+855 92 92 1000
Logo
ចំណាយត្រឹមតែ$500/ខែនឹងក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះភ្លាម
Updated on: May 22, 2022, 11:57 a.m.
Published on: November 22, 2021, 8:51 a.m.

ចំណាយត្រឹមតែ$500/ខែនឹងក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះភ្លាម


លោកអ្នកដែលកំពុងតែស្វែងរកខុនដូសម្រាប់ស្នាក់នៅបែបគ្រួសារ ឬសម្រាប់វិនិយោគនៅថ្ងៃអនាគត យើងសូមណែនាំលោកអ្នកមកស្គាល់ពីគម្រោងដ៏ស្រស់ស្អាត និងស៊ីវិល័យគឺ Parc 21 Residence ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងត្របែក​ ខណ្ឌចំការមន ដែលជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ ។

ខណ្ឌចំការមន គឹជាខណ្ឌដែលមានសក្តានុពល ស្ថិតក្នុងតំបន់ពាណិជ្ជកម្ម​ដែលពោរពេញទៅដោយហាងទំនិញតូចធំ មន្ទីរពេទ្យ និងសាលារៀន ជាដើម ។ កាន់តែពិសេស Parc 21 Residence ចំណាយត្រឹមតែ ១០ ​ទៅ ១៥នាទីប៉ុណ្ណោះពីផ្សារទំនើបល្បី AEON 1, The Bridge Shopping Mall និង Naga World ។

គម្រោង Parc 21 Residence ត្រូវបានសាងសង់ឡើងតាមបែបស្តង់ដារសិង្ហបុរី ដែលមាន 21ជាន់ សរុបមាន 132 យូនីត  ឥឡូវគម្រោងនេះដំណើរការសាងសង់បាន 80%​ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ2022  ខាងមុខ ។ Parc 21 អាចទស្សនាទេសភាពទីក្រុងបានយ៉ាងច្បាស់ល្អដោយនៅជាន់ទី 21 ជាប្រភេទ អាងហែលទឹក ក្លឹបហាត់ប្រាណ ក្លឹបកំសាន្ត ដែលរចនាយ៉ាងល្អឥតខ្ចោះ ។

ឥឡូវនេះគម្រោង Parc 21 Residence មានការប្រម៉ូសិនពិសេសដ៏អស្ចារ្យដោយផ្តល់ជូនលោកអ្នកនូវគ្រឿងបរិក្ខារទំនើបៗដូចជា ទូចង្ក្រាន, ឈុតបន្ទប់ទឹក, ម៉ាស៊ីនប៊ីតផ្សែង និងចង្ក្រានអគ្គីសនី -ល-  ។ លោកអ្នកគ្រាន់តែចំណាយត្រឹមតែ $500/ខែ នឹងដោយគ្មានការប្រាក់ រួមជាមួយនឹងជម្រើសបង់ប្រាក់រហូតដល់១០ឆ្នាំ ដែលគម្រោងនេះលោកអ្នកអាចចូលនៅបាន នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះតែម្តង ៕

Comments