+855 92 92 1000
Logo

Advertorial content

Panasonic ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់បំពាក់ក្នុងលំនៅឋានថ្មីៗ និងអគារពាណិជ្ជកម្ម
Updated on: June 6, 2022, 5:00 p.m.
Published on: May 24, 2022, 5:43 a.m.

Panasonic ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់បំពាក់ក្នុងលំនៅឋានថ្មីៗ និងអគារពាណិជ្ជកម្ម


នៅក្នុងទីផ្សារខុនដូដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ អ្នកអភិវឌ្ឍន៍តែងតែ​សម្លឹងរកវិធីក្នុង​ការប្រកួត​ប្រជែង រួមទាំងវិធីសាស្រ្តស្ថាបត្យកម្មប្លែកៗ, ទីតាំងយុទ្ធសាស្ត្រ និងគ្រឿងសម្ភារប្រើប្រាស់សុទ្ធតែត្រូវបាន​អ្នក​អភិវឌ្ឍន៍​​អចលនទ្រព្យ​គិតគូរដើម្បីបំពេញតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ ។

The Penthouse Residence ជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់នៅទន្លេបាសាក់ ខ័ណ្ឌចំការមន ដែលលេចធ្លោជាមួយនឹងបទពិសោធន៍រស់នៅប្រចាំថ្ងៃប្រកបដោយផាសុកភាពសម្រាប់អ្នករស់នៅ នឹងជំនួយការពិសេសពី Panasonic Cambodia ។

ក្រុមហ៊ុន Panasonic Cambodia ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មនៅកម្ពុជា

Panasonic គឺជាក្រុមហ៊ុនផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិចទំនើបៗឈានមុខគេ​លើពិភពលោក។ ក្រុមហ៊ុន Panasonic Cambodia បានក្លាយជា​ដៃ​គូ​​ដែលអាចទុកចិត្ត​បា​ន​​​​​​សម្រាប់​អាជីវកម្មទាំងអស់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អ្នកអភិវឌ្ឍន៍លំនៅឋាន និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនតែងតែស្វែងរកឧបករណ៍ទំនើបៗ និង​គ្រឿង​អេឡិច​ត្រូនិចផ្សេងទៀតសម្រាប់បំពាក់នៅក្នុងគម្រោងរបស់ពួកគេ ហើយផលិតផលជាច្រើនប្រភេទ​របស់​ក្រុមហ៊ុន Panasonic Cambodia បានគ្របដណ្តប់លើតម្រូវការជាច្រើនរបស់អ្នកអភិវឌ្ឍន៍ ។ Panasonic បំពេញបន្ថែមនូវផលិតផលរបស់ខ្លួនជាមួយនឹងអ្នកជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីដើម្បីគ្រប់គ្រង និងធ្វើ​មាត្រ​ដ្ឋាន​​​​ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្របតាមតម្រូវការអាជីវកម្មគ្រប់ប្រភេទ ។

Panasonic Cambodia Business Support

ផលិតផល Panasonic បំពេញគ្រប់តម្រូវការ

The Penthouse Residence ដែលជាលំនៅឋានលំដាប់ខ្ពស់បានជ្រើសរើសយកផលិតផលល្អបំផុតសម្រាប់បំពាក់​ក្នុងគម្រោងរបស់ពួកគេដែលមានតែ Panasonic តែប៉ុណ្ណោះដែលអាចផ្តល់ជូនបាន ។

លោក Olivier Belloy ប្រធានគម្រោង The Penthouse Residence បានលើកឡើងពីការផ្តល់ជូនម៉ាស៊ីនត្រជាក់​របស់ Panasonic សម្រាប់បំពាក់ក្នុងគម្រោងរបស់លោកថា ម៉ាស៊ីនត្រជាក់ Panasonic ស័ក្តិសមនឹងតម្រូវការរបស់គម្រោង ។

“សម្រាប់គម្រោងនេះ យើងបានសម្រេចចិត្តដំឡើងម៉ាស៊ីនត្រជាក់ពីរបីប្រភេទ ។ ចាប់ពីបន្ទប់គេង 1 ដែលត្រូវការប្រភេទបំពាក់ជាប់ជញ្ជាំងទៅបន្ទប់ 4 ដែលបំពាក់ប្រភេទបញ្ឈរ” ។ លោក​បាន​មាន​ប្រសាសន៍​ថា “ផលិតផល​របស់ Panasonic ជាច្រើនត្រូវបានបំពាក់សម្រាប់​គម្រោង​នេះ” ។

Olivier Belloy បានបន្ថែមថា “The Penthouse Residence ប្រើប្រាស់ផលិតផល Panasonic ជាច្រើនផ្សេងទៀត ដូចជាទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកគក់ ។ យើងក៏ដឹងដែរថា Panasonic ផ្តល់ផលិតផលជាច្រើន​ទៀត​ដូចជា​ប្រព័ន្ធ intercom ជាដើម” ។

មានអ្នកជំនាញផ្នែកបច្ចេកទេស និងកម្មវិធី

Olivier Belloy អ្នកគ្រប់គ្រងគម្រោងនៃ The Penthouse Residence លើកឡើងពីប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់របស់ Panasonic (P-AIMS) សម្រាប់ប្រតិបត្តិការរបស់ខ្លួនថា “យើងក៏​អាច​គ្រប់គ្រងប្រព័ន្ធពីបន្ទប់បញ្ជារបស់យើងផងដែរ ។ យើងមានកម្មវិធី Panasonic របស់យើង ហើយយើងអាចគ្រប់​គ្រង​ប៉ារ៉ាម៉ែត្រមួយចំនួន រួមទាំងសីតុណ្ហភាពផងដែរ” ។ Olivier បានបន្ថែមថា “យើងថែមទាំង​អាចចាក់​សោសីតុណ្ហ​ភាព [នៃកន្លែងជាក់លាក់មួយ] ទៅ 24 - 25 អង្សាសេដោយមិនចាំបាច់ប្រើតេឡេបញ្ជា” ។

ក្រុមហ៊ុន Panasonic ក៏ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ផលិតផលរបស់ខ្លួន និងធានាថាប្រព័ន្ធរបស់គ្រឿង​អេឡិច​ត្រូនិច​ត្រូវបានថែរក្សាយ៉ាងល្អ និងត្រូវបានសម្រួលសម្រាប់តម្រូវការនៃខុនដូដែលមានគុណភាពខ្ពស់ដូចជា The Penthouse Residences ជាដើម ។

អត្ថប្រយោជន៍របស់ Panasonic ជាមួយបច្ចេកវិទ្យា nanoe™ X

នៅក្នុងពេលដែលប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឱ្យមានការរាំង​ស្ទះដល់​សកម្ម​ភាព​សេដ្ឋកិច្ចអស់រយៈពេលជាយូររួចមក បច្ចេកវិទ្យា nanoe™ X របស់ Panasonic ដែលត្រូវបាន​បំពាក់​​នៅក្នុង​ម៉ាស៊ីន​ត្រជាក់​​​របស់ខ្លួន បានធ្វើឱ្យអតិថិជន និងម្ចាស់អាជីវកម្មជាច្រើន​មានសុវត្ថិភាព​ប្រកប​ដោយ​ទំនុក​ចិត្ត ។

អ្នកទិញទំនិញ និងម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជាមានការព្រួយបារម្ភបន្តិចបន្ទួចនូវជំងឺរាតត្បាត ខណៈដែលទីធ្លា​សាធារណៈ​ដែលបានបំពាក់ដោយម៉ាស៊ីនត្រជាក់ Panasonic ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា nanoe™ X បាន​កម្ចាត់​បាក់​តេរី និងសម្លាប់មេរោគ​ ដែលធ្វើឱ្យពួកគេអាចដើរទិញទំនិញ ឬធ្វើអាជីវកម្មបានពេញមួយថ្ងៃប្រកបដោយ​សុវត្ថិភាព​ និងការថែរក្សាបានយ៉ាងល្អ ៕

Comments