+855 92 92 1000
Logo

Advertorial content

ចង្កៀងសូឡា Panasonic បំភ្លឺជនបទនៃប្រទេសកម្ពុជា
Updated on: June 15, 2022, 3:10 a.m.
Published on: June 15, 2022, 2:24 a.m.
Realestate News

ចង្កៀងសូឡា Panasonic បំភ្លឺជនបទនៃប្រទេសកម្ពុជា


ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា ក្រោមការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលហៅកាត់ថា “LWD” ឬអង្គការជីវិតថ្លៃថ្នូរ បានបរិច្ចាគចង្កៀងសូឡាចំនួន ១០៥០ ជូនប្រជាជនដែលមានជីវភាពខ្វះខាត និងពុំមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅឯខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយដល់ប្រទេសកម្ពុជាតាមរយៈកម្មវិធី “ផ្តល់ពន្លឺដើម្បីអនាគតភ្លឺស្វាង” ដែលជាការផ្តួចផ្តើមដើម្បីជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកង្វះខាតថាមពលសម្រាប់ការប្រើប្រាស់។

លោក យ៉ាស៊ូណូប៊ូ ម៉ាតស៊ូម៉ូតុ​ នាយកប្រតិបត្តិប្រចាំ Panasonic កម្ពុជា បានដឹកនាំបេសសកម្មមនុស្សធម៌មួយនេះទៅកាន់ភូមិវាល ក្រោមការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកចាហ្វាយស្រុក ក៏ដូចជាមេឃុំផងដែរ។ ក្រុមគ្រួសារដែលទទួលបានចង្កៀងសូឡាគឺជាប្រជាជនដែលរស់នៅឯភូមិព្រែកពីរ ភូមិតាដេត ភូមិបឹងក្រឡ ភូមិវាល នៃខេត្តពោតិ៍សាត់ និងខេត្តបាត់ដំបង។ លោកបានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយ ដោយបានជួបផ្ទាល់ជាមួយប្រពលរដ្ឋ និងមានគម្រោងនាពេលអនាគតដើម្បីជួយជ្រោមជ្រែងដល់សហគមន៍ជាច្រើនទៀតតាមដែលអាចធ្វើបាន។ “នេះមិនមែនជាគម្រោងចុងក្រោយនោះទេ Panasonic នៅតែជួយទ្រទ្រង់ដើម្បីធ្វើឱ្យប្រសើរឡើងនៅពន្លឺគ្រប់គ្រាន់សម្រាប់ជនបទក្នុងប្រទេសកម្ពុជា” លោកបានមានប្រសាសន៍បន្ថែម។

មុនពេលប្រតិបត្តិការបរិច្ចាគចង្កៀងសូឡា ក្រុមការងាររបស់អង្គការជីវិតថ្លៃថ្នូរបានធ្វើការសម្ភាសន៍ និងត្រួតពិនិត្យមើលសកម្មភាពជាក់ស្តែងរបស់ក្រុមគ្រួសារនីមួយៗ។ បងប្អូន​ប្រជាពលរដ្ឋដែលទទួលបាន អាចប្រើប្រាស់ដើម្បីបំភ្លឺលំនៅឋានរបស់ពួកគេក្នុងការចម្អិនម្ហូបអាហារ ឬកូនៗតូចដើម្បីសិក្សានាពេលរាត្រី។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏អាចបំពាក់នៅតាមផ្លូវក្នុងតំបន់ខ្លះផងដែរ។

ក្រុមការងារតំណាង Panasonic កម្ពុជាបានបញ្ជាក់ថា “ពួកយើងនឹងប្តេជ្ញាដើម្បីពង្រឹងសង្គមមួយដែលគ្មានភាពក្រីក្រតាមរយៈការចូលរួមសកម្មភាពសង្គមផ្សេងៗ”។ កម្មវិធី “ផ្តល់ពន្លឺដើម្បីអនាគតភ្លឺស្វាង” ប្រព្រឹត្តឡើងក្នុងគោលបំណងលុបបំបាត់ភាពក្រីក្រ ក្រោមការសហករណ៍ជាមួយអង្គការជីវិតថ្លៃថ្នូរដើម្បី ប្រជាជន និងសហគមន៍ ដើម្បីផ្លាស់ប្តូរជីវភាព សេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ស្វ័យភាពនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជារួម។

អំពីសាជីវកម្ម Panasonic

សាជីវកម្ម Panasonic គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គេហដ្ឋាន ទោចក្រយានតន្ត និង អាជីវកម្មផ្សេងៗ។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 522 និងក្រុមហ៊ុនសហការណ៍ចំនួន 69 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 6,698.8 ពាន់លានយ៉េន គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021 ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លាសម្រាប់អតិថិជនរបស់ខ្លួន។

ឈ្វេងយល់បន្ថែមអំពីក្រុមហ៊ុន Panasonic ៖ https://www.panasonic.com/global

ក្រុមហ៊ុន Panasonic ប្រចាំនៅប្រទេសកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh

Comments