+855 92 92 1000
Logo
ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:32 a.m.
Realestate News
Property Reviews
Events & Announcements

ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់


កាលពីថ្ងៃសុក្រ ទី៧ ខែមេសាកន្លងទៅ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridge Land (Cambodia) Co., Ltd., ដែលជាក្រុមហ៊ុនដៃគូរវាងសិង្ហបុរី និងកម្ពុជាបានអភិវឌ្ឍន៍រួមគ្នាលើគម្រោង “The Peak” និងគម្រោង “The Bridge”  ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅទន្លេបាសាក់បានប្រារព្ធ​កម្មវិធីអបអរសាទរមួយដើម្បីប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយឆ្នាំនៅសណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Oxley (Gem) Cambodia Co., Ltd., បាននិយាយនៅក្នុងពិធីកាលពីល្ងាចថ្ងៃសុក្រថា“ក្នុងឆ្នាំកន្លងទៅនេះយើងបានសម្រេចសមិទ្ធិផលធំៗជាច្រើនសម្រា​​​ប់ក្រុមហ៊ុនរបស់យើង។ កម្មវិធីលើកដំបូង “topping out”​ របស់គម្រោងធំមួយនៅក្នុងប្រទេសកម្ពុជាគឺគម្រោង The Bridge ដែលជាគម្រោងដែលទទួលបានការលក់ដ៏ខ្លាំងក្លាបំផុត ហើយចំណែកឯដំណើរការសាងសង់របស់ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំទី២រប​ស់យើងគឺគម្រោង The Peak”។

លោកឧញ៉ា ឬទ្ធី បានបន្តទៀតថា “សម្រាប់ហេតុផលនេះយើងបានសម្រេចចិត្តរៀបចំកម្មវិធីមួយដើម្បីអបអរសាទរដល់រដូវបុណ្យទានរបស់កម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដ៏អ្នកគ្រប់គ្នាដែល​មានវត្តមានក្នុងកម្មវិធីនេះ និងសូមជូនពរឲ្យមានសុខភាពល្អ និងមានភាពសំបូរសប្បាយក្នុងឆ្នាំថ្មីពេញមួយឆ្នាំ”។​

គម្រោង The Bridge បានប្រារព្ធពិធី “topped-out” កាលពីខែធ្នូ ឆ្នាំ២០១៦ ផ្តោតសំខាន់លើការបញ្ចប់ការសាងសង់ក្នុងដំណាក់កាលដ៏ធំចុងក្រោយរបស់គម្រោង។ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន Cambodia’s WorldBridgeLand បានវិនិយោគលើទឹកប្រាក់ទំហំប្រមាណជាង៣០០លានដុល្លារ លើគម្រោង The Bridge ដែលរំពឹងយ៉ាងមុតមាំថានឹងបញ្ចប់ និងប្រគល់ជូនឲ្យអតិថិជនរបស់ខ្លួនទាន់ពេលនៅត្រឹមឆ្នាំ២០១៨។

អគាររ​ប​ស់ The Bridge មានទីតាំងស្ថិតនៅជិតកោះពេជ្រ និងទន្លេបាសាក់គម្រោងនេះជាគម្រោងខុនដូដែលឈានមុខគេ និងពេញនិយមនៅក្នុងទីក្រុងភ្នំពេញ ដែលមានផ្តល់ជូនកន្លែងធ្វើពាណិជ្ជកម្ម និងទីផ្សារលក់រាយ ហើយបានទទួលបានទំហំនៃការលក់ក្នុងចំនួនយ៉ាងច្រើន។ ហើយក្នុងពេលជាមួយគ្នាក្នុងពេលបច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍បានកំពុងអភិវឌ្ឍន៍លើគម្រោងទីពីររបស់ពួកគេគឺគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak ស្ថិតនៅចម្ងាយប្រហែល៥០​ម៉ែត្រប៉ុណ្ណោះពីគម្រោង The Bridge។ ​គម្រោង The Peak គ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២០ខាងមុខ៕

សិក្សាបន្ថែមអីពីគម្រោងអភិវឌ្ឍន៍  The Peak  តាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments