+855 92 92 1000
Logo
កម្មវិធីលក់អចលនទ្រព្យតម្លៃពិសេស Online Flash Sale ចាប់ផ្តើមនៅថ្ងៃនេះហើយ!
Updated on: June 6, 2022, 5:00 p.m.
Published on: May 6, 2021, 10:01 a.m.

កម្មវិធីលក់អចលនទ្រព្យតម្លៃពិសេស Online Flash Sale ចាប់ផ្តើមនៅថ្ងៃនេះហើយ!


កម្មវិធីលក់អចលនទ្រព្យបញ្ជុះតម្លៃតាមអនឡាញ Flash Sale ឆ្នាំ២០២១ របស់គេហទំព័រអចលនទ្រព្យ Realestate.com.kh កំពុងចាប់ផ្តើមនាពេលនេះហើយ! អតិថិជនទាំងអស់ដែលកំពុងស្វែងរកមើលទិញអចលនទ្រព្យដែលមានតម្លៃពិសេសក្រោមទីផ្សារ អាចចាប់ផ្តើមធ្វើការស្វែងរកមើលជម្រើសដែលខ្លួនស្រលាញ់នាពេលនេះ ដើម្បីមើលថាគម្រោងណាសាកសមក្នុងការវិនិយោគជាងគេ ខណៈដែលតម្លៃបញ្ជុះពិសេសនឹងធ្វើការបង្ហាញចាប់ពីថ្ងៃទី៣ខែមិថុនា នាពេលខាងមុខនេះ។

នៅក្នុងឆ្នាំនេះ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើននឹងចូលខ្លួនមកផ្តល់ជូនការលក់យូនីត និងលំនៅដ្ឋានរបស់ខ្លួនក្នុងតម្លៃដែលមិនធ្លាប់មានពីមុនមក ដោយលោកអ្នកអាចទិញក្នុង​ តម្លៃពិសេសនេះដោយគ្រាន់តែចុះឈ្មោះសួរព័ត៌មានចាប់ពីថ្ងៃនេះតទៅ។

បន្ទាប់ពីធ្វើការចុះឈ្មោះរួច លោកអ្នកនឹងទទួលបានការទំនាក់ទំនងពីក្រុមការងារផ្នែកលក់ ដើម្បីប្រឹក្សាបន្ថែមអំពីព័ត៌មានលម្អិតផ្សេងៗដែលលោកអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសថាអ្នកនឹងទិញរឺយ៉ាងណា។​

ក្រៅពីអចលនទ្រព្យប្រភេទថ្មីៗ អតិថិជនដែលចង់ស្វែងរកទិញផ្ទះលក់បន្ត រឺដីធ្លីតម្លៃក្រោមទីផ្សារក៏អាចធ្វើការចុចមើលនៅក្នុងកម្មវិធីនេះដែរ។ ជាពិសេសសម្រាប់អតិថិជនដែលចង់ទិញអចលនទ្រព្យទុកលក់យកចំនេញនាពេលខាងមុខ កម្មវិធីនេះគឺជាឱកាសពិសេសមិនងាយមាន។

គួរបញ្ជាក់ផងដែរថា កម្មវិធីលក់អចលនទ្រព្យតាមអនឡាញ Flash Sale គឺជាកម្មវិធីដែលធ្វើ ឡើងដោយគេហទំព័រ Realestate.com.kh ក្នុងគោលបំនងផ្តល់ជាកន្លែងពិសេសមួយសម្រាប់ ម្ចាស់អចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និង​អតិថិជនដែល កំពុងស្វែងរកអចលនទ្រព្យ អោយបានជួបគ្នាដើម្បីទទួលបានឱកាសលក់ និងទិញអចលនទ្រព្យ ខណៈដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗក្នុងពិភពលោកកំពុង មានការបិទខ្ទប់ រឺពិបាកក្នុងការធ្វើដំណើរទៅមក។

តើអ្នកអាចចូលរួមដោយវិធីណា?

ជំហានទី១ៈ ចូលទៅកាន់គេហទំព័រ onlineflashsale.realestate.com.kh

ជំហានទី២ៈ ធ្វើការចុះឈ្មោះ ដើម្បីទទួលបានព័ត៌មានរៀងរាល់ពេលដែលមានគម្រោងថ្មីៗចូលរួមលក់ក្នុងកម្មវិធី

ជំហានទី៣ៈ ស្វែងរកមើលអចលនទ្រព្យដែលលោកអ្នកពេញចិត្ត ដើម្បីទទួលបានការប្រឹក្សាផ្ទាល់ពីគម្រោងទាំងនោះ

ជំហានទី៤ៈ ធ្វើការកក់អចលនទ្រព្យដែលលោកអ្នកពេញចិត្ត (អាចធ្វើបានចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែមិថុនា)

ជាសង្ខេប ខាងក្រោមនេះគឺជាគម្រោងល្បីៗមួយចំនួន ដែលនឹងនាំគម្រោងរបស់ខ្លួនមកដាក់លក់ក្នុងកម្មវិធីនេះ!

គម្រោង Stardream Lake Tourism Town

ការបញ្ជុះតម្លៃៈ នឹងបង្ហាញចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែមិថុនា

ទីតាំងគម្រោងៈ ខេត្តកោះកុង

អភិវឌ្ឍដោយក្រុមហ៊ុនៈ Coastal City Development Group Co. Ltd.,
គម្រោង Stardream Lake Tourism Town គឺជាគម្រោងយក្សមួយដែលធ្វើឡើងនៅលើផ្ទៃដីទំហំ ២៤៨ហីចតា។ គម្រោងនេះគ្រោងនឹងរចនាជាមួយសួនអេកូឡូស៊ី និងបឹងធំៗចំនួនពីរក្នុងពេលអនាគត។ គម្រោងលំនៅដ្ឋានពោរពេញដោយធម្មជាតិបៃតង និងឆ្នេរខ្សាច់សក្បុសវែងអន្លាយមួយនេះ មានទីតាំងនៅតែប៉ុន្មាននាទីប៉ុណ្ណោះពី ប្រលានយន្តហោះបុទុមសាគរ ដែលសាកសមបំផុតសម្រាប់ការរស់នៅពេលចូលនិវត្តន៍ ដូចជាដាក់ជួលដើម្បីបានចំនេញពីភ្ញៀវទេសចរណ៍។ 

ចុចនៅទីនេះដើម្បីអានព័ត៌មានលម្អិតអំពីគម្រោង Click here to see more details

គម្រោង Angkor Grace Residence & Wellness Resort

ការបញ្ជុះតម្លៃៈ នឹងបង្ហាញចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែមិថុនា

ទីតាំងគម្រោងៈ ខេត្តសៀមរាប

អភិវឌ្ឍដោយក្រុមហ៊ុនៈ Angkor Hearta Development., Co Ltd,

ជាមួយនឹងទីតាំងពិសេសនៅកណ្តាលរាជធានីអង្គរនាខេត្តសៀមរាប គម្រោងរីសត និងរេស៊ីដែនដែលមានឈ្មោះថា “​Angkor Grace Residence & Wellness Resort”​ គឺជាគម្រោងអភិវឌ្ឍន៍ ដែលមានការរចនាបែបទំនើប និងថ្លៃថ្នូរដោយមានអមដោយសួនច្បារ និងអាងហាលទឹកដែល មើលទៅយ៉ាងត្រជាក់ភ្នែក។ គម្រោងនេះធ្វើឡើងលើផ្ទៃដីសរុប ២២,៦៧០ ម៉ែត្រការ៉េ ដើម្បីអភិវឌ្ឍន៍ជាកន្លែងស្នាក់នៅបែបរីសត សម្រាប់អតិថិជន និងភ្ញៀវទេសចរណ៍ធ្វើការ ស្នាក់នៅ។ ចំពោះអតិថិជនដែលចង់ទទួលបានការវិនិយោគដែលច្បាស់លាស់ និងទទួលបានផលចំនេញប្រចាំឆ្នាំខ្ពស់ គម្រោងនេះគឺជាជម្រើសទី១របស់លោកអ្នក។

ចុចនៅទីនេះដើម្បីអានព័ត៌មានលម្អិតអំពីគម្រោង Click here to see more details

Vue Aston

ទីតាំងគម្រោងៈ ខណ្ឌច្បារអំពៅ 

អភិវឌ្ឍដោយក្រុមហ៊ុនៈ Angkor Hearta Development., Co Ltd,

គម្រោងខុនដូ Vue Aston គឺជាខុនដូល្បីមួយក្នុងទីក្រុងភ្នំពេញ ដែលចាប់បើកលក់ពីឆ្នាំ២០២០ មក។ ខុនដូ Vue Aston សាងសង់នៅបណ្តោយមាត់ទន្លេ នៅភូមិកោះនរា។ តំបន់នេះកំពុង ក្លាយតំបន់មានសក្តានុពលខ្ពស់ ជាពិសេសបន្ទាប់ពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីភូមិ កោះនរា ទៅកាន់ទីក្រុងកោះពេជ្យដែលកំពុងតែដំណើរការនាពេលនេះ។ ដូច្នេះនៅពេលគម្រោង ស្ពាននេះសាងសង់រួច តំបន់កោះនរានឹងក្លាយទៅជាទីប្រជុំជនដែលមានការអភិវឌ្ឍន៍ខ្ពស់។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ទិញអចលនទ្រព្យ ដែលនឹងកើនតម្លៃខ្ពស់នៅថ្ងៃអនាគត គម្រោងនេះគឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។

ចុចនៅទីនេះដើម្បីអានព័ត៌មានលម្អិតអំពីគម្រោង Click here to see more details

ក្រៅពីគម្រោងទាំងនេះ មានគម្រោងល្បីៗមួយចំនួនទៀតក៏នឹងមានវត្តមានចូលក្នុងកម្មវិធី នេះដែរ៖

  1. ខុនដូ R&F City
  2. ភូមិកីឡាដ្ឋាន WorldBridge Sports Village
  3. ខុនដូ City Gem
  4. ខុនដូ The Peninsula Private Residences
  5. ខុនដូ Le Conde BKK1
  6. ខុនដូ Ratana Plaza Top Apartment
  7. ខុនដូ Golden Tower 322
  8. បុរី  Icon Kampot
  9. បុរី  Nadi by GC City

Comments