+855 92 92 1000
Logo
ការពង្រីកទីក្រុងភ្នំពេញ ជាមួយលោក ហ៊ឹម សីហា នៃក្រុមហ៊ុន VTrust Appraisal
Updated on: June 6, 2022, 5:05 p.m.
Published on: May 29, 2016, 6:50 a.m.
Realestate News

ការពង្រីកទីក្រុងភ្នំពេញ ជាមួយលោក ហ៊ឹម សីហា នៃក្រុមហ៊ុន VTrust Appraisal


urbanflow1បច្ចុប្បន្នទីក្រុងភ្នំពេញមានលំនៅដ្ឋានចំនួន ២.២ លាន ជាមួយនឹងកំណើនប្រចាំឆ្នាំ ៣.៩ ភាគរយ។ ជាមួយកំណើនប្រជាជនដ៏ឆាប់រហ័សនេះ តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង មានដូចជា៖ ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ៧មករា បានមើលឃើញពីតំហយចុះតិចតួចនៃចំនួនប្រជាជន ជាក់ស្តែងមានលំនៅដ្ឋាននៃគ្រួសារមួយចំនួន បានផ្លាស់ប្តូរទៅ ជាយក្រុង  នៅតំបន់ជាយក្រុងឃើញមានការកើនឡើងចំនួនប្រជាជនជាបណ្តើរៗពីមួយឆ្នាំទៅមួយឆ្នាំ។ យើងមើលឃើញពីការពង្រីកទីក្រុងភ្នំពេញបន្ថែមទៀត។

ដំបូងការពង្រីកក្រុងភ្នំពេញគឺកំពុងកើតមានឡើង ដោយសារតែតំបន់ពាណិជ្ជកម្មនៃទីក្រុងបានកើនឡើងនូវតម្លៃដី និងអចលនទ្រព្យ ហើយជាលទ្ធផលម្ចាស់កម្មសិទ្ធិប្រហែលជាពេញចិត្តជាមួយឱកាសនេះ និងបានលក់ចេញក្នុងតម្លៃខ្ពស់គួពិចារណាមួយ។ បន្ទាប់មកពួកគេអាចប្រើប្រាស់ប្រាក់នោះដើម្បីទិញអចលនទ្រព្យនៅតំបន់ជាយក្រុង ជាកន្លែងដែលមានដី និងផ្ទះ មានតម្លៃទាប ជាមួយនឹងចំនួនប្រាក់ដែលនៅសល់ប្រហែលអាចប្រើដើម្បីពង្រីកអាជីវកម្ម ឫសន្សំសម្រាប់ធ្វើអ្វីផ្សេងទៀត។

urbanflow2

ទីពីរដោយសារតែអចលនទ្រព្យនៅតំបន់មជ្ឈមណ្ឌលអាជីវកម្មទីក្រុងត្រូវបានគេចង់បានបំផុត ពួកគេអាចជួលទៅឲ្យអ្នកដែលមានបំណងធ្វើអាជីវកម្ម។ បន្ទាប់មកម្ចាស់អចលនទ្រព្យទាំងនេះផ្លាស់ប្តូរទៅនៅជាយក្រុង និងតាំងលំនៅថ្មីនៅទីនោះ និងពេញចិត្តជាមួយនឹងតម្លៃជួលដែលទទួលបាន។ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១១ ជាមធ្យមភាគមានដល់ ៥៥ ភាគរយ នៃការបង្កើតអាជីវកម្មនៅក្នុងតំបន់ទាំងបួនដែលបានលើកឡើង បានជួលទីតាំងនោះដើម្បីប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ខ្ពស់ជានៅខណ្ឌដង្កោ ជាតំបន់ពាណិជ្ជកម្ម តិចតួច ត្រឹមតែ ២៧ ភាគរយប៉ុណ្ណោះ។

ទី៣ការពង្រីកទីក្រុងភ្នំពេញនេះ ប្រហែលជាដោយសារតែសំពាធនៃចរាចរណ៍ណែនណាន់តាន់តាប់នៅក្នុងមជ្ឍមណ្ឌលពាណិជ្ជកម្មទីក្រុង ដែលជម្រុញឲ្យប្រជាជនមួយចំនួនផ្លាស់ប្តូរ ទៅតំបន់ជាយក្រុង ដែលជាតំបន់ដែលពួកគេអាចរីករាយជាមួយសន្តិភាព និងបរិស្ថានដ៏កក់ក្តៅ។

ទោះបីប្រជាជនបានផ្លាស់ប្តូរទៅតំបន់ជាយក្រុងក៏ដោយ ក៏នៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងមិនស្ងាត់ឡើយ។ ជាក់ស្តែងអាជីវកម្មនៃគ្រប់ប្រភេទមាននៅតំបន់នោះ ដោយសារនៅពេលថ្ងៃ ជនបរទេសអ្នកធ្វើការងារនៅក្នុងស្រុកទាំងអស់មកធ្វើការនទីក្រុង នោះជាហេតុផល ដែលយើងបានឃើញមនុស្សធ្វើដំណើរយ៉ាងច្រើនពីតំបន់ ជាយក្រុងនៅពេលព្រឹក និងត្រលប់ទៅផ្ទះបន្ទាប់ពីចេញពីការងារនៅពេលល្ងាច ដែលបង្កឲ្យ កកស្ទះចរាចរណ៍ “នៅម៉ោងដែល ប្រញ៉ាប់ទាំងអស់គ្នា”។

View of Developments_Chamkar Mon_Boundaryចុងក្រោយគម្រោងអភិវឌ្ឍន៍បុរីផ្ទាល់ដីស្ថិតនៅរាយប៉ាយនៅតាមតំបន់ជាយក្រុង  ជាមួយអត្រានៃការរស់នៅកន្លែងផ្សេងៗច្រើនឡើងទាំងមុនបញ្ចប់ និងបញ្ចប់គម្រោងរួចរាល់ដែលបានបង្ហាញថាទីក្រុងគឺកំពុងលាតសន្ធឹង ហើយចំនួនប្រជាជនប្រមូលផ្តុំឆាប់រហ័សនៅតំបន់ ជាយក្រុងដើម្បីសម្រួលដល់ចរាចរណ៍ និងរីករាយជាមួយសហគមន៍ថ្មីនៅទីនោះ។

ដោយលោក ហឺម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន VTrust Appraisal Co., Ltd

Comments