអ្វីជាបច្ចេកវិទ្យា nanoe™ X?

គុណភាព​ខ្យល់​គឺជា​កង្វល់​ចម្បង​របស់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម​នឹង​ការ​បំពុល និង​ជំងឺ​រាតត្បាត​ សកល​ថ្មីៗ​នេះ ។ ជារឿយៗយើងជឿជាក់ថា ខ្យល់ក្នុងផ្ទះស្អាតជាងខ្យល់ខាងក្រៅ ប៉ុន្តែគំនិតបែបនេះ​តែងតែ​ទទួល​បាននូវការ ជំទាស់ ។ ជាមួយនឹងបច្ចេកវិជ្ជា nanoe™ X របស់ Panasonic ក្រុមគ្រួសាររបស់លោកអ្នកមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ ។ 

រ៉ាឌីកាល់អ៊ីដ្រុកស៊ីល ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា nanoe™ X ដែលជួយ ការពារបរិស្ថានក្នុងផ្ទះរបស់ក្រុមគ្រួសារលោកអ្នក និងមានសុវត្ថិភាពខ្ពស់បំផុត ព្រោះវារារាំង​បាក់តេរី និងមេរោគ, ផ្សិត, សារធាតុ អាឡែកហ្ស៊ី, លំអង និងសារធាតុគ្រោះថ្នាក់ផ្សេងៗ ហើយវា​ក៏កម្ចាត់ក្លិនមិនល្អដើម្បី​ធ្វើឱ្យ​ខ្យល់បរិយាកាសស្រស់ស្រាយព្រមទាំង ផ្តល់សំណើមដល់ស្បែក និងសក់ផង​ដែរ ។

លើសពីនេះ Panasonic បានបង្កើតរបច្ចេកវិទ្យា nanoe™ X ដើម្បីដំណើរការជាមួយនឹងការប្រើប្រាស់ថាមពលសន្សំ​សំចៃ​ខ្ពស់ និងមិនត្រូវការការថែទាំ ។ អរគុណចំពោះឧបករណ៍ nanoe™ X ដែលផលិតពីទីតានីញ៉ូម ។

ការការពារផ្ទះ

ជាធម្មតាផ្ទះ វាជាអចលនវត្ថុឯកជនរបស់ម្ចាស់នីមួយៗ ដែលក្នុងនោះកត្តាការរស់នៅ និងរបស់របរផ្សេងៗនៅក្នុង​គេហ​ដ្ឋាន​សុទ្ធ សឹងតែអាចបង្កជាគ្រោះថ្នាក់ដល់គ្រួសាររបស់លោកអ្នក ។ ជាឧទាហរណ៍ សត្វចិញ្ចឹមអាច​ចាត់ទុកថា​ជាផ្នែកមួយនៃគ្រួសារដោយ សារក្តីអាណិតស្រលាញ់ថ្នាក់ថ្នមទៅតាមរស់និយមរបស់ប្រជាពលរដ្ឋនីមួយៗ ប៉ុន្តែពួកវាក៏អាចនាំមកនូវសារធាតុអាឡែស៊ី និងសូម្បី តែបាក់តេរីដែលអាចបង្កគ្រោះថ្នាក់ដល់គ្រួសារផងដែរ ។ បញ្ហាមួយទៀតគឺក្លិនថ្នាំជក់ និងក្លិនធ្វើម្ហូបជាដើមដែលអាចបំផ្លាញ អារម្មណ៍ស្រស់ថ្លាក្នុងផ្ទះរបស់លោកអ្នក ។

សម្រាប់បច្ចេកវិទ្យា nanoe™ X របស់ Panasonic ជ្រាបចូលជ្រៅទៅក្នុងសរសៃនៃកំរាលព្រំ និងគ្រឿងសង្ហារឹម ដែលទារក និងសត្វចិញ្ចឹមលេង ព្រមទាំងរារាំងបាក់តេរី, មេរោគផ្សិត, អាឡែកហ្ស៊ី, លំអង ក៏ដូចជាសារធាតុគ្រោះថ្នាក់ផ្សេងៗទៀត ។

រក្សាកន្លែងសាធារណៈឱ្យមានសុវត្ថិភាព

Panasonic គឺជាម៉ាកសញ្ញាដែលគួរឱ្យទុកចិត្តជាងគេបំផុត ហើយបច្ចេកវិទ្យា nanoe™ X គឺជាបច្ចេកវិទ្យាថ្មី​ចុងក្រោយ​បង្អស់​ដែលត្រូវ បានជ្រើសរើសដោយអ្នកជំនាញដែលបានការពារផ្សារទំនើប, សណ្ឋាគារ, កន្លែងហាត់ប្រាណ និងភោជនីយដ្ឋានឱ្យមានសុវត្ថិភាព ពីគ្រោះថ្នាក់នៃការបំពុលបរិយាកាសដោយផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ។

បច្ចេកវិទ្យា nanoe™ X ដែលបានដំឡើងនៅក្នុងម៉ាស៊ីនត្រជាក់ម៉ូដែល CS/CU-XU10XKH ការពារក្លិនពីការតោងជាប់ជញ្ជាំង និងគ្រឿងសង្ហារឹម នៃកន្លែងរួម ហើយត្រូវបានបញ្ជាក់ឱ្យមានប្រសិទ្ធភាពថាមពល ជាមួយនឹងតម្លៃថែទាំទាប និងស្របតាមតម្រូវការ ។

បង្កើតខ្យល់អាកាសបរិសុទ្ធប្រកបដោយគុណភាព

កូវីដ-១៩ បានជះឥទ្ធិពលដល់កន្លែងធ្វើការជាច្រើន ប៉ុន្តែសម្រាប់​អាជីវកម្មនាពេលបច្ចុប្បន្ននេះ​ដែលចង់កាត់បន្ថយ​ហានិភ័យ​ សុខភាពសម្រាប់មិត្តរួមការងារ និងភ្ញៀវរបស់លោកអ្នក​ដើម្បីធានាថា គ្រប់ជ្រុងនៃកន្លែងធ្វើការ​មាន​អនាម័យ​ប្រកបដោយ ផាសុកភាពខ្ពស់ លោកអ្នកអាចជ្រើសរើសម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់​នូវ​បច្ចេកវិទ្យា nanoe™ X ដែលអាច ការពារលោកអ្នកបាន២៤ម៉ោង/សប្តាហ៍ ។

ទប់ស្កាត់មេរោគកូវីដ-១៩

ការធ្វើតេស្តមួយត្រូវបានធ្វើឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ 2011 ដោយសហការជាមួយ Texcell ដែលជាអង្គការ​ពិភព​លោក ​​ដោយ​មានអ្នកឯកទេសក្នុងការស្រាវជ្រាវមេរោគដោយបានផ្ទៀងផ្ទាត់ថា បច្ចេកវិទ្យា nanoe™ X អាចរារាំងវីរុសថ្មី (SARS-CoV-2) ។ ដោយការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងការ​កំណត់នៃមន្ទីរពិសោធន៍​ដែលបិទជិតខុសពីកន្លែងរស់នៅ ធម្មតា ។

កន្លែងធ្វើតេស្តចំនួនពីរដែលមានវត្តមានជាមួយមេរោគត្រូវបានរៀបចំឡើង ៖ មួយប្រើប្រាស់បច្ចេកវិទ្យា nanoe™ X (តាមរយៈ CS/CU-XU10XKH) និងមួយទៀតដោយគ្មានបច្ចេកវិទ្យាអ្វីទាំងអស់ ។ ជាលទ្ធផល​ក្នុងរយៈពេលតិចជាង 2 ម៉ោងមេរោគជាង 99.99% ត្រូវបានកម្ចាត់ដោយបច្ចេកវិទ្យា nanoe™ X ។

ក្នុងចំណោមការស៊ើបអង្កេតបន្ថែមទៀតដោយប្រើកន្លែងសាកល្បងធំជាង និងប៉ារ៉ាម៉ែត្រតេស្តដែលពិបាកជាងនេះ ឥទ្ធិពល inhibitory របស់បច្ចេកវិទ្យា nanoe™ X ត្រូវបានផ្ទៀងផ្ទាត់ថាមានចំនួន 91.4% ។

នាំមកនូវគុណភាពខ្យល់ក្នុងផ្ទះ

សូម្បីតែម្ចាស់គេហដ្ឋាន និងម្ចាស់អាជីវកម្មខ្នាតតូចឥឡូវនេះអាចរីករាយជាមួយនឹងបច្ចេកវិទ្យា nanoe™ X បាន​ដោយ​ផ្ទាល់ ។ ចាប់តាំងពីការអភិវឌ្ឍបច្ចេកវិទ្យាមក ក្រុមហ៊ុន Panasonic បានចាប់ផ្តើមបញ្ចេញ​ផលិត​ផលជា​មួយនឹង nanoe™ X ដើម្បីធានាថាអតិថិជនរបស់ពួកគេទទួលបានគុណភាពខ្យល់ល្អបំផុត ។

ម៉ាស៊ីនត្រជាក់ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា nanoe™ X របស់ Panasonic គឺមានភាពល្អឥតខ្ចោះសម្រាប់ការ​រីករាយ​ជា​មួយ​ នឹងខ្យល់ស្អាត និងត្រជាក់ដែលមានទំហំខុសៗគ្នា ។ Panasonic ក៏បានបង្កើតម៉ាស៊ីនបន្សុទ្ធខ្យល់ (F-PXU70AWP) ដោយ មានគោលបំណងតែមួយគត់គឺ​អនុញ្ញាតឱ្យអ្នកប្រើប្រាស់​ទទួលបាន​នូវខ្យល់ដង្ហើមស្រស់​ស្រាយ​ជាងមុន ដោយមានជំនួយពី nanoe™ X សម្រាប់គុណភាពខ្យល់ក្នុងផ្ទះដែលប្រកបដោយសុខភាពល្អ ។ ទូរទឹកកកដែលមានបច្ចេកវិទ្យាមួយនេះក៏ត្រូវបាន បង្កើតឡើងផងដែរ ដែលល្អឥតខ្ចោះសម្រាប់ការរក្សាអាហារ​ឱ្យស្អាត និងមានអនាម័យ ។

បំពេញតម្រូវការគ្រប់ទីកន្លែង

ក្នុងនាមជាម៉ាកយីហោពិភពលោក Panasonic បំពេញតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែង ។ ចាប់តាំងពីការចាប់ ផ្តើមនៃ nanoe™ X មក អតិថិជនរបស់ Panasonic បានសម្តែងការពេញចិត្តចំពោះបច្ចេកវិទ្យា nanoe™ X ដែលមានវត្តមាន នៅក្នុងផលិតផល Panasonic ។

ចង់ដឹងបន្ថែមអំពីប្រព័ន្ធត្រជាក់ឆ្លាតវៃថ្មីរបស់ Panasonic ទេ? សាកសួរខាងក្រោម ៖

Comments