+855 92 92 1000
Logo
ខុនដូ One Park ប្រារព្ធពិធី Topping Out ដើម្បីបង្ហាញថាការសាងសង់ដល់ជាន់លើបង្អស់
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:50 a.m.
Realestate News
Events & Announcements
Property Reviews

ខុនដូ One Park ប្រារព្ធពិធី Topping Out ដើម្បីបង្ហាញថាការសាងសង់ដល់ជាន់លើបង្អស់


ជាមួយនឹងកំណើន​ផលិតផលក្នុងស្រុកសរុបខ្ពស់ថេរ ភាពស្របច្បាប់នៃកម្មសិទ្ធិសម្រាប់ជនបរទេស និងទីផ្សារងើបឡើងថ្មីបានកំពុងជម្រុញដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍ពីជុំវិញតំបន់ពិភពលោកឲ្យប្តូរទិសដៅវិនិយោគរបស់ពួកគេមក កាន់ប្រទេសកម្ពុជា។

សម្រាប់អ្នកដែលចង់ស្វែងរកជីវិតរស់នៅបែបទាន់សម័យ និងភាពប្រណិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ គម្រោងខុនដូ One Park បានផ្តល់ជូននូវវត្តមាននៃគម្រោងដ៏ល្អប្រណិតបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយគម្រោងនេះបានទទួលខុសត្រូវដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ  Graticity Real Estate Development Co., Ltd. (GRED)។

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧​ ថ្មីៗនេះ គម្រោងខុនដូ One Park បានប្រារព្ធកម្មវិធីមួយឈ្មោះថា “topping out” ដែលផ្តោតសំខាន់លើការបង្ហាញអំពីដំណើរការសាងសង់ដែលបានបញ្ចប់ដល់ជាន់លើបង្អស់ដល់អតិថិជនរបស់ខ្លួន និងសាធារណៈជនទូទៅ។ កម្មវិធីនេះប្រារព្ធនៅក្នុង ទីតាំងគម្រោងផ្ទាល់នៅក្នុងទីក្រុងភ្នំពេញ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីលក្ខណៈឥតខ្ចោះតែមួយគត់របស់ខុនដូ One Park ហើយគម្រោងបានអភិវឌ្ឍន៍ឡើងដើម្បីបំពេញទៅតាមតម្រូវការនៃការរស់នៅប្រកបដោយស្តង់ដារប្រណិតភាពខ្ពស់នៅកណ្តាលរាជធានីភ្នំពេញ ដែលមានការផ្តល់ជូននូវរបៀបរស់ នៅជំនាន់ថ្មី សម្រាប់ប្រភេទលំនៅដ្ឋានបែបទំនើបដែលមិនធ្លាប់មាននៅឡើយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីលក្ខណៈនៃកម្រិតគុណភាពយ៉ាងប្រសើរបំផុតរួមជាមួយនឹងល្បឿននៃការសាងសង់យ៉ាងលឿន របស់គម្រោងអភិវឌ្ឍន៍រហូតមកដល់ពេលនេះ

បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់កាលពីឆ្នាំ២០១៥មក ការសាងសង់របស់គម្រោង One Park បានបន្តដំណើរការយ៉ាងខ្លាំងក្លា២៤ម៉ោងក្នុងមួយថ្ងៃ៧ថ្ងៃក្នុងមួយសប្តាហ៍។ ជំហានទី​១នៃគម្រោង shophouse​ និងហាលក់ទំនិញនឹងរួចរាល់សម្រាប់ប្រគល់ជូនដល់អតិថិជននៅពាក់កណ្តាលឆ្នាំ២០១៧ខណៈពេលដែលជំហានទី១នៃខុនដូចំនួន១,៦០០​យូនីតគឺរំពឹងថានឹងអាច​ ផ្តល់ជូនដល់អតិថិជនត្រឹមពាក់កណ្តាលឆ្នាំ២០១៨។

កម្មវិធីនេះបានចូលរួមដោយអ្នកដឹកនាំ និងបុគ្គលិកពីខាងគម្រោងអចលនទ្រព្យ  និងក្រុមហ៊ុនអភិវឌ្ឍន៍ មានក្រុមការងារក្នុងស្រុក និងក្រៅស្រុករបស់ក្រុមហ៊ុន GRED និងអ្នកតំណាងមកពីក្រុមហ៊ុនសាងសង់ចិន China Construction (S.E.A) (Cambodia) Corporation ដែលជាក្រុម ហ៊ុនដៃគូសាងសង់របស់គម្រោងខុនដូ One Park។ សារព័ត៌មានដៃគូល្បីៗក្នុងស្រុក និងក្រៅស្រុកមានសារព័ត៌មានអង់គ្លេស និងចិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មាននៃដំណើរការ និងការបញ្ចប់នៃគម្រោងនៅក្នុងទីផ្សារកម្ពុជានិងទីផ្សារអចលនទ្រព្យនៅក្នុងតំបន់ទាំងមូល។

យូនីតនៃគម្រោងអភិវឌ្ឍន៍នេះបានរចនាដោយភាពឆ្លាតវៃ និងឡូយឆាយបែងចែកចាប់ពីទំហំតូចទៅមធ្យមមានចាប់ពី១ ទៅ២ប​ន្ទប់គេង។ គម្រោងក៏មានជាយូនីតខ្នាតធំយ៉ាងប្រណិតមាន៣បន្ទប់គេង និងជាប្រភេទលំនៅដ្ឋានជាន់លើ penthouse។

គម្រោងខុនដូ One Park អាចចាត់ទុកជាគម្រោងដែលចាប់ផ្តើមឡើងមុនគេសម្រាប់ប្រភេទលំនៅដ្ឋានដែលផ្តោតលើការរស់នៅបែប “សហគម​ន៍”​ នៅក្នុងទីក្រុងភ្នំពេញដែល​បានអភិវឌ្ឍន៍ដើម្បីបំពេញទៅតាមការប្រែប្រួលនៃទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញនៅពេលអនាគត។

គម្រោង One Park គឺផ្តោតសំខាន់បង្កើតនូវស្តង់ដារនៃការរស់នៅដ៏ល្អបំផុតដែលនាំមកជូននូវសួនច្បារលក្ខណៈធម្មជាតិសេវាកម្មកីឡា និងកំសាន្តបរិស្ថានធម្មជាតិ ការអប់រំ និងការរស់នៅជាលក្ខណៈសហគមន៍ប្រណិត ដោយផ្តោតសំខាន់លើការនាំយកជីវិតរស់នៅបែបថ្មីមកក្នុងប្រទេសកម្ពុជា។

ពិនិត្យមើលព័ត៌មានលំអិតអំពីគម្រោង  One Park ថ្ងៃនេះតាមរយៈRealestate.com.kh!

borey-ads-580-x-90-khmer

Comments